ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡើង​ជែង​មិន​ផុត​បុក​ម៉ូតូ​រង​របួសធ្ងន់​៣​នាក់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត Lexus RX៣៣០ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AA-៦៦០៧ បាន​បើក​បញ្ច្រាសទិស…

ខេត្តសៀមរាប ៖ រថយន្ត Lexus RX៣៣០ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AA-៦៦០៧ បាន​បើក​បញ្ច្រាសទិស បម្រុង​ឡើង​វ៉ា​ជែង​រថយន្ត​ផ្សេង​ទៀត ប៉ុន្តែ​វ៉ា​មិន​ផុត​ក៏​យក​ប​ង្កូ​តម​ក​វិញ​រួច​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C១០០ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០០ គ្មាន​ផ្លា​ក​លេខ ពេញទំហឹង បណ្ដាល​ឱ្យ​របួសធ្ងន់​ទាំង​៣​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​ជួយ​សង្គ្រោះ ខណៈ​ពេល​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ទាំង​មនុស្ស និង​រថយន្ត រួច​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៣៥៦-៣៥៧ ក្នុងភូមិ​គំរូ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មាន​ពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ រថយន្ត​បង្ក​ម៉ាក Lexus RX៣៣០ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AA-៦៦០៧ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C១០០ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០០ គ្មាន​ផ្លា​ក​លេខ បណ្ដាល​ឱ្យ​ខាង​ម៉ូតូ​រង​របួសធ្ងន់​ទាំង​៣​នាក់ ។

លោក​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ លោក​បាន​បញ្ជា​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល ចុះ​ទៅ​ពិនិត្យ និង​វាស់វែង​រវាង​រថយន្ត និង​ម៉ូតូ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។ បច្ចុប្បន្ន ជន​បង្ក និង​វត្ថុ​តាង មាន​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ