ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ក្លែមសម្ដី​ទាញ​ខ្វែវ​កា.ប់​រយះ​ក្បាល

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុការណ៍​បុរស​វ័យ​ចំណាស់​មួយ​ក្រុម​បបួល​គ្នា​ផឹក​ស្រាស​ក្លែម​ក្ដឹប​អម្ពិល ដល់​ស្រវឹង​រៀងខ្លួន​ក្លែមសម្ដី​ឡើង​កម្ដៅ​រៀងខ្លួន ទាញ​កាំបិត​កាប់​ក្បាល​២​កាំបិត​ចំ​ក្បាល នឹង​ដៃ​ឆ្វេង​១​កាំបិត បណ្ដាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេ​ម៉ោង​២១​នឹង​១០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមីនា…

ខេត្តកំពង់ធំ ៖ ហេតុការណ៍​បុរស​វ័យ​ចំណាស់​មួយ​ក្រុម​បបួល​គ្នា​ផឹក​ស្រាស​ក្លែម​ក្ដឹប​អម្ពិល ដល់​ស្រវឹង​រៀងខ្លួន​ក្លែមសម្ដី​ឡើង​កម្ដៅ​រៀងខ្លួន ទាញ​កាំបិត​កាប់​ក្បាល​២​កាំបិត​ចំ​ក្បាល នឹង​ដៃ​ឆ្វេង​១​កាំបិត បណ្ដាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេ​ម៉ោង​២១​នឹង​១០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ទឹក​ម្លា​ង ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។

លោក​អនុសេនីយ៍ត្រី ស្វាយ សុភា នាយ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការ​នគរបាល​ស្រុក​សណ្ដាន់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ម៉ិ​ញ ណា​ន ហៅ ក្រាញ់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ជន​រង​ឈ្មោះ ជួន ទិ​ត្យ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីល​នៅ​ភូមិ​ឃុំ​កើតជា​មួយ​គ្នា បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​វ័យ​ចំណាស់​មួយ​ក្រុម​នាំ​គ្នា​ផឹកស៊ី​យ៉ាង​សប្បាយ​រីករាយ តាំងពី​ព្រលឹម​ទល់​ព្រលប់ ហើយ​មិត្តភក្តិ​មួយ​ចំនួន​បាន​ទៅ​ផ្ទះ​អស់​នៅ​តែ​ជនសង្ស័យ​ដៃដល់ និង​ជន​រង​គ្រោះ​តែ​ពីរ​នាក់ ផឹកស៊ី​បន្ត​លុះ​ស្រវឹង​ជោកជាំ​រៀងខ្លួន ជន​ទាំង​ពី​បាន​លេងសម្ដី​ឌឺដង​ដាក់​គ្នា ជន​ដៃដល់​ទ្រាំ​មិន​បាន ក៏​ទាញ​កាំបិត​កាប់​ក្បាល​ជន​រង​គ្រោះ​តែ​ម្តង ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង និង​ប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ។ ចំណែក​ជន​រង​គ្រោះ​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ