ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ ព្រី​ន​ស៍ ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី ថា​ មាន​ជម្រើស​សេវា​ឥណទាន​ដ៏​ល្អ​អ្វីខ្លះ?

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ ដោយ​ខេត្តកំពង់ចាម ជា​ខេត្ត​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ទី​ពីរ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ភាគច្រើន​នៃ​ប្រជាជន​ដែល​រស់នៅ​ខេត្តកំពង់ចាម​ ប្រកប​អាជីវកម្ម​លក់​ដូរ ធ្វើ​ចំការ​ខ្នាត​ធំ និង​បើកហាង​ផ្សេង​ៗ​ជាដើម​នោះ ទើប​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​ច្រើន បាន​បើក​សាខា​នៅ​ទីនោះ…

​រាជធានី​ភ្នំពេញ​ ៖ ដោយ​ខេត្តកំពង់ចាម ជា​ខេត្ត​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ទី​ពីរ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ភាគច្រើន​នៃ​ប្រជាជន​ដែល​រស់នៅ​ខេត្តកំពង់ចាម​ ប្រកប​អាជីវកម្ម​លក់​ដូរ ធ្វើ​ចំការ​ខ្នាត​ធំ និង​បើកហាង​ផ្សេង​ៗ​ជាដើម​នោះ ទើប​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​ច្រើន បាន​បើក​សាខា​នៅ​ទីនោះ រួម​ទាំង​ព្រី​ន​ស៍ ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន ផង​ដែរ​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨​នេះ ក្បួន​ដង្ហែ​រ៉ឺ​ម៉ក​កង់​បី​ចំនួន​១០​គ្រឿង​របស់​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ស៍ ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី ខេត្តកំពង់ចាម​បាន​ចុះ​យុទ្ធ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​សាខា​ថ្មី​របស់​គ្រឹះស្ថាន ក៏​ដូច​ជា​សេវា​ឥណទាន​នានា​ដែល​គ្រឹះស្ថាន​មាន​​ផ្តល់​ជូន​អតិថិជន​នៅ​ខេត្តកំពង់ចាម ដែល​ក្បួន​ដង្ហែ​បាន​ចាប់ផ្តើម​ចេញដំណើរ​ពី​ស្តង់​​នៅ​ខាង​មុខ​គ្រឹះស្ថាន​មីក្រូ​ហរិ​ញ្ញ​វត្ថុ ព្រី​ន​ស៍ ហ្វា​យ​នែ​ន ភី​អិ​ល ស៊ី សាខា​ខេត្ត​កំពង់​ចាម ឆ្ពោះទៅ​ទីតាំង​ផ្សារ​ចំនួន​៧​កន្លែង​រួម​មាន ​៖ ផ្សារ​សួង ផ្សារ​បុសខ្នុរ ផ្សារ​ព្រៃ​ទទឹង ផ្សារ​កំពង់ចាម ផ្សា​របឹង​កុក ផ្សារ​សាមគ្គី និង​ផ្សារ​ថ្នល់ទទឹង​។​

​ប្រជាជន​តាម​ដងផ្លូវ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ជាមួយនឹង​ក្បួន​ដង្ហែ​ដោយ​មានការ​ចាក់​​បន្លឺ​សូរ​សំឡេង​ផ្សព្វ​​ផ្សាយ​ពី​សេវា​នានា​របស់​គ្រឹះស្ថាន​ដូច​ជា «…​សេវា​កម្ចី​សម្រាប់​អាជីវកម្ម កម្ចី​សម្រាប់​ទិញ​គេហដ្ឋាន​ និង​ខុន​ដូ និង​ក​ច្ចី​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​…» ដែល​​ជា​ការ​បង្ហាញ​ប្រាប់​ព័​ត៌​មាន​សេវា​ឥណទាន ជូន​អតិថិជន​គ្រប់​រូប​។​

​គ្រឹះស្ថាន​មានការ​កត់សម្គាល់​ឃើញ​ថា​ វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ នៅ​តែ​បន្ត​អភិវឌ្ឍ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ទាំង​វិសាលភាព និង​ទំហំ​ប្រតិបត្តិការ ហើយ​បាន​ដើរតួ​នាទី​កាន់​តែ​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជា​ពិសេស គឺ​ផ្តល់​ភាព ងាយ​ស្រួល​ដល់​ប្រជាជន ​និង​ម្ចាស់​សហគ្រាស​នានា​អាច​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម​ឬ​តម្រូវការ​ផ្សេង​ៗ​។​

​លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ស៍ ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី មាន​ប្រសាសន៍​ថា​៖ «​សាខា​ថ្មី នៅ​ខេត្តកំពង់ចាម​នេះ គឺជា​សាខា​ទី​៦ របស់​​គ្រឹះស្ថាន ហើយ​ខ្ញុំ​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​ និង​សហគ្រាស​នានា​​នៅ​ខេត្តកំពង់ចាម​នឹង​ទទួល​បាន​នូវ​ភាព​ងាយស្រួល​ជាង​មុន ​និង​មាន​សេចក្តី​ពេញ​ចិត្ត​ចំពោះ​ជម្រើស​សេវា​ឥណទាន​កាន់តែ​សម្បូរ​បែប​និង​ល្អ​ឡើង​»​។​

​ជាក់ស្តែង​អាជីវករ​លក់​ទូរស័ព្ទ​ក្នុង​វ័យ​២៨​ឆ្នាំ​នៅ​ខេត្តកំពង់ចាម លោក សេង លី​ដា ដែល​កំពុង​​សិក្សា​ពី​ប្រភេទ​ឥណទាន​នានា​ ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​មាន​វត្តមាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ជិត​ផ្ទះ ប្រាកដជា​អាច​ជួយ​សម្រួល​​បាន​ច្រើន​ដល់​អតិថិជន ព្រោះថា​ ខេត្តកំពង់ចាម​ មាន​អាជីវកម្ម​ចម្រុះ​ដែល​ត្រូវ​ការ​ពិភាក្សា​ពី​សេវា​ឥណទាន​នានា​។​

​លោក​បន្ត​ថា​៖ «​កាលណា​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ច្រើន តែង​មានការ​ប្រកួតប្រជែង​ច្រើន​លើ​​សេវាកម្ម ដែល​ផ្តល់​នូវ​ជម្រើស​កាន់តែ​ប្រសើរ​ឡើង​ដល់​អតិថិជន និង​កាត់​បន្ថយ​ភាព ស្មុគស្មាញ​ក្នុង​ការ​ដាក់​ស្នើ​សុំ​កម្ចី​ឥណទាន​»​។​

​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​សព្វថ្ងៃ ព្រី​ន​ស៍ ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី មាន​ទិស​ដៅ​​ក្នុង​ការ​បន្ត​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​បាន​យ៉ាង​ឆាប់រហ័ស សំដៅ​មាន​បណ្តាញ​​សាខា​នៅ​ស្ទើរ​គ្រប់​ខេត្ត​បន្ថែម​លើ​សាខា​នៅ​រាជធានី​ភ្នំពេញ ហើយ​ធ្វើ​យ៉ាង​ណា​​ឲ្យ​ក្លាយជា​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ជា​ជម្រើស​ទី​១ របស់​អតិថិជន​ជា​និច្ច​។​

​គិត​ត្រឹម​ចុងឆ្នាំ​២០១៧​នេះ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​ពង្រីក​វិសាលភាព​សេវា និង​​បណ្តាញ​ប្រតិបត្តិការ​នៅ​តាម​រាជធានី​-​ខេត្ត ​ដោយ​មាន​សាខា​ចំនួន​២,១៦៤​កន្លែង និង​​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​ (ATM) ​ចំនួន​១,៨០៤​ម៉ាស៊ីន បើ​តាម​របាយ​ការណ៍​​ប្រចាំឆ្នាំ​២០១៧ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ