ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខ​ជន​​​បណ្ឌិត​​​​ឈិន​ ទី​ ក្លាយ​ជា​បណ្ឌិត​​​​បន្ទាប់​ពី​​​បាន​ការ​ពារ​និក្ខេប​បទ​ដោយ​ជោគ​ជ័យ​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​​បេក្ខ​ជន​បណ្ឌិត​​​​ឈិន​​ ទី​​ ដែល​​បាន​សិក្សា​​​ជំនាញ​ឯក​ទេស​​​នីតិសា​ធារ​ណ​ៈ​​​នៅ​មហា​វិទ្យា​ល័យ​​​​​នីតិ​សាស្ត្រ​​ នៃ​សាកល​វិទ្យា​ល័យ​​​​ចំរើន​​ពហុ​បច្ចេក​វិទ្យា​ បាន​ឡើង​​​ការ​ពារ​និក្ខេប​​បទ​​បញ្ចប់​​​ថ្នាក់​បណ្ឌិត​​​កម្រិត​ជាតិ​​​​របស់​ខ្លួន​​​​​​ជាប់​ជា​ស្ថា​ពរ​ កាល​ពី​​​​​​រសៀល​​​ថ្ងៃ​ទី​​​២៨​ ធ្នូ ឆ្នាំ​​២០១២​​ ​បន្ទាប់​ពី​បាន​​​សិក្សា​ស្រាវ​ជ្រាវ​​​​​អស់​រយ​ៈ​​កាល​ជា​​ច្រើន​ឆ្នាំ​​កន្លង​​មក​ ។​ ពិធី​​ឡើង​ការ​ពារ​​បញ្ចប់​​និក្ខេប

រាជ​ធានីភ្នំពេញ​ ៖ ​​បេក្ខ​ជន​បណ្ឌិត​​​​ឈិន​​ ទី​​ ដែល​​បាន​សិក្សា​​​ជំនាញ​ឯក​ទេស​​​នីតិសា​ធារ​ណ​ៈ​​​នៅ​មហា​វិទ្យា​ល័យ​​​​​នីតិ​សាស្ត្រ​​ នៃ​សាកល​វិទ្យា​ល័យ​​​​ចំរើន​​ពហុ​បច្ចេក​វិទ្យា​ បាន​ឡើង​​​ការ​ពារ​និក្ខេប​​បទ​​បញ្ចប់​​​ថ្នាក់​បណ្ឌិត​​​កម្រិត​ជាតិ​​​​របស់​ខ្លួន​​​​​​ជាប់​ជា​ស្ថា​ពរ​ កាល​ពី​​​​​​រសៀល​​​ថ្ងៃ​ទី​​​២៨​ ធ្នូ ឆ្នាំ​​២០១២​​ ​បន្ទាប់​ពី​បាន​​​សិក្សា​ស្រាវ​ជ្រាវ​​​​​អស់​រយ​ៈ​​កាល​ជា​​ច្រើន​ឆ្នាំ​​កន្លង​​មក​ ។​ ពិធី​​ឡើង​ការ​ពារ​​បញ្ចប់​​និក្ខេប​បទ​​នេះ​ បាន​ធ្វើ​ឡើង​នៅ​សាកល​វិទ្យា​ល័យ​​​ចំរើន​​​ពហុ​​បច្ចេក​​វិទ្យា​​​ ក្រោម​​វត្ត​​មាន​​​លោក​ស្រី​បណ្ឌិត​​​​សំ នារី​ ​ប្រធាន​គណ​ៈ​កម្ម​ការ​វាយ​តម្លៃ​​​ ​ព្រម​ទាំង​​​សាស្ត្រ​​ចារ្យ​​​បណ្ឌិត​​ ដែល​ជា​សមា​ជិក​​គណ​ៈ​កម្ម​ការ​​​វាយ​តម្លៃ​​​​ជា​ច្រើន​​រូប​ទៀត​ ។​​

​បេក្ខ​ជន​​​បណ្ឌិត​​ឈិន​ ទី​ បាន​សិក្សា​​​ស្រាវ​ជ្រាវ​​​ និង​ចង​ក្រង​​​សរសេរ​និក្ខេប​បទ​​​ថ្នាក់​បណ្ឌិត​​​​ដើម្បី​​​ដាក់​ជូន​ដល់​​​​គណ​ៈ​​កម្មការ​វាយ​តម្លៃ​​​​​លើ​ប្រធាន​បទ​​​​ «យន្ត​ការ​​​នៃ​ការ​អនុ​វត្ត​​​តួនាទី​​​របស់​នគរ​បាល​​​យុត្តិ​ធម៌​នៅ​កម្ពុជា​»។ បេក្ខ​ជន​​​​បណ្ឌិត​​បាន​លើក​ឡើង​ថា ក្នុង​ការ​​សិក្សា​ស្រាវ​ជ្រាវ​​​​​លើ​ប្រធាន​បទ​​​នេះ​​ បាន​លើក​​​យក​នូវ​ចំណោទ​​​បញ្ហា​​ចំនួន​​​៣​សម្រាប់​ធ្វើ​ការ​​​ដោះ​ស្រាយ​​ ក្នុង​នោះ​មាន​​​ដើម្បី​លុប​បំបាត់​ឧក្រិដ្ឋ​កម្ម​​​ និង​ភាព​មិន​​​គោរព​ច្បាប់​​​ តើ​នគរ​បាល​​​យុត្តិ​ធម៌​​​ត្រូវ​មាន​គុណ​​​សម្បត្តិ​​អ្វី​ខ្លះ?​ តើ​នគរ​បាល​យុត្តិ​ធម៌​​ត្រូវ​​​មាន​អំណាច​​​​​បែប​ណា​ខ្លះ​​?​ និង​តើ​នគរ​បាល​​យុត្តិ​ធម៌​​​​​​​អនុវត្ត​​តួនាទី​​​របស់​ខ្លួន​បែបណា​​​ ដើម្បី​ឱ្យ​​​មាន​ប្រសិទ្ធ​ភាព​​? ។

បេក្ខ​ជន​​​​​​បណ្ឌិត​​​​​​ឈិន ទី​ បាន​​បញ្ជាក់​​ថា ក្នុង​ចំណោម​​​ស្ថាប័ន​មាន​សមត្ថ​កិច្ច​​​ជា​ច្រើ​ន​របស់​​​រដ្ឋ​​ ស្ថាប័ន​​​​​​នគរ​បាលយុត្តិ​ធម៌​​ ក៏​ជា​ស្ថា​ប័ន​​​មួយ​​​ដែល​កំពុង​​បម្រើ​​​ប្រជា​ពលរ​ដ្ឋ​​​យ៉ាង​សកម្ម​​​​លើ​ការ​ងារ​នេះ​ ។​ ការ​ស្វែង​​​រក​យុត្តិ​ធម៌​​ជូន​ប្រជា​​ពលរ​ដ្ឋ​​​​​ជា​បញ្ហា​សំខាន់​​​ណាស់​ មិនត្រឹម​តែ​​​​សម្រាប់​ប្រជា​​ពល​រដ្ឋ​​​​​ជា​ជន​រង​គ្រោះ​​ប៉ុណ្ណោះ​ទេ​​ តែ​ថែមទាំង​​​​ជួយ​ថែរក្សា​​បាន​នូវ​សន្តិ​ភាព​ សន្តិ​សុខ​​​ និង​សណ្តាប់​​ធ្នាប់​​​សាធារ​ណ​ៈ​​ទៀត​ផង​​ ។​ ក្នុងបេសក​កម្ម​​​​​ដែល​ច្បាប់​​ប្រគល​់ឱ្យ​​ មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​​​ត្រូវ​ដើរ​តួនាទី​​​​ជា​ជំនួយ​​​​​របស់​អំណាច​តុលាការ​​​ មាន​ភារ​កិច្ច​​​​ធ្វើ​ការ​ត្រួត​​ពិនិត្យ​​​​បទ​​ឧក្រិដ្ឋ​​​ បទ​មជ្ឈិម​​ និង​បទ​​ល​ហុ​​​ កំណត​់​​អត្ត​សញ្ញាណ​​​​ និង​ចាប់​​​​ជន​ល្មើ​ស​ ព្រម​ទាំង​​​​ប្រមូល​​​ភស្តុ​តាង​​​​ ។

នគរ​បាល​យុត្តិ​ធម៌​​របស់​អគ្គ​​ស្នង​ការ​ដ្ឋាន​នគរបាល​​​​ជាតិ​ គឺ​ជា​ស្ថា​ប័ន​​​​ដែល​សង្គម​​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​ថែ​រក្សា​ការ​ពារ​សន្តិ​សុខ​ និង​សណ្តាប់​ធ្នាប់​​​សង្គម ហើយ​វា​រឹត​តែ​ចាំ​បាច់​ទៅ​ទៀត​​​នៅ​ក្រោយ​​ពេល​​​​ដែលកម្ពុជា​ទទួល​បាន​​​សន្តិ​ភាព​​ ក្រោម​ការ​ដឹក​នាំ​​​​របស់​សម្តេច​អគ្គ​​មហា​សេនា​បតី​​តេ​ជោ​ ហ៊ុន សែន​​ ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ ។ ឆ្លង​តាម​​​ការ​​ពិនិត្យ​​​​យា៉ង​ល្អិត​ល្អន់​​​​លើ​​ខ្លឹម​សារ​​​​​និក្ខេប​បទ​​​ និង​ការ​​​សាក​សួរ​​​​លម្អិត​​​​​ពី​គណ​ៈ​កម្ម​​ការ​​​វាយ​តម្លៃ​​​​ បេក្ខ​ជន​​​បណ្ឌិត​ឈិន ទី​​ ត្រូវ​បាន​​​គណ​ៈ​កម្ម​ការ​​ប្រកាស​​ទទួល​ស្គាល់​​​ជា​​ផ្លូវ​ការ​​​​ជាប់​ជា​បណ្ឌិត​​​ចាប់​ពី​​ពេល​នេះ​តទៅ ៕​