ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ដ៏​អស្ចារ្យ #BluesChallenge ត្រូវ​បាន​បើក​សម្ពោធ​នៅ​កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន Blackwell Global ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រកាស​សម្ពោធ​ជា​​ផ្លូវការ​នា​ថ្ងៃ​ទី ១៥ ខែមីនា ឆ្នាំ​២០១៨ នូវ​ការ​ប្រកួតប្រជែង​ជួញដូរ​រូបិយប័ណ្ណ​អន្តរជាតិ​លើ​គណនី​សាកល្បង​ដែល​មានឈ្មោះ​ថា…

​រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន Blackwell Global ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រកាស​សម្ពោធ​ជា​​ផ្លូវការ​នា​ថ្ងៃ​ទី ១៥ ខែមីនា ឆ្នាំ​២០១៨ នូវ​ការ​ប្រកួតប្រជែង​ជួញដូរ​រូបិយប័ណ្ណ​អន្តរជាតិ​លើ​គណនី​សាកល្បង​ដែល​មានឈ្មោះ​ថា #BluesChallenge ដែល​ការ​ប្រកួតប្រជែង​នេះ​​នឹង​ផ្តល់​ឱកាស​សម្រាប់​តែ​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​នូវ​ជំនាញ​ថ្មី​មួយ​សម្រាប់​​ការ​ធ្វើ​ជំនួញ ដែល​សូ​ម្បី​តែ​សមាជិក​ក្រុម​នៃ​ក្លឹ​ប​បាល់ទាត់​អេ​វើ​តុ​ន ដូច​ជា Wayne Rooney, Jordan Pickford និង Morgan Schneiderlin ជាដើម សុទ្ធតែ​កំពុង​ធ្វើ​ជំនួញ​នេះ​ដោយ​ផ្ទាល់​ដៃ​របស់​ពួក​គេ​។​

​ការ​ប្រកួត​នេះ​ នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ០១ ឧសភា ២០១៨ មួយ​ខែ​ពេញ​។ កំពូល​អ្នក​​ឈ្នះ​ទាំង​បី​នាក់ នឹង​ត្រូវ​បាន​រក​ឃើញ​នៅ​ចុងខែ​ឧសភា ដើម្បី​ទទួល​រង្វាន់​ជ័យ​លា​ភី ដែល​​សរុប​ជា​ទឹកប្រាក់​ចំនួន ៦,០០០ ដុល្លារ ព្រមទាំង​រង្វាន់​ផ្សេង​ៗ​ទៀត​ ដោយ​បាន​ចុះ​ហត្ថលេខា​ពី​សមាជិក​ក្លឹ​ប​បាល់ទាត់​អេ​វើ​តុ​ន​។​

​កម្មវិធី #BluesChallenge ជា​ការ​ប្រកួតប្រជែង ​និង​ដំណើរការ​នៅ​លើ​គណនី​ជួញដូរ​សាក​ល្បង​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​វា​គ្មាន​ហានិភ័យ​អ្វី​ទាំងអស់​។ កម្មវិធី​នេះ នឹង​ផ្តល់​ឱកាស​​ឱ្យ​អ្នកជំនួញ​ទាំងឡាយ​អាច​ចូលរួម​ដោយ​សេរី ទោះបី​អ្នក​មានបទពិសោធន៍ ឬ​គ្មាន​​ក៏​ដោយ​។ មិនតែប៉ុណ្ណោះ អ្នកចូលរួម​ក៏​ត្រូវ​បាន​ចុះ​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​ទៅ​ក្នុង​វគ្គ​​បណ្តុះបណ្តាល​ពិសេស​ដោយ​ឥត​គិតថ្លៃ​ ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​ក្នុង​ការ​ជួញ​ដូរ​របស់​ពួក​គេ​។​

​លោក Avis Wang ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន Blackwell Global Cambodia បាន​មាន​​ប្រសាសន៍​ថា «​ខ្ញុំ​មាន​ទំនុកចិត្ត​ជាមួយនឹង​ការ​ជួយ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​របស់​ពួក​យើង ដូច្នេះ​អ្នក​រាល់គ្នា​មានឱកាស​ស្មើគ្នា​ក្នុង​ការ​ទទួល​បាន​ជំនាញ​ថ្មី​នេះ​»​។ លោក​បាន​បន្ត​​ថា វគ្គ​បណ្តុះបណ្តាល​ការ​ជួញដូរ​នេះ​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​ក្រុម​របស់​ពួក​យើង​នោះ​​ទេ គឺ​យើង​បាន​ធ្វើ​ប្រចាំខែ​ ដើម្បី​ជួយ​ដល់​អតិថិជន​របស់​យើង​ក្នុង​ការ​រក្សា​និន្នាការ​ជួញដូរ​ និង​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​។​

​កម្មវិធី #BluesChallenge នេះ​នឹង​នាំ​មក​នូវ​ការ​អប់រំ និង​បរិយាកាស់​សប្បាយ​រីករាយ​ដល់​​អ្នកចូលរួម​ក្នុង​ការ​វឹក​ហាត់​ការ​ធ្វើ​ជំនួញ​របស់​ពួក​គេ​។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​ការ​ប្រកួត​នេះ​សូម​ចូល​ទៅ​កាន់​៖
www.blackwellglobal-kh.com/BluesChallengeDemoCompetition2018

​សូម​បញ្ជាក់​ថា ក្រុមហ៊ុន Blackwell Global ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១០ គឺជា​ក្រុម​ហ៊ុន​ឈ្មួញ​ជើងសា​អន្តរជាតិ​ដ៏​ធំ​របស់​ចក្រភព​អង់គ្លេស​ដែល​មាន​អាជ្ញាប័ណ្ណ​ចម្រុះ​តែ​​មួយ​គត់ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លេខ ០០៥ ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ ដូច​ជា​ការ​ជួញដូរ​រូបិយប័ណ្ណ​អន្តរជាតិ​(Forex) កិច្ច​សន្យា​​គម្លាត​ថ្លៃ​ (CFDs) ហាងឆេង​មាស (Gold Trading) នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

Blackwell Global ផ្តល់​ជួន​នូវ​ការ​ទូទាត់​ប្រាក់​រហ័ស បច្ចេកទេស​២៤​ម៉ោង ឧបករណ៍​ស្រាវ​ជ្រាវ​ទីផ្សារ គន្លឹះ​ជួញដូរ កម្មវិធី​ភាព​ជា​ដៃគូ​ប្រកបដោយ​វិជ្ជាជីវៈ និង​កម្មវិធី​ជួញដូរ​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់​អតិថិជន​របស់​ខ្លួន​។ លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន​មាន​អាជ្ញា​ប័ណ្ណ​​ពី​ស្ថាប័ន​បញ្ញត្តិ​ករ​ល្បី​ៗ​ទូ​ទាំង​ពិភពលោក​ពី ប្រទេស​អង់គ្លេស សាយ​ប្រើស ហុង​កុង និង កម្ពុជា ។ ដោយ​មាន​សក្តានុពល​ផ្នែក​ផ្ថ​ល់​សេវាកម្ម​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​បាន​ពង្រីក​​ការិយាល័យ​របស់​ខ្លួន​ជា​បន្តរ​បន្ទាប់​ក្នុង​ការ​បម្រើ​អតិថិជន​ជាង​១០០​ប្រទេស​ទូទាំង​​ពិភពលោក​។ ហើយ​នៅ​ខែក​ក្ក​ដា ឆ្នាំ ២០១៧ ថ្មី​ៗ​នេះ​ ក្រុម​នេះ​បាន​ចុះហត្ថលេខា​លើ​ភាព​ជា​ដៃគូ​ជាមួយ​ក្លិប​បាល់ទាត់​អេ​វើ​តុ​ន​ដ៏​ធំ​របស់​ចក្រភព​អង់គ្លេស ដើម្បី​ក្លាយជា​ឈ្មួញ​ជើងសា​ផ្លូវការ​លើក​ដំបូង​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ