ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្លិប​មាស សុខ​គ្រី ទម្លាយ​រឿង​កីឡាករ​ម្នាក់​ញៀន​ថ្នាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក គ្រឿ​ល វុ​ទ្ធី ដែល​​ត្រូវ​គេ​ស្គាល់​ថា ​ជា​គ្រូបង្វឹក និង​ជា​កូនប្រុស​បង្កើត​របស់​ម្ចាស់​ក្លិប ​មាស សុខ​គ្រី…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក គ្រឿ​ល វុ​ទ្ធី ដែល​​ត្រូវ​គេ​ស្គាល់​ថា ​ជា​គ្រូបង្វឹក និង​ជា​កូនប្រុស​បង្កើត​របស់​ម្ចាស់​ក្លិប ​មាស សុខ​គ្រី បាន​បង្ហោះ​ស្ទើរ​រៀងរាល់ថ្ងៃ​ជុំវិញ​រឿងរ៉ាវ​របស់​កីឡាករ​ម្នាក់​ដែល​លោក​ប្រកាសថា បាន​ញៀន​គ្រឿង​ញៀន​ ហើយ​ធ្វើ​រឿង​ថោកទាប​ជា​ច្រើន​នៅ​ក្នុង​ក្លិប ។ ជាមួយគ្នា​នេះ លោក​ប្រកាស​មិន​ទទួលស្គាល់​ទ​ង្វើរបស់​កីឡាករ​រូប​នេះ​នៅ​ខាងក្រៅ​នោះ​ទេ ដោយ​អះអាង​ថា កីឡាករ​នេះ​ត្រូវ​បាន​ក្លិប​របស់​លោក បណ្ដេញចេញ និង​ឈប់​ទទួលស្គាល់​ច្រើន​ស​ប្ដា​ហ៍
មក​ហើយ​។

លោក គ្រឿ​ល វុ​ទ្ធី បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា កីឡាករ​ប្រដាល់​ឈ្មោះ កែវ គឹ​ម
ឌៀ​ន ក្រោយ​ពី​បាន​ហ្វឹកហាត់​ និង​ស្នាក់​នៅ​ក្នុង​ក្លិប​របស់​ខ្លួន​អស់​រយៈពេល​យ៉ាង​យូរ ក៏​បាន​​ឡើង​រេញ ហើយ​មានការ​គាំទ្រ​គួរសម​នា​ពេល​កន្លង​មក ។ ប៉ុន្តែ​ក្រោយ​ពី​មាន​សមត្ថ​ភាព​បាន​តែ​បន្តិច គេ​ក៏​បែកគំនិត​លេង​ថ្នាំ​រហូត​ញៀន​ញ៉ាម​មិន​ស្ដាប់បង្គាប់​លោក មាស សុខ​គ្រី ជា​ម្ចាស់​ក្លិប និង​លោក​ជា​គ្រូបង្វឹក ទើប​ឈាន​ដល់​បណ្ដេញចេញ ។

លោក​ថា កីឡាករ​រូប​នេះ បាន​ដើរ​បង្ខូចឈ្មោះ​ក្លិប និង​បាន​ធ្វើ​រឿង​មិន​ល្អជា​ច្រើន ទើប​លោក​ឈាន​ដល់​ការ​បង្ហោះ​កាត់កាល​មិន​ទទួលស្គាល់​ជា​កូនសិស្ស និង​បាន​សរសេរ​ពាក្យ​ថា​ថោកទាប និង​រមិលគុណ​សំដៅ​ទៅ​លើ​កីឡាករ​រូប​នេះ ។ លោក​ក៏​បាន​ប្រកាស​ថា​នឹង​មាន​វិធានការ​តតាំង​ជាមួយ​កីឡាករ​ឈ្មោះ កែវ គឹ​ម​ឌៀ​ន នេះ​ក្នុង​ពេល​ខាង​មុខ​នោះ​ផង ប្រសិនបើ​បុគ្គល​រូប​នេះ​នៅ​តែ​បន្ត​លាប​ពណ៌​ក្លិប និង​ធ្វើ​រឿង​មិន​ល្អជា​ច្រើន​ទៀត​ធ្វើ​ឱ្យ​ក្លិប​រង​ការ​អាម៉ាស់ ។

ទោះបី​យ៉ាងណា លោក​បដិសេធ​ទម្លាយ​ទាំងស្រុង​ពី​ទ​ង្វើ​រ​របស់​កីឡាករ​រូប​នេះ ដោយ​លោក​ប្រកាស​ត្រឹម​ថា គេ​ញៀន​ថ្នាំ និង​ធ្វើ​រឿង​ពា​លា​ជា​ច្រើន​ដែល​លោក​មិន​អាច​ទទួល
យក​បាន ។ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​របស់​លោក គ្រឿ​ល វុ​ទ្ធី នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម ណាមួយ​ពី​កីឡាករ កែវ គឹ​ម​ឌៀ​ន និង​ក្រុម​គ្រួសារ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ