ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​លេង​ល្បែង​​ខាត​​កម្ពុជា​​មិន​​ដែល​​បិទ​​ព្រំ​ដែន​​ទេ ភាគ​ច្រើន​​ខាង​​ថៃ ប្រ​យ័​ត្ន​​កម្ពុជា​​បិទ​​គឺ​​បិទ​​រហូត

11 ឆ្នាំ មុន

ខេត្ត​​ប៉ៃ​លិន​​​ ៖ ​សម្តេច​​អគ្គ​មហា​សេនា​​បតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​​ផ្តាំ​​​​ផ្ញើ​​​ដល់​អាជ្ញា​​ធរ​​ខេត្ត​​ច័ន្ទ​​បុ​​រី​ ​​របស់​​ថៃ​ ដែល​នៅ​ជាប់​​​នឹ​ង​​ខេត្ត​ប៉ៃ​លិន​ សូម​កុំ​​ឱ្យ​​លេង​ល្បែង​​ខាត​ ​គឺ​​​ត្រូវ​មាន​​​ទំនាក់​ទំនង​​ល្អ​រវាង​​ប្រជា​ជន​​និង​ប្រជា​ជន​​​​ប្រទេស​​ទាំង​​២​​ក្នុង​ការ​​ធ្វើ​​ពាណិ​ជ្ជ​កម្ម​​តាម​ព្រំ​ដែន​​​ឱ្យ​បាន​ល្អ​ សូម​​កុំ​​ឱ្យ​ប៉ូលិស​​​ថៃ​រក​​ល្បិច​បិទ​​ព្រំ​ដែន​​ឱ្យ​សោះ​… ។

ខេត្ត​​ប៉ៃ​លិន​​​ ៖ ​សម្តេច​​អគ្គ​មហា​សេនា​​បតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​​ផ្តាំ​​​​ផ្ញើ​​​ដល់​អាជ្ញា​​ធរ​​ខេត្ត​​ច័ន្ទ​​បុ​​រី​ ​​របស់​​ថៃ​ ដែល​នៅ​ជាប់​​​នឹ​ង​​ខេត្ត​ប៉ៃ​លិន​ សូម​កុំ​​ឱ្យ​​លេង​ល្បែង​​ខាត​ ​គឺ​​​ត្រូវ​មាន​​​ទំនាក់​ទំនង​​ល្អ​រវាង​​ប្រជា​ជន​​និង​ប្រជា​ជន​​​​ប្រទេស​​ទាំង​​២​​ក្នុង​ការ​​ធ្វើ​​ពាណិ​ជ្ជ​កម្ម​​តាម​ព្រំ​ដែន​​​ឱ្យ​បាន​ល្អ​ សូម​​កុំ​​ឱ្យ​ប៉ូលិស​​​ថៃ​រក​​ល្បិច​បិទ​​ព្រំ​ដែន​​ឱ្យ​សោះ​… ។

​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ​​ហ៊ុន សែន ​បាន​​ធ្វើ​ការ​​ផ្តាំ​​​ផ្ញើ​​បែប​នេះ​​នា​ព្រឹក​​ថ្ងៃ​ទី​​៣ ​ខែ​មករា ​ឆ្នាំ​​​២០១៣​ ​ក្នុង​​ឱកាស​​ដែល​សម្តេច​​​ និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​អញ្ជើញ​​​ជា​អធិបតី​​​ក្នុង​ពិធី​​សម្ពោធ​​សមិទ្ធ​ផល​​នានា​ក្នុង​​​ខេ​ត្ត​​ប៉ៃ​លិន ។ ​​សម្តេច​​​តេ​​ជោ​មាន​ប្រ​សាសន៍​​ថា នៅ​ពេល​ដែល​​ថៃ​​​​​ផលិត​បាន​​​លក់​មក​​កម្ពុជា​​គឺ​បាន​​ចំណេញ​​​ ​ឯ​កម្ពុជា​​​​ផលិត​បាន​​​​លក់​ទៅ​​ឱ្យ​ថៃ​​វិញ​ គឺ​បាន​​ចំណេញ​ដូច​គ្នា​ ។ ​បើ​សិន​​ជា​នយោ​បាយ​​​បិទ​ទ្វារ​​​ផលិ​តផល​​​ដែល​​​​ផលិត​​នៅ​ខេត្ត​​ច័ន្ទ​​បុ​​រី​​ត្រូវ​​​យក​​មក​កម្ពុជា​ ហើយ​ត្រូវ​​បិទ​​ទ្វារ​នេះ​​ហើយ​គឺ ត្រូវ​​ខាត ។ ដូច្នេះ​​សូម​លោក​​​អភិបាល​​ខេត្ត​​ច័ន្ទ​បុរី​​ ​និង​​អភិ​បាល​ខេត្ត​ប៉ៃ​លិន​​​ត្រូវ​សហ​ការ​​គ្នា​​​ឱ្យ​បាន​ល្អ​ ​​កុំ​ចេះ​​តែ​បិទ​​ ជួន​កាល​​ទំនិញ​​​ទៅ​ដល់​ទល់​​​​​​ដែន​ស្រាប់​​តែ​​ទល់​​ដែន​​​បិទ​ទ្វារ ។​

​សម្តេច​​​តេ​​ជោ​​នាយក​រដ្ឋ​មន្ត្រី​​បាន​​​ផ្តាំ​​​សូម​កុំ​​​ចេះ​តែ​​បិទ​​​​​​​ទល់​​ដែន​ ​ខាង​កម្ពុជា​​មិន​​ដែល​បិទ​ទេ ​ភាគ​ច្រើន​​គឺ​បិទ​​តែ​ខាង​ថៃ​​ទេ ។ សូម​​​ផ្តាំ​​ទៅ​ផង​​​ប្រយ័ត្ន​​​តែ​ខាង​​​​កម្ពុជា​​បិទ​គឺ​​បិទ​រហូត​ ​ហើយ​អ្នក​ដែល​​​ខាត​គឺ​ថៃ​ មិន​មែន​​កម្ពុជាទេ​​​​​ សូម​កុំ​​​​ភាន់​ច្រឡំ​​​ឱ្យ​សោះ ​​ព្រោះ​​​ទំហំ​​ពាណិ​ជ្ជ​កម្ម​​ថៃ​មក​កម្ពុជា​​មាន​​​ជាង​​​​២​ពាន់​​លាន​ដុល្លារ​ ឯ​ទំហំ​​ពាណិ​ជ្ជ​កម្ម​​ខ្មែរ​​ទៅ​ថៃ​​ត្រឹម​តែ​​ជាង​​២០០​​លាន​ដុល្លារ​ ។ ​បញ្ហា​នេះ​​​ កាល​ពី​​ពេល​ដែល​​​អាប់​​ភី​ស៊ីត​ ​វេ​ចា​​ជីវ៉ាបាន​​ពិភាក្សា​​ជាមួយ​ខ្ញុំ​​​​តាំង​​ពី​នៅ​​​តូក្យូ​​ ស្រាប់​តែ​​​មក​​ដល់​ភ្នំ​ពេញ​​ខ្ញុំ​​និយាយ​​បិទ​ទល់​​ដែន​​​​គឺ​ហាម​​​ឃាត់​ការ​​នាំ​​ចូល​ទំនិញ​​ថៃ​មក​កម្ពុជា​ ​ពេល​នោះ​​​​អាប់​​ភី​ស៊ីត​ លែង​ហ៊ាន​​បិទ​វិញ ។​

​សម្តេច​បាន​​​​ផ្តាំ​​ទៅ​​​តម្រួត​​​ទល់​ដែន​ថា ​សូម​កុំ​​​ឧស្សាហ៍​​បិទ​ទល់​​​ដែន​ ​​ហើយ​បើ​​​បិទ​​ កម្ពុជា​​​​​​បិទ​​វិញ​ហើយ ​អ្នក​ដែល​​​ខាត​ពិត​ប្រាកដ​​គឺ​ថៃ​… ​ព្រោះ​ទំនិញ​​ថៃ​នាំ​​ចូល​មក​កម្ពុជា​​ច្រើន​ជាង​​ទំនិញ​កម្ពុជា​​នាំ​ចូល​​ទៅ​ថៃ ។ ​ដូច្នេះ​​ត្រូវ​រក​ស៊ី​​​សហ​កា​រ​គ្នា​​ទៅ ។​

​សម្តេច​​តេ​ជោ​ ហ៊ុន សែន ​​មាន​ប្រ​សាសន៍​​បញ្ជាក់​ថា ​ខ្ញុំ​ចង់​​​​ឱ្យ​ប្រជា​ពលរ​ដ្ឋ​​ដែល​​រស់នៅ​​​​តាម​​ខ្សែ​បន្ទាត់​​ព្រំ​ដែន​​​ក្លាយ​ទៅ​​ជា​ប្រជា​ជន​​ដែល​មិន​ត្រឹម​​​​​តែ​​ឈប់​ភ័យ​ខ្លាច​​ទេ គឺ​ជា​ប្រជាជន​​ក្លាយ​​ទៅ​ជា​អ្នក​មាន ​​មិន​ព្រួយ​​ពីការ​​​​​បែក​គ្នា ​។ ការ​ចាប់​ផ្តើម​​​ល្អ​ជាមួយ​​​គ្នា​វា​មិន​​​​​​មែន​​​រាជ​រដ្ឋា​​ភិបាល​​​ភ្នំ​ពេញ និង​បាង​កក​​ទេ គឺ​​​​វា​ចាប់​ផ្តើម​​​​រវាង​​ប៉ៃ​លិន​​​​ជាមួ​យ​​ច័ន្ទ​បុរី​ ​កោះ​កុង​ ​​ជាមួយ​​​ត្រាត ​​បន្ទាយ​មាន​ជ័យ​ជាមួយ​ស្រះ​កែវ ​ឧត្តរ​មាន​ជ័យ​​ជាមួយ​​សុរិន្ទ ​ព្រះ​វិហារ​​ជា​​មួយ​​ស៊ី​​សា​កេត​… ​​គឺ​​ឱ្យ​វា​ស្រួល​​​ទៅ​ជាមួយ​គ្នា​ ​​ចៅ​ហ្វាយ​ស្រុក​​ និង​ចៅ​ហ្វាយ​ស្រុក ​ទាហាន​​និង​ទាហាន ​ប៉ូលិស​​និង​ប៉ូលិស ​ប្រជា​ជន​​និង​ប្រជា​ជន ​​​ឱ្យ​ត្រូវ​​ជាមួយ​គ្នា​​វា​ល្អ​​​ណាស់​ទៅ​ហើយ ៕​