ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​មួយ​កាំបិត​ប៊ិះ​ដាច់​.​ក​ក្នុង​រោងការ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្មេង​ទំនើង​១​ក្រុម​ព្រួត​គ្នា​កាប់​យុវជន​ម្នាក់​ស្ទើរ​ដាច់​.​ក នៅ​ក្នុង​រោងការ​មួយ​កន្លែង ក្នុងស្រុក​កំចាយមារ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨…

ខេត្តព្រៃវែង ៖ ក្មេង​ទំនើង​១​ក្រុម​ព្រួត​គ្នា​កាប់​យុវជន​ម្នាក់​ស្ទើរ​ដាច់​.​ក នៅ​ក្នុង​រោងការ​មួយ​កន្លែង ក្នុងស្រុក​កំចាយមារ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុង​ថ្ងៃ​ចូល​រោង នៃ​ពិធី​មង្គលការ​១​កន្លែង ក្នុងភូមិ​អញ្ចាញ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​មានឈ្មោះ ចេ​ន ភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ត្រូវ​ជន​ដៃដល់​កាប់​ត្រូវ​១​កាំ​បិទ​ចំ​.​ក​ផ្នែក​ខាងក្រោយ រយះ​ស្ទើរ​ដាច់​.​ក ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​ក្រុម​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​អស់ ក្រោយ​ពី​កើតហេតុ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន ។ ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា មូលហេតុ​បង្ក​ឡើង​ដោយសារ​រឿង​អ្វី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ