ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មនុស្ស​ប្រុស​រាំងរដូវ​ដែរ​ទេ?

6 ឆ្នាំ មុន

គ្រូពេទ្យ​មួយ​ចំនួន​ជឿជាក់​ថា មនុស្ស​ប្រុស​ក៏​ចេះ​អស់​រដូវ​ដូច​មនុស្ស​ស្រី​ដែរ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ វា​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ទទួលស្គាល់​ត្រឹមត្រូវ​នៅឡើយ​ទេ ។ គេ​គ្រាន់តែ​និយាយ​ថា ការ​សិក្សា​ថ្មី​មួយ​បាន​បញ្ជាក់​ថា បុរស​ខ្លះ​ប្រហែលជា​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​ព្យាបាល​ដោយ​អ៊័​រ​ម៉ូ​ន ប៉ុន្តែ​ចំនួន​នេះ គឺ​តិច​ជាង​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​ទៅ​ទៀត…

គ្រូពេទ្យ​មួយ​ចំនួន​ជឿជាក់​ថា មនុស្ស​ប្រុស​ក៏​ចេះ​អស់​រដូវ​ដូច​មនុស្ស​ស្រី​ដែរ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ វា​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ទទួលស្គាល់​ត្រឹមត្រូវ​នៅឡើយ​ទេ ។ គេ​គ្រាន់តែ​និយាយ​ថា ការ​សិក្សា​ថ្មី​មួយ​បាន​បញ្ជាក់​ថា បុរស​ខ្លះ​ប្រហែលជា​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​ព្យាបាល​ដោយ​អ៊័​រ​ម៉ូ​ន ប៉ុន្តែ​ចំនួន​នេះ គឺ​តិច​ជាង​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​ទៅ​ទៀត ។

គេ​បាន​រក​ឃើញ​ថា ការ​ផ្សំ​ចូល​គ្នា​រោគ​សញ្ញា​បញ្ហា​ផ្លូវភេទ​យ៉ាង​ហោច​ណាស់​បី (​លិង្គ​មិន​ឡើង​រឹង​នៅ​ពេល​ព្រឹក ខ្សោយ​ចំណង់​ផ្លូវភេទ និង​ភាព​ពិបាក​ទូទៅ​ក្នុង​ការ​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​) និង​កង្វះអ៊័​រ​ម៉ូ​ន តេ​ស្តូ​ស្តេ​រ៉ូ​ន អាច​ប្រើ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ ខ្សោយ​អ័​៊​រ​ម៉ូ​ន​ភេទ​បាន​ហើយ ។

ករណី​បែប​នេះ​មិនមែន​មាន​ន័យ​ថា វា​មាន​លក្ខណៈ​ស្មើគ្នា​នឹង​ការ​រាំងរដូវ​ដូច​មនុស្ស​ស្រី​ឡើយ​។ វា​គឺជា​រឿង​កម្រ​ណាស់ ដែល​កើតឡើង​លើ​បុរស​ប្រមាណ​តែ​២​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ពេល​សិក្សា ។ អ្វី​ដែល​សំខាន់​នោះ​គឺថា វា​មាន​ភាព​ខុស​គ្នា​តិចតួច​ប៉ុណ្ណោះ ទៅ​លើ​មធ្យមភាគ​នៃ​កម្រិត​អ៊័​រ​ម៉ូ​ន តេ​ស្តូ​ស្តេ​រ៉ូ​ន​រវាង​បុរស​ដែល​មាន​រោគ​សញ្ញា និង​បុរស​ដែល​គ្មាន​រោគ​សញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ