ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ រំសាយ​ដែន​ជម្រក​សត្វព្រៃ


រាជធានី​ភ្នំពេញ ៖ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​រំសាយ​ដែនជម្រកសត្វព្រៃ​ស្នួល ស្ថិត​ក្នុង​ខេត្តក្រចេះ និង​ដែនជម្រកសត្វព្រៃ​រនាម ដូន​សំ ក្នុង​ខេត្តបាត់ដំបង ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង​១១៤.៩៦១​ហិ​កតា​។

យោង​តាម​ព្រះរាជក្រឹត្យ ដែល​ក្រសួងបរិស្ថាន​ទទួល​បាន​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ដែនជម្រកសត្វព្រៃ​ស្នួល​ដែល​មាន ផ្ទៃដី​ចំនួន​៧៥,០០០​ហិ​កតា ចេញពី​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដែល​បាន​កំណត់​តំបន់ ការពារ​ធម្មជាតិ ដោយឡែក​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ មាន​ផ្ទៃដី​៣៩,៩៦១​ហិ​កតា ចេញពី​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០០៣ ដែល​បាន​កែសម្រួល​ផ្ទៃដី​តំបន់​ដែនជម្រកសត្វព្រៃ រនាម​ដូន​សំ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ