ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អាច​ប្រហែលជា​ឧស្សាហ៍​ប្ដូរ​ប្រេង​ម៉ា​ស៊ីន​រថយន្ដ​ច្រើន​ពេក​ហើយ

6 ឆ្នាំ មុន

ម្ចាស់​រថយន្ដ​ប្រហែលជា​មាន​អារម្មណ៍មិនល្អ នៅ​ពេល​មិន​បាន​ប្តូរ​ប្រេងម៉ាស៊ីន​រាល់​ធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ​៣.០០០​ម៉ា​យ​ម្តង (១​ម៉ា​យ​ស្មើ​ជាង​១,៦​គីឡូម៉ែត្រ​)​។ នេះ​ជា​ការ​ចាំបាច់​មួយ​សម្រាប់​រថយន្ដ​កាលពី​ជំនាន់​ឆ្នាំ​១៩៧០​ប៉ុណ្ណោះ តែ​ពេល​នេះ វា​បាន​ផ្លាស់​ប្តូរ​អស់ហើយ ។ សព្វ​ថ្ងៃនេះ ម៉ាស៊ីនរថយន្ត​ស៊េរី​ថ្មី​ៗ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ភាព​ធន់​ដែល​មិន​ចាំបាច់​ឲ្យ​យើង​ប្តូរ​ប្រេងម៉ាស៊ីន​ញឹកញាប់​ដូច​កាលពីមុន​ទេ…

ម្ចាស់​រថយន្ដ​ប្រហែលជា​មាន​អារម្មណ៍មិនល្អ នៅ​ពេល​មិន​បាន​ប្តូរ​ប្រេងម៉ាស៊ីន​រាល់​ធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ​៣.០០០​ម៉ា​យ​ម្តង (១​ម៉ា​យ​ស្មើ​ជាង​១,៦​គីឡូម៉ែត្រ​)​។ នេះ​ជា​ការ​ចាំបាច់​មួយ​សម្រាប់​រថយន្ដ​កាលពី​ជំនាន់​ឆ្នាំ​១៩៧០​ប៉ុណ្ណោះ តែ​ពេល​នេះ វា​បាន​ផ្លាស់​ប្តូរ​អស់ហើយ ។

សព្វ​ថ្ងៃនេះ ម៉ាស៊ីនរថយន្ត​ស៊េរី​ថ្មី​ៗ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ភាព​ធន់​ដែល​មិន​ចាំបាច់​ឲ្យ​យើង​ប្តូរ​ប្រេងម៉ាស៊ីន​ញឹកញាប់​ដូច​កាលពីមុន​ទេ ។ និយាយ​បែប​នេះ មាន​ន័យ​ថា វា​មានការ​កកិត​គ្នា​តិច​បំផុត ដោយ​មិន​ចាំបាច់​ត្រូវការ​ប្រេង​ជួយ​ជា​សំខាន់​​ដូច​ពី​មុន​ឡើយ ។ ពិត​ណាស់ ប្រេងម៉ាស៊ីន​វា​សំខាន់ តែ​វា​មិនសូវ​ជា​សំខាន់​ខ្លាំង​ឲ្យ​យើង​ឆាប់​ប្តូរ​សម្រាប់​ម៉ាស៊ីនរថយន្ត​ថ្មី​ឡើយ ។

រថយន្ត​ទំនើប​ភាគច្រើន​មាន​បំពាក់​មក​ជាមួយ​នូវ​ប្រដាប់​ស្ទង់​ដឹង​ពី​រយៈពេល​នៃ​ការ​បើក​បរ​របស់​អ្នក​ដឹង​ថា​ អ្នក​បើករថយន្ត​នោះ​ញឹកញាប់​ឬ​អត់ និង​ដឹង​ពី​វដ្ត​សីតុណ្ហភាព​ក្នុង​ម៉ាស៊ីន ដែល​ទាំង​អស់នេះ​បូក​ចូល​គ្នា​បានជា​សញ្ញា​ប្រាប់​ឲ្យ​អ្នក​ប្តូរ​ប្រេងម៉ាស៊ីន ។

លុះត្រាតែ​អ្នក​បើករថយន្ត​ញឹកញាប់ ហើយ​ឆ្ងាយ​ៗ​ក្នុង​សីតុណ្ហភាព​ក្តៅ ទើប​អ្នក​ត្រូវ​ប្តូរ​ប្រេងម៉ាស៊ីន​មុន​ពេល​កំណត់ ។ ចំពោះ​ការ​បើកបរ​ធម្មតា មិន​គួរ​ប្រញាប់​ពេក​ទេ ចាំ​ដល់​ពេល​សញ្ញា​លោត​ប្រាប់​ពី​ការ​ប្តូរ​ប្រេង គឺជា​ពេលវេលា​ត្រឹមត្រូវ​ណាស់ ព្រោះ​វា​ដល់​ពេល​ត្រូវ​ប្តូរ ហើយ​ប្រេងម៉ាស៊ីន​នោះ​មាន​ភាព​រាវ និង​បាត់បង់​នូវ​សមត្ថភាព​កាត់​បន្ថយ​ការ​កកិត​​របស់​ម៉ាស៊ីន ។ វា​ក្លាយទៅជា​រាវ​ជាង​មុន ដោយសារ​តែ​ការ​បំបែក​នូវ​ម៉ូលេគុល​តាម​រយៈ​កម្តៅ និង​សម្ពាធ ។ ចំណែក​ប្រេងម៉ាស៊ីន​សព្វ​ថ្ងៃនេះ មាន​ភាព​ធន់​ជាង​មុន ព្រោះ​វា​ជា​ប្រេង​ដែល​ឆ្លងកាត់​ការ​លាយ​ផ្សំ​ពី​សារធាតុ​ផ្សេង​ៗ​ទៀត​ក្នុង​រោងចក្រ ។

និយាយ​ពី​រឿង​កម្តៅ​របស់​ម៉ាស៊ីន​ដែល​ធ្វើ​ឲ្យ​ប្រេងម៉ាស៊ីន​ឆាប់​ខូច​វិញ គឺ​មិនសូវ​ជា​កើត​មាន​ឡើង​ទេ ។ នេះ​ក៏​ដោយសារ​តែ​យើង​មាន​កុង​ទ័​រ​មើល​កម្តៅ​បង្ហាញ​នៅ​នឹង​មុខ​ស្រាប់។ យើង​កម្រ​ឃើញ​អ្នក​បើករថយន្ត​ណា​ឈប់​នៅ​កណ្តាលផ្លូវ​ចាក់ទឹក​ណាស់ ព្រោះតែ​គេ​បានដឹង​មុន​តាម​រយៈ​កុង​ទ័​រ ។ លើកលែងតែ​ម្ចាស់​រថយន្ដ​មិន​ចាប់អារម្មណ៍​ពិនិត្យ​មើល​កុង​ទ័​រ​ដែល​បង្ហាញ​នៅ​លើ​តា​ប្លូ​នោះ ។

តែ​យ៉ាងណា ដំបូន្មាន​នេះ​បាន​តែ​សម្រាប់​រថយន្ត​ទំនើប​មួយ​ចំនួន​ដែល​ទើប​ផលិត​ថ្មី​ៗ​ប៉ុណ្ណោះ​។ ចំណែក​នៅ​ស្រុក​យើង​វិញ យើង​គួរតែ​ធ្វើ​តាម​អ្នកជំនាញ​ប្រាប់​វិញ​ល្អ​ជាង ព្រោះតែ​ស្រុក​យើង​មាន​អាកាសធាតុ​ក្តៅ ហើយ​សម្បូរ​ធូលី​ច្រើន​គួរសម​នៅ​តាម​ផ្លូវ​។ ម្យ៉ាងទៀត យើង​ក៏​មិនសូវ​មាន​រថយន្ត​ថ្មី​ចេញពី​រោងចក្រ​ដែរ ខណៈ​រថយន្ដ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​រាល់ថ្ងៃ​ភាគច្រើន​គឺ​រថយន្ដ​មួយ​ទឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ