ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ-ឡាវ ជួបគ្នាពង្រឹង​​គ្រប់​កិច្ច​សហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ​

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង​ ៖ ​អាជ្ញាធរ​ខេត្តស្ទឹងត្រែងនៃប្រទេស​កម្ពុជា បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤​ជាមួយ​​អាជ្ញា​ខេត្ត​អត្ត​ពឺ ​នៃ​ប្រ​ទស​ឡាវ​ ដើម្បី​ពង្រឹង​​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​​ក្នុង​​ការ​​ឆ្លើយ​តប​​តាម​ការ​អញ្ជើញ​​​​របស់​លោ​កឡេត​ សៃ​យ៉ា​ផ​ន ​អភិបាលខេត្ត​អត្ត​ពឺ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​និត្យ​ឡាវ ។  ​…

​ខេត្តស្ទឹងត្រែង​ ៖ ​អាជ្ញាធរ​ខេត្តស្ទឹងត្រែងនៃប្រទេស​កម្ពុជា បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤​ជាមួយ​​អាជ្ញា​ខេត្ត​អត្ត​ពឺ ​នៃ​ប្រ​ទស​ឡាវ​ ដើម្បី​ពង្រឹង​​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​​ក្នុង​​ការ​​ឆ្លើយ​តប​​តាម​ការ​អញ្ជើញ​​​​របស់​លោ​កឡេត​ សៃ​យ៉ា​ផ​ន ​អភិបាលខេត្ត​អត្ត​ពឺ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​និត្យ​ឡាវ ។  ​

ក្នុង​​កិច្ចប្រជុំ​លើក​ទី​៤​ ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ ការពារ​សន្តិសុខ និង​រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម ​តាម​​តំបន់​ព្រំដែន​ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​ព្រំដែន ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ក្នុង​ការ​អនុវត្ត​ការងារ​តាម​តំបន់​ព្រំដែន​ និង​ការ​ចេញចូល​ឆ្លង​ដែន​ កិច្ច​សហ​ប្រ​តិ​បត្ត​ការ​លើ​វិស័យ​សេដ្ឋកិច្ច សង្គម​កិច្ច វិស័យ​កសិកម្ម ព្រៃឈើ នេសាទ បរិស្ថាន ឧតុនិយម​ វិស័យ​​ពាណិជ្ជកម្ម និង​ការ​សហការ​លើ​វិស័យ​​វប្ប​ធ​ម៌ សង្គមកិច្ច​ក្នុង​យន្តការ​​ទំនាក់ទំនង​រវាង​ខេត្ត​​ទាំង​ពីរ ​។​

លោក​ដួង ​ពៅ​ អភិបាលរង​នៃ​គណៈ​ខេត្ត​​ និង​​ជា​ប្រធាន​ក្រុម​លេខា​ បាន​អាន​សេចក្ដី​ព្រាង​កំណត់ហេតុ​កិច្ច​ប្រជុំ​លើក​ទី​៤​ ដោយ​បាន​លើក​ឡើង​ថា​ ដើម្បី​ឱ្យ​​កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំង​ពីរ​ (ស្ទឹង​ត្រែង-អត្ត​ពឺ) ឱ្យ​បាន​​កាន់តែ​ល្អ​ប្រសើរ​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ត​ប្រតិបត្តិការ​តាម​ខ្លឹមសារ ​រួម​មាន​កិច្ច​សហប្រតិ​បត្តិ​ការ​សន្តិសុខ​សណ្តាប់ធ្នាប់​ ក៏​ដូច​ជា​ការ​ត្រួតពិនិត្យ​ទប់ស្កាត់​ និង​បង្ក្រាប​រាល់​បទល្មើស​ តាម​បណ្តោយ​ព្រំដែន រួម​​មានការ​ជួញដូរ​មនុស្ស ជួញដូរ​គ្រឿងញៀន អាវុធ​ជាតិ​ផ្ទុះ ក្រដាស​​ប្រាក់​ខុសច្បាប់ លួច​កាប់ ដឹក​ជញ្ជូន ជួញដូ ឈើ​ខុសច្បាប់​ និង​កិច្ច​សហប្រតិបត្តិការ​ ទៅ​លើ​វិស័យសេដ្ឋកិច្ច​ និង​សង្គមកិច្ច​ ដែល​ផ្តោត​ទៅ​លើ​វិស័យ​​កសិកម្ម ព្រៃឈើ នេសាទ និង​ការ​​បំរែបំរួល​អាកាសធាតុ វិស័យ​កសិក​កម្ម ឧស្សាហកម្ម​និង​ពាណិជ្ជ​កម្មវិស័យ​គម​នា​គម​ និងដឹក​ជញ្ជូន វិស័យ​ព័​ត៌មាន វប្ប​ធ​ម៌ និង​ទេសចរ​ណ៍ វិស័យ​អប់រំ​យុវ​កីឡា​ និង​វិស័យ​សុខាភិបាល ដោយ​ធ្វើការ​ផ្លាស់​ប្តូរ​ព័ត៌មាន សភាព​ការ​​សន្តិសុខ​របៀបរៀបរយ​ផ្នែក​​សង្គម​ តាម​បណ្តោយ​​ព្រំដែន​នៃ​ខេត្ត​ទាំង​ពីរ​ ឱ្យ​​ទទួល​ជ្រាប​ជា​ប្រចាំ ​និង​ឆ្លើយ​តប​តាម​លទ្ធភាព​របស់​ខ្លួន​ ឱ្យ​​បាន​សម​ស្រប​ទៅ​​តាម​ផ្លូវច្បាប់​។

អត្ថបទសរសេរ ដោយ