ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​៣០ មករា

14 ឆ្នាំ មុន

ឆ្នាំ​១៩៤៨
-​បិតា​ទស្សន​វិទ្យា​អហិ.ង្សា​របស់​ឥណ្ឌា និង​ជា​មេដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ​ពី អង់គ្លេស មហា​ត្មៈ​គ​ន្ធី ឬ​បូ​ហាន​ដាស កា​រ៉ា​ម ចាន ហ្គា​ន​ឌី ត្រូវ​បាន​ពួក​និយម​ជ្រុល​សាសនា ហិណ្ឌូ ឈ្មោះ​នា​ទូ​រ៉ា​ម ហ្គូ​ដ​សេ ធ្វើឃាត ។

ឆ្នាំ​១៦៤៨
-​សន្ធិសញា​មុន​ស្ទ័​រ និង​អូ​ស្នា​ប្រ៊ូ​ក ត្រូវ បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​មុន​ស្ទ័​រ រវាង ប្រទេស​ហុ​ល្លង់ និង​ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី បញ្ចប់​ជំ​លោះ​រវាង​ប្រទេស​ទាំង​២​។ សន្ធិ សញា​នេះ​ក៏​ជា​ការ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស ហុ​ល្លង់​មាន​ឯករាជ្យ​ភាព​ពី​ចក្រភព​រ៉ូ​ម
ហើយ​។
ឆ្នាំ​១៦៤៩
-​ស្ដេច​ឆាល​ទី​១ របស់​ប្រទេស​អង់គ្លេស ត្រូវ​គេ​កាត់​.​ក​សំលាប់ ។
ឆ្នាំ​១៧៩០
-​ទូក​ទី​១​ដែល​ជា​ទូក​សំរាប់​ជួយ​ជីវិត​ត្រូវ បាន​គេ​ធ្វើការ​សាកល្បង​ប្រើ​នៅ​លើ​ទន្លេ ទយ​នេ ។
ឆ្នាំ​១៨៣៥
-​មានការ​ប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី អា​មេ​រិ​ក​ឈ្មោះ​អេ​ន​ដ្រូ ជេ​ក​សុ​ន ជា​លើក​ទី​១ ពី​សំណាក់​ជនជាតិ​អង់គ្លេស​ឈ្មោះ​រី​ឆាត ឡា រ៉េ​ន ដោយ​ការ​បាញ់​ពីរ​គ្រាប់ តែ​ខុស​ក្នុង ខណៈ​ពេល​លោក​ទៅ​ចូលរួម​បុណ្យសព​សមាជិក​សភា លោក​វា​រេ​ន ដា​រី​ស ។ ក្រោយ​ពី ចាប់ខ្លួន​ខ្មាន់កាំភ្លើង​និយាយ​ថា ការ​ធ្វើឃាត នេះ ព្រោះ​លោក​ប្រធានាធិបតី​រូប​នេះ​បាន សំលាប់​ឪពុក​របស់​លោក​កាលពី​ឆ្នាំ​១៨៣២ ដែល​ការ​ពិត​ឪពុក​របស់​គេ​បាន​ស្លាប់​៩​ឆ្នាំ មុន​ពេល​មក​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។ គេ ចាត់​ទុក​ថា ខ្មាន់កាំភ្លើង​នោះ​ជា​មនុស្ស​សរសៃ ប្រសាទ ។
ឆ្នាំ​១៨៤៧
-​ទីក្រុង​យេ​ណា បូ​អ៊ី​ណា ដែល​ស្ថិត​ក្នុង រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​បាន​ប្ដូរ ឈ្មោះ​ថា សាន ហ្វ្រា​ន​ស៊ី​ស្កូ រហូត​មក​ដល់ ពេល​នេះ ។
ឆ្នាំ​១៨៦២
-​នាវាចំបាំង​ធ្វើ​ពី​ដែក​របស់​អា​មេ​រិ​ក​លើក ទី​១​ឈ្មោះUSS Minitor ត្រូវ​បាន​គេ​ដាក់ ចុះ​សមុទ្រ​ប្រើប្រាស់ ។
ឆ្នាំ​១៩៤៤
-​ក្នុង​ពេល​សង្គ្រាមលោក​លើក​ទី​២ សហ រដ្ឋ​អា​មេ​រិ​កបាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​មក ដល់ទី​ក្រុង​ម៉ា​ចូ​រ៉ូ សាធារណរដ្ឋ​កោះ​ម៉ាស សាល នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ដើម្បី ឈរជើង ។
ឆ្នាំ​១៩៤៥
-​អំឡុង​ពេល​សង្គ្រាមលោក​លើក​ទី​២ នាវា​ដឹក​អ្នកដំណើរ​អា​ល្លឺ​ម៉​ង់​ឈ្មោះ​វី​ល​ហេម ហ្កា​ស​ឡូ​ហ្វ ដែល​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ បាល​ទិ​កដោយ​ផ្ទុក​ដោយ​ជនភៀសខ្លួន​ត្រូវ​នាវាមុជទឹក​សូ​វៀត​ឈ្មោះ ៥-១៣ បាញ់​ពន្លិច បាន​ក្លាយជា​គ្រោះ​មហន្ដរាយ​ដ៏​ធ្ងន់ធ្ងរ​មួយ ព្រោះ​បាន​សំលាប់​មនុស្ស​ជាង​៩.០០០​នាក់ ។
-​អំឡុង​សង្គ្រាមលោក​លើក​ទី​២​នេះ​ដែរ នៅ​ប្រទេស​ហ្វ៉ី​លី​ពី​ន​មាន​បេសកកម្ម​របស់ អា​មេ​រិ​ក​សហការ​ជាមួយ​កងទ័ព​ក្នុង​តំបន់ បាន​លប​ឆ្មក់​ចូល​រំដោះ​អ្នកទោស​សង្គ្រាម ដែល​កងទ័ព​ជប៉ុន​ឃុំខ្លួន​នៅ​ក្នុង​ទីក្រុង​កា​បា​ណា ទូ​អាន ។
-​ហ៊ី​ទ្លែ​របា​ន​ថ្លែង​សុន្ទរកថា​ជា​លើក​ចុង ក្រោយ​របស់​គាត់​តាម​វិទ្យុ​ក្នុង​ពិធី​គំរប់​ខួប នៃ​ការ​កាន់​អំណាច​របស់​គាត់​បាន​១២​ឆ្នាំ​។
ឆ្នាំ​១៩២៥
-​រដ្ឋាភិបាល​ប្រទេស​ទួ​រ​គី​បាន​ធ្វើការ ទំលាក់​ស្ដេច​កុន​ស្ដា​នទី​ន ទី​៦ ពី​រាជ្យសម្បត្ដិ ហើយ​ព្រះ​អង្គ​ក៏​ភៀសខ្លួន​ទៅ​ប្រទេស​ចិន​។
ឆ្នាំ​១៩៣៣
-​អា​ដុល ហ៊ី​ទ្លែ​រ បាន​ស្បថ​ចូល​កាន់ តំណែង​ជា​អធិការបតី​នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​។
ឆ្នាំ​១៩៤៨
-​បិតា​ទស្សន​វិទ្យា​អហិង្សា​របស់​ឥណ្ឌា និង​ជា​មេដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ​ពី អង់គ្លេស មហា​ត្មៈ​គ​ន្ធី ឬ​បូ​ហាន​ដាស កា​រ៉ា​ម ចាន ហ្គា​ន​ឌី ត្រូវ​បាន​ពួក​និយម​ជ្រុល​សាសនា ហិណ្ឌូ ឈ្មោះ​នា​ទូ​រ៉ា​ម ហ្គូ​ដ​សេ ធ្វើឃាត ។
ឆ្នាំ​១៩៦៤
-​អង្គការ​ណា​សា អា​មេ​រិ​កបាន​ធ្វើការ បាញ់​បង្ហោះ​យានអវកាស​រេ​ន​ជ័រ​៦ ដើម្បី​ទៅ សិក្សា​ភព​ព្រះ​ចន្ទ ហើយ​បេសកកម្ម​នេះ​មាន រយៈពេល​៦៥,៥​ម៉ោង ។
ឆ្នាំ​១៩៦៨
-​ក្នុង​សង្គ្រាម​នៅ​វៀតណាម កងទ័ព​វៀត កុង វៀតណាម​ខាងជើង​បាន​បើក​ការ​វាយ ប្រហារ​ជា​ច្រើន​កន្លែង​មក​លើ​កងទ័ព​អា​មេ រិ​ក និង​កងទ័ព​រដ្ឋការ​វៀតណាម​ខាងត្បូង​ក្នុង ទីក្រុង​សាយ​ហ្គ​ន ឬ​ព្រៃនគរ ។ ការ​វាយ ប្រហារ​នេះ​ធ្វើ​ឱ្យ​កងទ័ព​អា​មេ​រិ​ក​ចេញ​ទប់ ទល់​វិញ​ក្នុង​ប្រតិបត្ដិការ​មានឈ្មោះ​ថា ថេ​ត ដោយ​មានការ​ជួយ​គាំទ្រ​ពី​សម្ព័ន្ធមិត្ដ​ដូច​ជា កូរ៉េ​ខាងត្បូង អូស្ដ្រាលី និង​ញូ​វ​ហ្សឺ​លែ​ន មាន ទ័ព​១​លាន​នាក់ រួម​ទាំង​ទ័ព​វៀតណាម​ខាង ត្បូង​ផង​ដែរ ។ ចំណែក​វៀត​កុង​មាន​ទ័ព ប្រហែល​ពី​៣២៣.០០០​ទៅ​៥៩៥.០០០
នាក់ ។
ឆ្នាំ​១៩៨៩
-​ស្ថានទូត​អា​មេ​រិ​ក​នៅ​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បិទ ។
ឆ្នាំ​១៩៩៤
-​លោក​ប៉េ​តេ ឡេ​កូ ជាតិ​ហុង​គ្រី​បាន ក្លាយជា​ម្ចាស់​ជើងឯក​អុក​(​ចត្រង្គ​)​ពិភព លោក​ក្មេង​ជាងគេ ។
ឆ្នាំ​១៩៩៦
-​កញ្ចុំ​ផ្កាយ​ហ៊ី​យ៉ា គូ​តា​គិ​ក ត្រូវ​បាន លោក​យូ​ជី ហ៊ី​យ៉ា គូ​តា​កិ រក​ឃើញ ។
ឆ្នាំ​២០០៣
-​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​កបាន​ក្លាយជា​ប្រទេស ទី​២​នៅ​ក្នុង​ពិភពលោក​ដែល​បង្កើត​ឱ្យ​មាន ច្បាប់​រៀប​ការ​ភេទ​ដូច​គ្នា​ស្របច្បាប់​។
ឆ្នាំ​២០០៧
-​ក្មេង​សិស្សសាលា​ក្រិ​ក​ប្រមាណ​២.០០០ នាក់​បាន​កាន់​ដៃ​គ្នា​ជា​រង្វង់​ព័ទ្ធ​ជុំវិញ​ដើម្បី ទាមទារ​ឱ្យ​ប្រទេស​អង់គ្លេស​ប្រគល់​វត្ថុ បុរាណ​អ៊ី​ហ្គី​ន ម៉ា​ប៊​ល ត្រឡប់​មក​វិញ ៕