បុរស​កាត់​ចុង​មិន​ប៉ះពាល់ដល់​ភាព​រីករាយ​ខាង​ផ្លូវភេទ​ទេ


យោង​ទៅ​តាម Mail Online និយាយ​ថា វា​គឺជា​រឿង​មួយ​ផ្លូវការ​ទៅ​ហើយ​ដែល​ថា ការ​កាត់​ចុង ឬ​ស្បែក​គ្រប​ក្បាល​លិង្គ​របស់​មនុស្ស​ប្រុស​មិន​ប៉ះពាល់​ដល់​ភាព​រីករាយ​ខាង​ផ្លូវភេទ ។ រឿង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​សិក្សា​មួយ​ពិនិត្យ​ទៅ​លើ​ភាព​ខុស​គ្នា​ខាង​ការ​អនុវត្ត​ផ្លូវភេទ និង​ភាព​រីករាយ​ខាង​ផ្លូវភេទ​រវាង​បុរស​ដែល​កាត់​ចុង​ហើយ​មិន​បាន​កាត់ ។

សម្រាប់​ការ​រំលឹក​ឡើង​វិញ​ជា​ប្រព័ន្ធ​មួយ​របស់​អូស្ត្រាលី​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា ការ​អនុវត្ត​បែប​ខ្វែងគំនិត​នេះ មិន​មាន​អ្វី​ប៉ះពាល់​ដល់​មុខងារ ឬ​ភាព​រីករាយ​ខាង​ផ្លូវភេទ​ឡើយ ។ ការ​សិក្សា​ចំនួន​៣០​ទៀត​បាន​សម្គាល់ថា វា​មិន​មាន​អំណះអំណាង​អ្វី​រក​ឃើញ​ឡើយ​រវាង​ភាព​ខុស​គ្នា​បុរស​ដែល​កាត់​ចុង និង​មិន​កាត់​ចុង​ឡើយ ជា​ពិសេស​មុខងារ​ផ្លូវភេទ​តែ​ម្តង ។

ខណៈ​ពេល​ដែល​ការ​រំលឹក​ឡើង​វិញ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ធំដុំ​ក៏​ដោយ តែ​វា​មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​រក​ឃើញ​ដែរ ។

ឧទាហរណ៍ ការ​សិក្សា​ភាគច្រើន​គឺជា​ការ​សង្កេត ហើយ​ការ​ជ្រើសរើស​មនុស្ស​មក​សិក្សា​ក៏​មិន​បាន​បរិយាយ​អ្វី​ដែរ ។ វា​អាច​ជា​ត្រង់​ថា បុរស​ដែល​មានជីវិត​ផ្លូវភេទ​រីករាយ​ប្រហែលជា​ចង់​ចូលរួម និង​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ការ​អនុវត្ត​ខាង​ផ្លូវភេទ និង​ភាព​រីករាយ​ជាង​អ្នក​ដែល​មិន​ចង់ ។

ជាមួយ​គ្នា​នេះ​ដែរ ភាគច្រើន​នៃ​ការ​ឆ្លើយ​តប​ក្នុង​ការ​សិក្សា​នេះ គឺជា​ប្រធានបទ​ទាំងអស់ ហើយ​អ្វី​ដែឡ​មនុស្ស​ម្នាក់​ពិចារណា​នោះ គឺជា បញ្ហា​មួយ​ខាង​ផ្លូវភេទ ឬ​ភាព​រីករាយ​ខាង​ផ្លូវភេទ ។ វា​ប្រហែលជា​មាន​ភាព​ខុស​គ្នា​ដែរ ចំពោះ​ទំនៀមទម្លាប់ និង​ជាតិ​សាសន៍​ចំពោះ​មនុស្ស​ដែល​ចូលរ​យម​ក្នុង​ការ​សិក្សា​នេះ ។

សរុប​មក ការ​សម្រេចចិត្ត​ថា​ត្រូវការ​ធ្វើការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ឬ​អត់​នោះ នៅ​តែ​ជា​បញ្ហា​ផ្ទាល់ខ្លួន​ដដែល ព្រោះ​វា​មាន​ជាប់​ទាក់ទង​នឹង​សុខ​ភា​ប ឬ​កត្តា​ទំនៀមទម្លាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ