ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ជំនួប​ទ្វេ​ភាគី នាយក​រដ្ឋមន្ត្រី​អូស្ត្រាលីនឹង​ផ្តល់​ ៨៧ លាន​ដុល្លារ​អូស្ត្រាលី​ដល់​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហោះ​សារ​លើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក ចេញពី​ទីក្រុង​ស៊ី​ដ​នី ប្រទេស​ថា ស​ម្តេច​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ ឯក​ឧត្តម…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហោះ​សារ​លើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក ចេញពី​ទីក្រុង​ស៊ី​ដ​នី ប្រទេស​ថា ស​ម្តេច​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ ឯក​ឧត្តម ម៉ា​ល់​ខូ​ម ថើ​ន​ប៊ុល​ (Malcolm Turnbull) នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ដែល​ធ្វើ​ឡើង​​នៅ​ម​ជ្ឍ​មណ្ឌល​សន្និសីទ​អន្តរជាតិ ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី​។

សម្តេច​បាន​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ប្រជុំ​ទ្វេភាគី​នេះ គឺ​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​​ចាត់​ទុក​ថា​ ជា​កិច្ចប្រជុំ​ដ៏​មាន​ផ្លែផ្កា​វិជ្ជមាន ពីព្រោះ​លោក​មានឱកាស​​បាន​ស្តាប់​ប្រសាសន៍ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់​ដែល​បាន​បញ្ជាក់​ច្បាស់​ថា ​កម្ពុជា​ស្វាគមន៍​បើកចំហរ​ដល់​សហ​គមន៍​​អន្តរជាតិ និង​បើកឱកាស​ទូលំទូលាយ​ដល់​ទំ​នា​ក់​ទំនង​​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​។ សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​នឹង​​ខិតខំ​រៀបចំ​ការ​បោះ​ឆ្នោត​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​ទៅ​តាម​កាលកំណត់​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ប្រទេស​អូស្ត្រាលី​ ដែល​បាន​បើក​វិទ្យាស្ថាន​ស្រាវជ្រាវ ​និង​អភិ​វឌ្ឍន៍​កសិកម្ម​កម្ពុជា ​ដែល​បាន​ជួយ​កសិករ​បង្កើន​ទិន្នផល​ស្រូវ​បាន​ខ្ពស់ (CARDI)​។

សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​៖ «​លោកនាយ​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull ពេញ​ចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​សន្យា​បន្ត​ផ្តល់​ជំនួយ ៨៧ លាន​ដុល្លារ សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ព្រមទាំង​ប្តេជ្ញា​បន្ត​កិច្ចសហការ​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សន្ទុះ​លឿន​ទៅ​មុខ​​នឹង​ទទួល​បាន​ជោគជ័យ​»​។ នៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្ងៃនេះ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​​ក៏​បាន​ប្តេជ្ញា​សហ​ប្រតិបត្តិ​ជាមួយ​គ្នា​ក្នុង​ការ​ថែរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ UN នៅ​ក្នុង​​ពិភពលោក​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ