ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​ពិសេស​ដែល​មិន​ចេះ​ក្រឡាប់​ចូល​ទឹក លែង​ភ័យ​នឹង​គ្រោះ​ថ្នាក់​ហើយ

6 ឆ្នាំ មុន

ទូក​សង្គ្រោះ​បន្ទាន់​ឈ្មោះ The Thunder Child ជា​សមិទ្ធផល​ថ្មី​សន្លាង​មួយ ដែល​អាច​មាន​សមត្ថភាព​ពិសេស​ខុស​ពី​ទូក​ធម្មតា ។ ពោល​គឺ​វា​មិន​អាច​ក្រឡាប់​នៅ​ក្នុង​ទឹកជា​ដាច់ខាត ហើយ​បើ​ទោះបីជា​ក្រឡាប់ ក៏​វា​ផ្អា​រម​ក​វិញ​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក​ដែរ…

ទូក​សង្គ្រោះ​បន្ទាន់​ឈ្មោះ The Thunder Child ជា​សមិទ្ធផល​ថ្មី​សន្លាង​មួយ ដែល​អាច​មាន​សមត្ថភាព​ពិសេស​ខុស​ពី​ទូក​ធម្មតា ។ ពោល​គឺ​វា​មិន​អាច​ក្រឡាប់​នៅ​ក្នុង​ទឹកជា​ដាច់ខាត ហើយ​បើ​ទោះបីជា​ក្រឡាប់ ក៏​វា​ផ្អា​រម​ក​វិញ​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក​ដែរ ។

ទូក​នេះ​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Safehaven Marine របស់​ប្រទេស​អៀរ​ឡង់​សម្រាប់​ប្រើប្រាស់​ក្នុង​ស្ថានភាព​ចាំបាច់​បន្ទាន់​។ ទូក​ពិសេស​ដំបូង​គេ​នេះ​មាន​ល្បឿន​រហូត​ដល់​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ វា​អាច​ផ្ទុក​មនុស្ស​បាន​១០​នាក់ ហើយ​អាច​រក្សា​លំនឹង​កុំ​ឲ្យ​ប៉ះ​ផ្ទាល់​នឹង​កម្លាំង​រលក​ថែម​ទៀត ។ អ្វី​ដែល​ពិសេស​ខ្លាំង គឺ​វា​អាច​ក្រឡាប់​ផ្អា​រម​ក​វិញ​ដោយ​ខ្លួនឯង​ក្នុង​ពេល​ដ៏​ខ្លី​ក្រោយ​ផ្កាប់​ចូល​ទឹក ដែល​ធ្វើ​ឲ្យ​វា​ជា​ទូក​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ។

លោក Frank Kowalksi នាយក​គ្រប់គ្រង​ក្រុមហ៊ុន​Safehaven Marine​បាន​និយាយ​ប្រាប់ MailOnline ថា ៖« មូលហេតុ​ដែល​ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​ពិសេស​បែប​នេះ គឺ​មក​ពី​កត្តារួម​ផ្សំ​នៃ​កត្តា​៣​យ៉ាង មាន​កម្លាំង​ទាញ​ផ្ចិត​ទាប​, កាប៊ី​ន​មាន​ភាព​ស្រាល​ជាង​ទឹក និង​មិន​ចូល​ទឹក ។ នៅ​ក្នុង​កាប៊ី​ន​មាន​ខ្យល់​គ្រប់គ្រាន់​ដើម្បី​អាច​អណ្តែត​លើ​ទឹកបាន ហើយ​វា​ក៏​ត្រូវ​ការពារ​មិន​ឲ្យ​ទឹក​ចូល​ដើម្បី​ការពារ​មិន​ឲ្យ​ទឹក​ចូល​កាប៊ី​ន គេ​ត្រូវ​បិទ​វា​ឲ្យ​ជិត​ល្អ ។
ការ​រក្សា​កម្លាំង​ទាញ​ផ្ចិត​ឲ្យ​ទាប មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ទូក​មិន​ក្រឡាប់​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​ខ្យល់​ក្នុង​កាប៊ី​នរ​ត់ទៅ​ដំបូល ពេល​ក្រឡាប់​ផ្អា​រ​ក្នុង​ទឹក​ទៀត​ផង ដែល​វា​ធ្វើ​ឲ្យ​ទូក​អាច​ត្រឡប់​មក​ដូច​ដើម​វិញ ។

ដើម្បី​បញ្ជាក់​ថា ការ​ពិ​ព័ណ៌នា​អំពី​ទូក​ដ៏​អស្ចារ្យ​មួយ​នេះ​ជា​ការ​ពិត ក្រុមហ៊ុន​អៀរ​ឡង់​បាន​ធ្វើការ​បង្ហាញ​ជាក់ស្តែង ដោយ​ប្រើប្រាស់​រថយន្ដ​ស្ទូច​ទូក​នោះ​ឡើង​ទៅ​លើ ហើយ​ទម្លាក់​ចូល​ក្នុង​ទឹក​ដោយ​ផ្កាប់​ដំបូល​ចុះ​ក្រោម ។ គ្រាន់តែ​ចូល​ក្នុង​ទឹក​ភ្លាម វា​ត្រឡប់​មក​លើ​ទឹក​ដូច​ទូក​ដទៃ​ភ្លាម ។ ការ​ធ្វើ​បែប​នេះ​មិនមែន​ត្រឹមតែ​ម្តងនោះ​ទេ ។ គេ​ធ្វើ​វា​ដល់​ទៅ​ពីរ​ដង ហើយ​សម្រេច​ទាំង​ពីរ​ដង​។ លើក​ទី​ពីរ គេ​ឲ្យ​មាន​មនុស្ស​ជិះ​នៅ​ក្នុង​នោះ​ទៀត ហើយ​នៅ​តែ​មិន​មាន​បញ្ហា​អ្វី​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ