ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន បានសង្គ្រោះស្ត្រីអភ័ព្វ

13 ឆ្នាំ មុន

ខេត្ត​កំពង​ឆ្នាំង ៖ ទី​បំផុត​ការ​ឈឺ​ចាប់​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ និង​ទឹក​មាត់​ហូរ​រហូត​ពិបាក​ទាំង​ការ​ហូប​ចុក ពិបាក​ទាំង​ការ​រស់​នៅ​ដែល​យូរៗ​​ម្តង​បាន​គិតថា ការ​ស្លា.ប់​ប្រហែល​ជា​ល្អ​ជាង​នោះ ពេល​នេះ​ស្ត្រី​ឈ្មោះ​អៀវ លន អាយុ​ ៣៩​ឆ្នាំ ដែល​មាន​ជំងឺ​ហើម និង​​ដុះ​ឆ្អឹង​ថ្គាម​ស្ទើរ​ប៉ុន​ផ្លែ​ត្នោត​ទុំ ដែល​បណ្តា​ល​មក​ពី​ការ​ដក​ធ្មេញ​​​គ្មាន​ជំនាញ​នោះ​​បាន​ទទួល​ការ​សង្គ្រោះ និង​វះ​កាត់​ចេញ​រួច​រាល់​ហើយ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​​ដ៏​ថ្លៃ​ថ្លា​របស់​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ខេត្ត​កំពង​ឆ្នាំង ៖ ទី​បំផុត​ការ​ឈឺ​ចាប់​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ និង​ទឹក​មាត់​ហូរ​រហូត​ពិបាក​ទាំង​ការ​ហូប​ចុក ពិបាក​ទាំង​ការ​រស់​នៅ​ដែល​យូរៗ​​ម្តង​បាន​គិតថា ការ​ស្លាប់​ប្រហែល​ជា​ល្អ​ជាង​នោះ ពេល​នេះ​ស្ត្រី​ឈ្មោះ​អៀវ លន អាយុ​ ៣៩​ឆ្នាំ ដែល​មាន​ជំងឺ​ហើម និង​​ដុះ​ឆ្អឹង​ថ្គាម​ស្ទើរ​ប៉ុន​ផ្លែ​ត្នោត​ទុំ ដែល​បណ្តា​ល​មក​ពី​ការ​ដក​ធ្មេញ​​​គ្មាន​ជំនាញ​នោះ​​បាន​ទទួល​ការ​សង្គ្រោះ និង​វះ​កាត់​ចេញ​រួច​រាល់​ហើយ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​​ដ៏​ថ្លៃ​ថ្លា​របស់​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយា​ដ៏​ឧត្តម​របស់​សម្តេច​អគ្គ​​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​។

ស្ត្រីឈ្មោះ​អៀវ លន បាន​និយាយ​រំលឹក​ថា ក្រោយ​ពី​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​ចុះ​ផ្សាយ​ពី​ទុក្ខ​លំបាក​របស់​​គាត់​ជា​ជន​​ក្រីក្រ​រស់​​​នៅ​ពីរ​នាក់​បង​ប្អូន​ស្រី​ប្រកប​របរ​ដាំ​ត្រកួន​លក់ ហើយ​បាន​កើត​ជំងឺ​ម្យ៉ាង​ដែល​ហើម ​និង​ដុះ​សាច់​ឆ្អឹង​​ថ្គាម​​យ៉ាង​ធំ ពេល​ខ្លះ​ប្រេះ​សាច់​ដែល​​ដុះ​នោះ​បាញ់​ឈាម​ចេញ​មក​​ក្រៅ​​ដូច​អារ.ក​មាន់ ធ្វើ​ឱ្យ​​​លំបាក​ក្នុង​ការ​​រស់​នៅ​ ពិសេស​ការ​ទទួល​ទាន​អាហារ​ គឺ​ត្រូវ​បង​ស្រី​ឈ្មោះ​អៀវ លឹម បញ្ចុក​រាល់ថ្ងៃ​នោះ ក្រោយ​ពី​​ទទួល​​បាន​ដំណឹង​នេះ ទើប​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយ​លោក​មាន​ក្តី​មេត្តា​ បាន​ឱ្យ​ជំនួយ​​ការ​លោក​ជំទាវ​មក​នាំ​យក​រូប​គាត់​ទៅ​ធ្វើ​ការ​វះ​កាត់ និង​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។ គាត់​បាន​បន្ត​ថា រូប​គាត់​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត នៅ​ថ្ងៃ​ទី​២២ កញ្ញា សំរាក​បាន​៣​ថ្ងៃ​ ទើប​គ្រូ​ពេទ្យ​​ធ្វើ​ការ​វះ​កាត់​។ រូប​គាត់​បាន​​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃ​ទី​​១៦ តុលា បន្ទាប់​ពី​បាន​ជា​សះ​ស្បើយ​ពី​មុខ​របួស​​វះ​កាត់​ និង​ជំងឺ​ចំលែក​នេះ។

ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា តាម​រយៈ​លោក​សេង ទៀង ជំនួយ​ការ​ផ្ទាល់​របស់​​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ដែល​បាន​រៀប​ចំ​​​ឱ្យ​រូប​គាត់​​បាន​ចូល​ព្យា​បាល​ និង​ធ្វើ​ការ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​នេះ និង​​រាល់​ការ​ចំណាយ​លើ​សេវា​ព្យា​​បាល​វះ​កាត់​សំរាក​នៅ​មន្ទីរ​​ពេទ្យ គឺ​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ជា​អ្នក​ចេញ​សោហ៊ុយ​ទាំង​អស់​។ មិន​ត្រឹម​តែ​​ប៉ុណ្ណោះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត មុន​ពេល​ធ្វើ​ការ​វះ​កាត់​លោក​ជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​៦០​​ម៉ឺន​រៀល លុះ​ក្រោយ​ការ​វះ​កាត់​លោក​ជំទាវ​ក៏​បាន​​ឧបត្ថម្ភ​ជា​​ទឹក​ប្រាក់​ចំនួន​៥​លាន​រៀល​​ទៀត​ផង​ដែរ។ ស្ត្រី​រូប​​នោះ​ព្រម​ទាំង​បង​ស្រី​បាន​លើក​ដៃ​​សំពះ​​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ និង​សូម​​បួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក​​សូម​ជួយ​បី​បាច់​ថែរក្សា​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ស្វាមី គឺ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​បុត្រា បុត្រី ព្រម​ទាំង​ចៅ​ប្រុស ចៅ​ស្រី​ជួប​តែ​ពុទ្ធ​ពរ​​ទាំង​៤​ប្រការ គឺ​អាយុ​ វណ្ណៈ សុខៈ ​និង​ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។

គួរ​រំលឹក​ថា ស្ត្រី​ឈ្មោះ​អៀវ លន រស់​នៅ​២​នាក់​បង​ស្រី​ឈ្មោះ​អៀវ លឹម នៅ​ភូមិ​កោះ​ក្របី សង្កាត់​​ផ្សារ​ឆ្នាំង ក្រុង​កំពង់​​ឆ្នាំង។ ស្ត្រី​រូប​នោះ​បាន​រង​គ្រោះ​ដោយ​ការ​ដក​ធ្មេញ​​ជា​មួយ​​ពេទ្យ​​ឯក​ជន​ដែល​គ្មាន​ជំនាញ​ ធ្វើ​ឱ្យ​ដុះ​សាច់ និង​ឆ្អឹង​ថ្គាម​រីក​ធំ​ជា​លំដាប់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ។ ក្រោយ​ពី​​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​ចុះ​​ផ្សាយ​ពី​​ទុក្ខ​លំបាក​របស់​ស្ត្រី​រូប​នោះ​មក ​ទើប​​មាន​សប្បុរស​ជន​​មួយ​​ចំនួន​បាន​ជួយ​​ឧបត្ថម្ភ​ថវិកា​ជា​បណ្តើរៗ។ ហើយ​នៅ​ថ្ងៃ​ទី ២២ កញ្ញា ស្ត្រី​រូប​នោះ​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​សង្គ្រោះ​​នាំ​ទៅ​ព្យា​បាល​ និង​ធ្វើ​ការ​​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដែល​ជា​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​​របស់​​លោក​​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន។

បើ​តាម​ស្ត្រី​នោះ​និយាយ​ប្រាប់​ថា មុន​ពេល​ធ្វើ​ការ​វះ​កាត់​ក្រុម​វេជ្ជ​បណ្ឌិត​​បាន​កាត់​សាច់​របស់​គាត់​​ទៅ​ពិនិត្យ​ក្រែង​ជា​ជំងឺ​មហា​រីក ប៉ុន្តែ​ក្រោយ​​ពី​ដឹង​ថាគ្មាន ទើប​សំរេច​ធ្វើ​ការ​វះ​កាត់​ដោយ​កាត់​ឆ្អឹង​ថ្គាម​ខាងក្រោម​ផ្នែក​ខាង​ស្តាំ​ចេញ​ចោល​តែ​ម្តង ព្រោះ​វា​បាន​ដុះរីក​ធំ និង​ពុក​ផុយ​ទៅ​ហើយ។ ក្នុង​ការ​វះ​កាត់​នោះ​​បើ​តាម​​​គាត់​ស្តាប់​ឮ​ថា សុទ្ធ​តែ​វេជ្ជ​បណ្ឌិត​ដែល​មាន​ជំនាញ​ស្ទើរ​មួយ​​រាជ​ធានី​ភ្នំពេញ​ចូល​រួម​​ធ្វើ​ការ​វះ​កាត់​នោះ​ដោយ​​ជោគ​ជ័យ។ ​គាត់​បាន​​បន្ត​ថា ជំងឺ​គាត់​ប្រសិន​បើ​មិន​ធ្វើ​ការ​វះ​កាត់​ទេ ​គ្រូ​ពេទ្យ​ប្រាប់​ថា អាច​រស់​បាន​ត្រឹម​តែ​១ ឬ​២​ខែ​ទៀត​ប៉ុណ្ណោះ ពិត​ជា​ស្លាប់​ពុំ​ខាន។ ទោះ​បី​ជា​យ៉ាង​ណា ​​ក្រោយ​ពី​​ធ្វើការ​វះ​កាត់​យក​ឆ្អឹង​ថ្គាម​នោះ​ចេញ ថ្វី​ដ្បិត​តែ​បាន​ជា​ពី​ជំងឺ​​នោះ​ហើយ​​មែន ប៉ុន្តែ​ដោយ​ប្រអប់​មាត់​គាត់​គ្មាន​ឆ្អឹង​ថ្គាម​នោះ​គាត់​នៅ​តែ​ពុំ​អាច​ទទួល​ទាន​​អាហារ​បាន​ដដែល​ គាត់​ត្រូវ​បង​ស្រី​បញ្ចុក​បាយ​ទឹក​ដោយ​ត្រូវ​ឱ្យ​រូប​គាត់​ដេក​​ទើប​​បញ្ចុក​ចូល។ ​​បើ​​គាត់​​អង្គុយ​ពិត​ជា​អាហារ​ចេញ​​មក​វិញ​មិន​ខាន សូម្បី​តែ​ទឹក​មាត់​ក៏​ហូរ​ចេញ​មក​ឥត​ឈប់​ឈរ​ដែរ​ ព្រោះ​គ្មាន​ក្រអូម​មាត់​បិទ៕