ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ខ្សែក្រវាត់​ល្បី​ម្នាក់បង្ហាញខ្លួនឡើង​ប៉ះ ហ៊ឹ​ម សេរី ស​ប្ដា​ហ៍​នេះ ពិត​ជា​ធម្មតាទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​មី​នា នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បើក​​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​មី​នា នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បើក​​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​ ជាយ​រាជធានី​ភ្នំពេញ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​កីឡាករ​ថៃ​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​មិនធម្មតា​ក្នុង​ប្រទេស​ថៃ គឺជា​គូរ​អន្តរ​ជាតិ ដែល​ត្រូវ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​កម្ពុជា គឺ ហ៊ឹ​ម សេរី គួរ​ឱ្យ​ភ្ញាក់ផ្អើល​។

នេះ​ជា​ការ​ប្រកួត​យ៉ាង​កម្រ ខណៈ​ដែល​មានការ​ទម្លាយ​ថា ហ៊ឹ​ម សេរី ក្លាហាន​ទទួលយក​ការ​ប្រកួត​នោះ ដើម្បីឱ្យ​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​របស់​ខ្លួន​កម្រើក​ឡើង​វិញ ស្របគ្នា​ដែល​ខាង​អ្នក​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា បើ​ខាង​កម្ពុជា បាន​ទទួល​ជ័យជម្នះ គឺ​ពិតជា​ល្បី​ម្ដង​ទៀត​​ជាក់​ជា​មិន​ខាន​។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៥​ល្ងាច​នៅ​ព្រែក​កំ​ពិស​នេះ ត្រូវ​គេ​ឃើញ​មាន​ការ​​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​ គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​​ប៉ុស្ដិ៍​លេខ​៥​ ក៏​មាន​កំណើន​អ្នក​រស់​នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រៀត​ប្រដេញ​គ្នា​។

កីឡាករ​កម្ពុជា​ត្រូវ​​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​​ក្នុង​ប្រទេស​ថៃ ឈ្មោះ យ៉​ត ​ខ្លា​ង ដែល​កីឡា​ករ​រូប​នេះ ក្រៅពី​ជា​​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ក៏មាន​ថ្វីដៃ​បំបាក់​កីឡា​ករ​បរទេស និង​កីឡាករ​ថៃ​ដូច​គ្នា​រាប់​មិន​អស់​ផង​ដែរ​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប ​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​លក្ខណៈ​ជម្រុះ​ចាញ់​ធ្លាក់​ៗ ដើម្បី​បន្ត​ការ​ជម្រុះ​សម្រាប់​ស​ប្ដា​ហ៍​ទី​៨​ ផង​ដែរ ទើប​កាន់តែ​មានការ​ចាប់អារម្មណ៍​ទ្វេដង​ពី​អ្នក​ទស្សនា​ភាគច្រើន ដែល​សុទ្ធសឹងតែ​ជា​អ្នក​ស្នេហា​វិស័យ​ប្រដាល់​។ ចំពោះ​វត្តមាន​កីឡាករ​កម្ពុជា និង​ថៃក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​ជម្រុះ​យក​អ្នក​ខ្លាំង​ទៅ​ប្រកួត​យក​ជើងឯក ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ចាប់អារម្មណ៍​។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​​ជឿជាក់​ខ្លាំង​លើ​កីឡាករ ហ៊ឹ​ម សេរី ដោយសារ​តែ​កីឡាករ​រូប​នេះ ធ្លាប់​មាន​ស្នាដៃ​រាប់​​មិន​អស់ ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ស្វាគមន៍​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ប្រទេស​ថៃ​។ លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ យ៉​ត ខ្លា​ង មាន​តែ ហ៊ឹ​ម សេរី ម្នាក់​ប៉ុណ្ណោះ ដែល​លោក​សំលឹង​ឃើញ​ថា​ មានបទពិសោធន៍ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ឱ្យ​ប្រកួត​ជាមួយ​បាន ជា​ពិសេស​គឺ​អ្នក​ទាំង​ពីរ​មាន​ប្រភេទ​ទម្ងន់​​ត្រូវ​គ្នា​។ លោក​ក៏បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ មុន​ពេល​ផ្គូរ​ផ្គង ទើប​លោក​យល់​សមាសភាព​របស់​កីឡាករ​កម្ពុជា​មួយ​នេះ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥ ​ដាក់​​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​។

លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា ​មានការ​ត្រៀមខ្លួន​ច្បាស់​លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​​ពេល​ប៉ះ​គ្នា​។ មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន​ថា​ នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ ហ៊ឹ​ម សេរី មិនសូវ​មាន​ទម្លាប់​​ឡើង​វ៉ៃ​លាក់​ដៃ​​ស្រាប់​ទៅ​ហើយ ស្របគ្នា​ដែល​គេ​ក៏​ជា​កីឡាករ​ក្លាហាន ហើយ​វាយ​​ស៑ូ​។ ជំនួប​រវាង​ពួក​គេ លោក​ថា ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ គឺ​មានការ​ព្រៀង​ទុក ពី​​សំណាក់​រូប​លោក​ដែល​ជា​អ្នក​ផ្គូផ្គង​នៅ​ប៉ុស្តិ៍​លេខ​៥ និង​ការ​រៀបចំ​ទុក​ពី​សំណាក់​អ្នក​ដឹក​នាំ​កីឡាករ​ថៃ​មក​តែ​ម្ដង​។

លោក​ថា ​មួយគូ​នេះ អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង ក៏​ទទួល​បាន​ទំនុក​ចិត្ត​ពី​អ្នកគាំទ្រ​កាន់តែ​ខ្លាំង​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត​ ហើយ​ជា​កីឡា​ករ​ភាគី​ខាង​កម្ពុជា​ទៅ​ទៀត គឺ​មិន​ត្រឹមតែ​អាម៉ាស់​ប៉ុណ្ណោះ​ទេ ក៏នឹង​មានការ​រិះគន់​ធ្ងន់ធ្ងរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ