ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​ថ្ងៃ​នៅ​ស្រុក​កំពង់សៀម​និង​ព្រៃឈរ​ស្លា.ប់​មនុស្ស​៣​នាក់

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់​ចរាចរ​ណ៏​បាន​កើត​ឡើងជា​បន្តបន្ទាប់​ចំនួន​២​ករណី​ផ្សេង​គ្នា​ក្នុង​នោះ​មាននៅ​ស្រុក​កំពង់សៀម​នៅ​យប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ និង​ស្រុក​ព្រៃឈរ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ដោយ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​ស្លាប់ ។…

ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់​ចរាចរ​ណ៏​បាន​កើត​ឡើងជា​បន្តបន្ទាប់​ចំនួន​២​ករណី​ផ្សេង​គ្នា​ក្នុង​នោះ​មាននៅ​ស្រុក​កំពង់សៀម​នៅ​យប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ និង​ស្រុក​ព្រៃឈរ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ដោយ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​ស្លាប់ ។

ចំពោះ​ករណី​ទី​១​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ លើ​កំណាត​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ត្រ​ពាង​ថ្ម ឃុំ​ក្រឡា ស្រុក​កំពង់សៀម មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ។

ប្រភព​បន្ត​ថា រថយន្ត​មួយ​គ្រឿង​ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ចាម ៣A-៥២៤២ បើកបរ​ដោយ​ជន​មិនស្គាល់​អត្តសញ្ញាណ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ឃុំ​ក្រឡា​ក៏​ស្រាប់តែ​ប៉ះ​ជាមួយនឹង​ម៉ូតូ​ម៉ាក​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម ១J-១៩២៣ ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បើកបរ​ដោយ​ឈ្មោះ ជា ដា​វុ​ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ឌុ​ប​ឈ្មោះ វ៉េ​ង ដា​វ៉ៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ប្រ​សំ ឃុំ​រអាង ស្រុក​កំពង់សៀម បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ និង​អ្នក​នៅ​ពីក្រោយ​របួសធ្ងន់​បន្ទាប់​មក​ក៏​បាន​ស្លាប់​តាម​ក្រោយ ហើយ​អ្នកបើកបរ​រថយន្ត​វិញ​បាន​រត់គេច​ខ្លួន​បាត់ ។

ដោយឡែក​ករណី​ទី​២​វិញ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​ផ្ទះ​របស់​ឈ្មោះ ហ៊ា​ង ស្ថិត​នៅ​ភូមិ​ដូន​ដី ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ មាន​បុរស​​​ម្នាក់​ឈ្មោះ ចាន់ ម៉ុ​ន អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​តាម​មាស ឃុំ​គរ ស្រុក​ព្រៃឈរ បាន​ជិះ​ម៉ូតូ​ម៉ាក C 125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម ១R-៦៦៥៧ ស៊េរី​ឆ្នាំ​២០១៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ​ក៏​ដួល​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ដោយសារ​តែ​វិលមុខ​ណាមួយ​បុរស​នេះ​កើត​ជំងឺលើសឈាម​ផង​ដែរ ។ សព​ត្រូវ​បា​នគរបាល​ចរាចរ​ណ៏​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ