ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ជំនាញ​របរ​សុចរិត​ចិញ្ចឹមជីវិត​គាត់​ទាំង​៥​នេះ​ជំនាញ​លួច ឆក់ កាច់​.​ក​ម៉ូតូ​រាប់​ភ្លេច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អំពើ​លួច​ឆក់​គាស់​ផ្ទះ កាច់​.​ក​ម៉ូតូ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ដោយ​បាន​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការ​កង​រា​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​សហការ​ពី​គណៈ​បញ្ជាការ​ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អំពើ​លួច​ឆក់​គាស់​ផ្ទះ កាច់​.​ក​ម៉ូតូ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ដោយ​បាន​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការ​កង​រា​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​សហការ​ពី​គណៈ​បញ្ជាការ​ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក ប៉ា​ង លី​ដា អភិបាល​ខណ្ឌ​ស្តីទី លោក​ចៅសង្កាត់​ទឹកល្អក់​ទី​១ និង​លោក​មេ​ភូមិ​១៦ បាន​ចុះ​ឆែកឆេរ​តំបន់​ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ទី​១​ឈ្មោះ នី​ន វី​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​១៦ ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក និង​ម្នាក់​ទៀត​ឈ្មោះ ខៀវ ដួង​ច័ន្ទ​តារា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទះ​ជួល​ផ្លូវ​រថភ្លើង ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ​ហើយ​កម្លាំង​ជំនាញ​បាន​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ដែល​ក្នុង​នោះ​មាន​ទី​១-​ឈ្មោះ ជ័យ សា​រឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់​នៅផ្ទះ​លេខ​១៤៤D1​ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​, ទី​២-​ឈ្មោះ ចាន់ ស៊ី​ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ឈូក​វ៉ា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ទី​៣-​ឈ្មោះ អ៊ុ​ង សំរេច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ព​ញ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ទី​១-​ឈ្មោះ នួន វី​រៈ ធ្លាប់​កាច់​.​ក​ម៉ូតូ​ជិត​២០​លើក​មក​ហើយ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​លួច​យក​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​ចំនួន​០៣​លើក​ក្នុងភូមិ​សាស្ត្រ ខណ្ឌទួលគោក​, ទី​២-​ឈ្មោះ អ៊ុ​ង សំរេច ជា​ចោរឆក់​ផង លួច​ផង គាស់​ផ្ទះ​ផង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​រូបគេ​ជាមួយ​បក្ខពួក​តែងតែ​ជិះ​ម៉ូតូ​ចេញ​ឆក់​ជា​រៀងរាល់ថ្ងៃ តែបើ​កន្លែង​ណា​ស្ងាត់​ពួក​គេ​នឹង​ចូល​គាស់​ផ្ទះ​បើ​កន្លែង​ណា​ប្រហែស​ពួក​គេ​ចូល​លួច​, ទី​៣-​ឈ្មោះ ខៀវ ដួង​ច័ន្ទ​តារា ជា​បក្ខពួក​ជាមួយ​ក្រុម​ចោរឆក់ លួច កាច់​.​ក​ម៉ូតូ គាស់​ផ្ទះ និង​ជា​អ្នក​ដោះ​គ្រឿង​ម៉ូតូ​ដែល​លួច​បាន​, ទី​៤-​ឈ្មោះ ចាន់ ស៊ី​ថា ជា​ចោរលួច​ម៉ូតូ​ផង​លក់​បាន​លុយ​តែង​យក​ទៅ​ជក់​គ្រឿងញៀន​ផង និង​ទី​៥-​ឈ្មោះ ជ័យ សា​រឿ​ន ជា​អ្នក​ទទួលផល​ចោរកម្ម ដោយ​បាន​ទិញ​ម៉ូតូ​ចោរ​ក្នុង​តម្លៃ​ថោក​ៗ ។ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ