ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ទៅ​ឃោសនាបោះឆ្នោត​នៅ​តំបន់​គ្រី​មេ

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៤ មីនា បាន​ចុះ​ទៅ​ឃោសនាបោះឆ្នោត​នៅ​តំបន់​គ្រី​មេ ខណៈ​សល់​ពេល​៤​ថ្ងៃ​ទៀត​ដល់​ខួប​លើក​ទី​៤​នៃ​ការ​បញ្ចូល​តំបន់​នេះ​ទៅ​ក្នុង​ដែនដី​រុ​ស្ស៊ី ដោយ​លោក​ចាត់​ទុក​ព្រឹត្តិការណ៍​នោះ​ជា​គំរូ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៤ មីនា បាន​ចុះ​ទៅ​ឃោសនាបោះឆ្នោត​នៅ​តំបន់​គ្រី​មេ ខណៈ​សល់​ពេល​៤​ថ្ងៃ​ទៀត​ដល់​ខួប​លើក​ទី​៤​នៃ​ការ​បញ្ចូល​តំបន់​នេះ​ទៅ​ក្នុង​ដែនដី​រុ​ស្ស៊ី ដោយ​លោក​ចាត់​ទុក​ព្រឹត្តិការណ៍​នោះ​ជា​គំរូ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ ព្រមទាំង​ជា​ការ​ស្តារ​ឡើង​វិញ​នៃ​យុត្តិធម៌​ប្រវត្តិសាស្ត្រ ។

ក្នុង​សុន្ទរកថា​មួយ​មុខ​បណ្តា​អ្នកគាំទ្រ​លោក​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​សេ​បា​ស្តូ​ប៉ូ​ល តំបន់​គ្រី​មេ ពេល​មានការ​ប្រគំ​តន្ត្រី​មួយ​ជួយ​ទ្រទ្រង់​លោក ប្រមុខរដ្ឋ​រុ​ស្ស៊ី​ថ្លែង​ថា តាម​រយៈ​ការ​សម្រេច​របស់​លោក​អ្នក លោក​អ្នក​ស្តារ​ឡើង​វិញ​យុត្តិធម៌​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​កាត់​ផ្តាច់​នា​សម័យកាល​សូ​វៀត ។ សម័យកាល​សូ​វៀត តំបន់​គ្រី​មេ​ត្រូវកា​ត់ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន ។

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​រុ​ស្ស៊ី នា​ថ្ងៃ​ទី​១៨ មីនា ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​រុ​ស្ស៊ី​នឹង​ប្រារព្ធ​ធ្វើ​ខួប​លើក​ទី​៤ នៃ​ការ​បញ្ចូល​តំបន់​គ្រី​មេ​ក្នុង​ដែនដី​រុ​ស្ស៊ី​វិញ ក្រោយ​ការ​សម្រេច​កាលពី​ខែមីនា ឆ្នាំ​២០១៤ តាម​រយៈ​ការ​បោះ​ប្រជាមតិ​មួយ ។

លោកពូ​ទី​ន អះអាង​ថា តាម​រយៈ​ការ​សម្រេច​របស់​លោក​អ្នក​នេះ លោក​អ្នក​បង្ហាញ​ប្រាប់​ពិភពលោក​ទាំងមូល​នូវ​អ្វី​ដែល​ជា​ការ​ពិតមួយ រួច​ពុំ​មែន​ជា​លទ្ធិប្រជាធិបតេយ្យ​ក្លែង​ក្លាយ​​ឡើយ ។ លោក​អ្នក​មក​ចូលរួម​ក្នុង​ការ​បោះ​ប្រជាមតិ លោក​អ្នក​បាន​ធ្វើការ​សម្រេច ហើយ​បោះ​ឆ្នោត​ដើម្បី​អនាគត​លោក​អ្នក និង​អនាគត​កូនចៅ​លោក​អ្នក ។

ក្នុង​សេចក្តី​ប្រកាស​មួយ​សហរដ្ឋ​អាមេ​រិ​ក បញ្ចេញ​ប្រតិកម្ម​ដោយ​អះអាង​ជា​ថ្មី​ថា គ្រី​មេ​ជា​របស់​អ៊ុយ​ក្រែ​ន និង​ថា ទណ្ឌកម្ម​អា​មេ​រិ​ក​នឹង​នៅ​ជា​ធរមាន​ដរាបណា​រុ​ស្ស៊ី​ពុំ​ប្រគល់​ដែនដី​នេះ​ដល់​អ៊ុយ​ក្រែ​ន​វិញ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ