ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​នៅ​លើ​ក្រដាស…

6 ឆ្នាំ មុន
  • ភ្នំពេញ

ច្បាប់​ហាម​ដឹក​លើស​ទម្ងន់​ផ្ទុក​…​ប៉ុន្តែ​ដឹក​ទំនិញ​នៅ​តែ​លើស​…​យក​អា​លើស​សម្រាប់​បង់​ផ្លូវ​…​ដឹកឈើ​លើស​ទម្ងន់​ជាងគេ​…​។ ច្បាប់​ហាម​ជិះ​បញ្ច្រាសទិស​ច​រាចរណ៍​…​ច្បាប់​ហាម​អ្នក​ស្រវឹង​មិនឱ្យ​បើកបរ​…​ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ជិះ​បញ្ច្រាស់​…​ នៅ​តែ​មាន​អ្នក​ស្រវឹង​បើកបរ​ច្រើន​ដដែល​…​។ ច្បាប់​ហាម​មិន​ឱ្យ​មាន​ខ្មែរ​ចូល​លេង​កាស៊ីណូ​…​ប៉ុន្តែ​គ្មាន​កាស៊ីណូ​ណាមួយ​ដែល​ខ្មែរ​មិន​ចូល​លេង​…​រួម​ទាំង​កាស៊ីណូ​ធំ​ៗ​នៅ​រាជធានី​ភ្នំពេញ​…​។ ច្បាប់​ហាម​រំលោភ​លើ​ឆ្នេរសមុទ្រ​…ឆ្នេរសមុទ្រ​ទាំងឡាយ​នៅ​ខេត្ត​កោះកុង​-​ខេត្ត​ព្រះ​សីហ​នុ​-​ខេត្ត​កែប​-​ខេត្ត កំពត​…​នៅ​តែ​មាន​អ្នក​រំលោភដដែល​…​។ អ្នក​រំលោភ​ឆ្នេរ​គឺជា​អ្នកមាន​លុយ មាន​អំណាច​…​។ ច្បាប់​ហាម​កាប់​ឈើ ដឹកឈើ​ទៅ​ក្រៅប្រទេស​…​ប៉ុន្តែ​ឈើ​នៅ​តែ​កាប់​…​ការ​ដឹក​ជញ្ជូន​ទៅ​ក្រៅប្រទេស​…​ទៅ​ស្រុក​យួន​ដែល​មាន​ព្រំដែន​ជាប់​គ្នា​…​នៅ​តែ​មាន​តាំងពី​អើយ​…​។…

ច្បាប់​ហាម​ដឹក​លើស​ទម្ងន់​ផ្ទុក​…​ប៉ុន្តែ​ដឹក​ទំនិញ​នៅ​តែ​លើស​…​យក​អា​លើស​សម្រាប់​បង់​ផ្លូវ​…​ដឹកឈើ​លើស​ទម្ងន់​ជាងគេ​…​។

ច្បាប់​ហាម​ជិះ​បញ្ច្រាសទិស​ច​រាចរណ៍​…​ច្បាប់​ហាម​អ្នក​ស្រវឹង​មិនឱ្យ​បើកបរ​…​ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ជិះ​បញ្ច្រាស់​…​ នៅ​តែ​មាន​អ្នក​ស្រវឹង​បើកបរ​ច្រើន​ដដែល​…​។

ច្បាប់​ហាម​មិន​ឱ្យ​មាន​ខ្មែរ​ចូល​លេង​កាស៊ីណូ​…​ប៉ុន្តែ​គ្មាន​កាស៊ីណូ​ណាមួយ​ដែល​ខ្មែរ​មិន​ចូល​លេង​…​រួម​ទាំង​កាស៊ីណូ​ធំ​ៗ​នៅ​រាជធានី​ភ្នំពេញ​…​។

ច្បាប់​ហាម​រំលោភ​លើ​ឆ្នេរសមុទ្រ​…ឆ្នេរសមុទ្រ​ទាំងឡាយ​នៅ​ខេត្ត​កោះកុង​-​ខេត្ត​ព្រះ​សីហ​នុ​-​ខេត្ត​កែប​-​ខេត្ត
កំពត​…​នៅ​តែ​មាន​អ្នក​រំលោភដដែល​…​។ អ្នក​រំលោភ​ឆ្នេរ​គឺជា​អ្នកមាន​លុយ មាន​អំណាច​…​។

ច្បាប់​ហាម​កាប់​ឈើ ដឹកឈើ​ទៅ​ក្រៅប្រទេស​…​ប៉ុន្តែ​ឈើ​នៅ​តែ​កាប់​…​ការ​ដឹក​ជញ្ជូន​ទៅ​ក្រៅប្រទេស​…​ទៅ​ស្រុក​យួន​ដែល​មាន​ព្រំដែន​ជាប់​គ្នា​…​នៅ​តែ​មាន​តាំងពី​អើយ​…​។

ច្បាប់​ហាម​កាប់​ព្រៃកោងកាង​…ប៉ុន្តែ​មិន​ត្រឹមតែ​កាប់​ទេ គឺ​បូម​ដី​ចាក់លុប​ថែម​ទៀត​ដើម្បី​យក​ឆ្នេរ​ធ្វើ​កម្ម
សិទ្ធិ​…​។

នៅ​មាន​ច្រើន​ប្រភេទ​ទៀត​…​រាប់​មិន​អស់​ទេ​ដែល​ច្បាប់​មាន​ចែង​…​អង្គុយ​រាប់​មួយ​ថ្ងៃ​មិន​អស់​ទេ​…អ្វី​ដែល​ច្បាប់​ហាម​…​គឺជា​ផលប្រយោជន៍​របស់​មុខសញ្ញា​ដែល​គ្រប់គ្រង​…​ដែល​អនុវត្តន៍​ច្បាប់​…​។

មិន​និយាយ​ទៀត​ទេ​…​កុំឱ្យ​គេ​ខឹងច្រើន​ពេក​…​មិនមែន​អាជ្ញាធរ​មិនដឹងមិន​ប្រើ​នោះ​ទេ​…​ធ្វើ​ម៉េច​ស្រុក​ឥឡូវ​…​បើ​ចេះ​ដឹង​ពេក​…​នាំ​ឱ្យ​រញ្ជួយដល់​តួនាទី​ភារកិច្ច​…​ម្ល៉ោះហើយ​ទុកជូន​តេ​ជោ​សែន​ស្រែក ទើប​ហ៊ាន !…

ដល់​អីចឹង​ពេក​ទៅ​…​មហាជន​និយាយ​ថា ច្បាប់​មាន​តែ​នៅ​លើ​ក្រដាស់​…​បើ​ក្រដាស់​ល្អ​មិន​អី​ទេ ទុក
បាន​យូរ​…​សង្ស័យ​ក្រដាស់​អ​នាម័​យ​…​ហេ ! ហេ

អត្ថបទសរសេរ ដោយ