ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ចុះ​ពីលើ​ឡានក្រុង​ភ្លាម​មក​កាច់​.​ក​ម៉ូតូ​ភ្លាម

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ចោរ​ជំនាញ​កាច់​សោ​.​ក​ម៉ូតូ​មក​ពី​ខេត្តកណ្ដាល​ចូល​មក​សៀមរាប​លួច​កាច់​សោ​.​ក​ម៉ូតូ នៅ​ក្នុង​ផ្សារ​សាមគ្គី ហ៊ុយ គាំង ទាំង​ព្រលឹម ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​សន្តិសុខ​ផ្សារ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន ខណៈ​បម្រុង​ជិះ​ចេញ…

ខេត្តសៀមរាប ៖ ចោរ​ជំនាញ​កាច់​សោ​.​ក​ម៉ូតូ​មក​ពី​ខេត្តកណ្ដាល​ចូល​មក​សៀមរាប​លួច​កាច់​សោ​.​ក​ម៉ូតូ នៅ​ក្នុង​ផ្សារ​សាមគ្គី ហ៊ុយ គាំង ទាំង​ព្រលឹម ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​សន្តិសុខ​ផ្សារ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន ខណៈ​បម្រុង​ជិះ​ចេញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ នាំ​គ្នា​ស្វាគមន៍​ម្នាក់​១​ដៃ​១​ជើង បាន​សមត្ថកិច្ច​ទៅ​ដល់​ជួយ​ទាន់​ពេលវេលា កុំ​អី​អស់​ជី​វិ​រ រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម ដើម្បី​ស្រាវជ្រាវ​រក​បក្ខពួក​បន្ត យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ផ្សារ​សាមគ្គី ហ៊ុយ គាំង ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។ បើ​តាម​ប្រភព​ពី​មន្ត្រី​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម បាន​ប្រាប់​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហ៊ុយ គាំង ទូរស័ព្ទ​មក​ប្រាប់​ថា មាន​ចោរលួច​កាច់​សោ​.​ក​ម៉ូតូ ដែល​ត្រូវ​បាន​សន្តិសុខ​ផ្សារ​ចាប់​បាន​នោះ ខណៈ​ពេល​នោះ​កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​យក​ជនសង្ស័យ​មក​កាន់​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម ដើម្បី​សួរនាំ និង​ស្រាវជ្រាវ​បន្ត ស្វែងរក​បក្ខពួក​ជនសង្ស័យ យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​ដែល​សន្តិសុខ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​នោះ​មានឈ្មោះ ចាន់ សំណាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងសំណង់ មានស្រុក​កំណើត​នៅ​ភូមិ​ពុក​ប្ញ​ស្សី ឃុំ​ពុក​ប្ញ​ស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ម៉ូតូ​ដែល​ចោល​កាច់​.​ក​ម៉ាក​HONDA DREAM ពណ៌​ស្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ សៀមរាប ១Y-០៦៧៥ ត្រូវ​បាន​ម្ចាស់​ជិះ​មក​ទិញ​បន្លែ​នៅ​ផ្សារ​សាមគ្គី ហ៊ុយ គាំង នៅ​វេលា​ម៉ោង​០៥​ភ្លឺ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ រួច​បាន​ផ្ញើ​នៅ​ហ្នឹង​សន្តិសុខ​ផ្សារ ។

ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​សួរនាំ​រួច​មក ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​មូលដ្ឋាន​ថា រូបគេ​ពិតជា​បាន​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតមែន នេះ​ជា​លើក​ទី​១​ទេ ។ ហើយ​រូបគេ​បាន​ជិះ​រថយន្តក្រុង​ពី​ភ្នំពេញ​មក​សៀមរាប ក្នុង​តម្លៃ​៤០,០០០​រៀល​ទាំង​យប់ មក​ដល់​សៀមរាប នៅ​ម៉ោង​០៥​ភ្លឺ រួច​ចុះ​ជិះ​ម៉ូតូឌុប​មក​ក្នុង​ផ្សារ​សាមគ្គី ខណៈ​ពេល​នោះ​រូបគេ បានឃើញ​ម៉ូតូ​ហុងដា​ពណ៌​ខ្មៅ​១​គ្រឿង ដោយ​គ្មាន​ឃើញ​ម្ចាស់ ក៏​យក​កូនសោ​ដែក​កែ​ច្នៃ​ចំនួន​២ និង​កូនសោរ​លេខ​៨ ចំនួន​១ មក​បម្រុង​កាច់​.​ក​ម៉ូតូ​យក ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​ផ្សារ​នោះ​ចាប់ដៃ ហើយ​ស្រែក ទើប​ប្រជាពលរដ្ឋ និង​អាជីវករ​នាំ​គ្នា​មក​វាយ​រូបគេ ។ ដោយ​បាន​សមត្ថកិច្ច​មក​ទាន់ កុំ​អី​ស្លាប់​បាត់​ទៅ​ហើយ ។ រួច​សមត្ថកិច្ច​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន ក្នុង​នោះ​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​ហុងដា ពណ៌​ខ្មៅ របស់​ជន​រង​គ្រោះ​ចំនួន​១​គ្រឿង និង​កូនសោ​ដែក​កែ​ច្នៃ ចំនួន​២ និង​កូនសោ​លេខ​៨ ចំនួន​១ ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម កំពុង​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត និង​ស្រាវជ្រាវ ស្វែងរក​បក្សពួក​ជនសង្ស័យ បន្ថែម​ទៀត ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ រួច​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី ។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ឱ្យ​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ