ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ​ជាប់​ខ្នោះ​ញាត់​ចូល​ឡាន​នៅ​ថ្ងៃ​មង្គលការ

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កូនក្រមុំ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ដោយសារ​តែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ កូនក្រមុំ​ក្នុង​សម្លៀក​បំពាក់​ថ្ងៃ​រៀប​ការ​ឈ្មោះ Amber Young…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កូនក្រមុំ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ដោយសារ​តែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។

កូនក្រមុំ​ក្នុង​សម្លៀក​បំពាក់​ថ្ងៃ​រៀប​ការ​ឈ្មោះ Amber Young អាយុ​៣២​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​វៃ​ខ្នោះ​ញាត់​ឡាន ក្រោយ​ពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​រថយន្ត​បី​ត​គ្នា កាលពី​ថ្ងៃ​ទី​១២ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ឯ Marana រដ្ឋ Arizona អា​មេ​រិ​ក​។

អ្នកនាំពាក្យ​របស់​ប៉ូលិស Chriswell Scott បាន​ប្រាប់​ថា មាន​មនុស្ស​ម្នាក់​រង​របួស​ស្រាល​​ក្នុង​គ្រោះថ្នាក់​ខាងលើ​។ គេ​បាន​យក​នាង​ទៅ​មើល​ឈាម ហើយ​ដោះ​លែង​ដោយ​មិនបាច់​ចូល​ពន្ធនាគារ​។

នេះ​ពិតជា​ស៊យ​ណាស់ ដែល​រឿង​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​រៀប​ការ​។ គេ​ក៏​ឆ្ងល់​ដែរ​ថា ហេតុ​អ្វី​បានជា​កូនក្រមុំ​បើកឡាន​តែ​ម្នាក់ឯង​ទៅ​ពិធី​មង្គល​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ