ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​វ័យក្មេង​ម្នាក់​ប្រកាស​បើក​គណបក្ស​មួយ

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ខណៈ​ជិត​ដល់​ការ​សន្យា​ពី​ការ​បោះ​ឆ្នោត​នា​ដើមឆ្នាំ​២០១៩ សេដ្ឋី​វ័យក្មេង​ថៃ​មួយ​រូប​កាលពី​ថ្ងៃ​ទី​១៥ មីនា បាន​ផ្គើន​របប​យោធា​ដែល​កាន់​អំណាច​ដោយ​ប្រកាស​ពី​ការ​បង្កើត​គណបក្ស​នយោបាយ​មួយ​របស់​ខ្លួន ។ សេដ្ឋី​វ័យក្មេង​រូប​នេះ លោក THANATHORN…

ប្រទេស​ថៃ ៖ ខណៈ​ជិត​ដល់​ការ​សន្យា​ពី​ការ​បោះ​ឆ្នោត​នា​ដើមឆ្នាំ​២០១៩ សេដ្ឋី​វ័យក្មេង​ថៃ​មួយ​រូប​កាលពី​ថ្ងៃ​ទី​១៥ មីនា បាន​ផ្គើន​របប​យោធា​ដែល​កាន់​អំណាច​ដោយ​ប្រកាស​ពី​ការ​បង្កើត​គណបក្ស​នយោបាយ​មួយ​របស់​ខ្លួន ។

សេដ្ឋី​វ័យក្មេង​រូប​នេះ លោក THANATHORN JAUNGROONGUANGKIT ដែល​ហក់​ចូល​នយោបាយ​ក្នុង​វ័យ​៣៩​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​គ្រួសារ​មួយ​គឺ​ក្រុមហ៊ុន THAI SUMMIT ។ លោក​អះអាង​ប្រាប់ AFP ថា អ្វី​ដែល​ខ្ញុំ​មើលឃើញ​គឺ​សង្គម​មួយ​ស្ថិត​នៅ​មាត់​ជ្រៅ​នៃ​ការ​រលំរលាយ ។ លោក​លើក​ពី​ការ​ធ្វើ​រដ្ឋប្រហារ​ផ្ទួន​ៗ ពី​វិសមភាព​សង្គម​យ៉ាង​ជ្រៅ និង​ការ​ខ្វះ​ឯករាជ្យ​ភាព​របស់​តុលាការ ។

លោក​បន្ត​ថា វា​មាន​លទ្ធភាព​ខ្ពស់​ដែល​ខ្ញុំ​អាច​ជាប់គុក ។ ក៏​ប៉ុន្តែ​នោះ​ជា​គ្រោះថ្នាក់​មួយ​ដែល​ខ្ញុំ​ត្រៀម​ទទួល ។

ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ខែឧសភា ឆ្នាំ​២០១៤ ប្រឆាំង​រដ្ឋាភិបាល​ស៊ី​វិល​ចុង​ក្រោយ
មក អ្នកនយោបាយ​ថៃ​សំខាន់​ៗ​ជា​ច្រើន​រូបត្រូវ​តុលាការ​កាត់ទោស ក្នុង​នោះ​រួម​មាន​លោកស្រី​យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ជា​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ត្រូវ​គេ​ផ្តួលរំលំ ។ លោកស្រី​ពេល​នេះ​រស់នៅ​ភៀសខ្លួន​ឯ​ប្រទេស​អង់គ្លេស ដើម្បី​គេច​ពី​ការ​ជាប់​ទោស​ដែល​ត្រូវ​បរិហារ​ថា កាត់ទោស​ប្រឆាំង​លោកស្រី​ដោយសារ​ហេតុផល​នយោបាយ ។

បងប្រុស​លោកស្រី​ក៏​ជា​នាយក​រដ្ឋមន្ត្រីដែរ ជ្រើសរើស​យក​ការ​រស់នៅ​និរទេស ដើម្បី​គេចពី​ការ​ដាក់ទោស​លោក​ពី​បទ​ពុក​រលួយ​ជា​ការចោទប្រកាន់​ដែល​លោក​ថា ព្រោះ​រឿង​ន​យោបាយ ។

មានឈ្មោះ​ថា គណបក្ស «FUTURE FORWARD» ការ​លេច​ឈ្មោះ​គណបក្ស​របស់​លោក THANATORN ត្រូវ​បាន​គេ​ធ្វើ​អត្ថាធិប្បាយ​យ៉ាងច្រើន​នៅ​ថៃ ហើយ​ចុះ​ផ្សាយ​ក្នុង​កាសែត​នានា​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ ។

ខណៈ​ដែល​គណបក្សប្រឆាំង​ប្រពៃណី​ទាំងឡាយ ពិសេស​គណបក្ស​ភឿ​ថៃ​របស់​ត្រកូល​ស៊ី​ណា​វ៉ា​ត្រា ហាក់​ពុំ​មាន​សកម្មភាព ព្រោះ​មនុស្ស​សំខាន់​ៗ​និរទេស​ខ្លួន​ទៅ​ក្រៅ គណ​បក្ស​ថ្មី​នេះ​នាំ​ឱ្យ​មាន​ក្តី​សង្ឃឹម​ថ្មី​ពី​ការ​វិល​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ជា​ថ្មី​នៅ​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ