ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ញសឈើនៅប្រាសាទតាព្រហ្ម កំពុង​ត្រូវ​បាន​ការពារ​បំផុត

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​៦ ​មីនា ២០១៨​ បាន​ចាប់ផ្តើម​ក​ដំណើរការ​គម្រោង​រៀបចំ​ក្រាល​ក្ដារ​ឈើ តាម​ឫស​ឈើធំ​ៗ និង​នៅ​តាម​វង់​ទស្សនា​របស់​ភ្ញៀវ​ទេសចរនៅ​ប្រាសាទតាព្រហ្ម ។ តាម​ការ​ប៉ាន់ស្មាន…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​៦ ​មីនា ២០១៨​ បាន​ចាប់ផ្តើម​ក​ដំណើរការ​គម្រោង​រៀបចំ​ក្រាល​ក្ដារ​ឈើ តាម​ឫស​ឈើធំ​ៗ និង​នៅ​តាម​វង់​ទស្សនា​របស់​ភ្ញៀវ​ទេសចរនៅ​ប្រាសាទតាព្រហ្ម ។ តាម​ការ​ប៉ាន់ស្មាន គម្រោង​នេះ​ អាច​នឹង​បញ្ចប់​នៅ​មុន​រដូវវស្សា​មក​ដល់ ។

ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ បរិស្ថាន និង​ទេសភាព​វប្បធម៌​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ញាប់ដៃ​ញាប់​ជើង​រៀបចំ​ក្រាល​ក្ដារ​នៅ​ជុំវិញ​ឫស​ឈើ​នៅ​ប្រាសាទតាព្រហ្ម ។ គេ​ដឹង​ហើយ​ថា ដើម​ឈើ​ធំ​ៗ និង​ឫស ធំ​ៗ ដែល​មាន​វ័យ​ចំណាស់​នៅ​ប្រាសាទតាព្រហ្ម គឺជា​ផ្នែក​មួយ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ ។ ពួក​គេ ​តែង​ផ្តិត​យក​ទិដ្ឋភាព​ទាំងនោះ​នៅ​ពេល​បាន​មក​ដល់​ប្រាសាទ ម្តង​ៗ​។ ជា​មួយ​នឹង​កំណើន​ទេសចរ​ជា​ច្រើន​មក​ដល់​ប្រាសាទតាព្រហ្ម វា​ក៏​បាន​បង្ក​ហានិភ័យ​ផង​ដែរ ។ ហានិភ័យ​ត្រង់​ភ្ញៀវ​ទេសចរ​បាន​ដើរ​ជាន់​ឫស​ឈើ​នៅ​ក្រោម​ដី​ដោយ​មិនដឹង​ខ្លួន ដែល​វា​នឹង​បង្អាក់ដំណើរ​លូតលាស់​របស់​ដើម​ឈើ​ទាំងនោះ ។

លោក​យិ​ន សូ​វ៉ា​ត អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ បរិស្ថាន និង​ទេសភាព​វប្បធម៌ ដែល​កំពុង​ដឹកនាំ​ក្រុមការងារ​រៀបចំ​កម្រាល​ក្ដារ​នៅ​ប្រាសាទតាព្រហ្ម បាន​ថ្លែង​ថា គោលបំណង​នៃ​ការ​រៀបចំ​នេះ គឺ​ដើម្បី​បង្កើន​ការ​លូតលាស់​របស់​ដើមឈើ និង​ថែរក្សា​បរិស្ថាន​ជុំវិញ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ។ តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ព្រៃឈើ ទីតាំង​ឫស​ឈើ​ចំនួន​៦​កន្លែង ដែល​គ្រោង​ក្រាល​ក្ដារ និង​នៅ​តាម​វង់​ទស្សនា​ប្រវែង​ជាង​៤០០​ម៉ែត្រ​បន្ថែម​ទៀត ។

តាម​ការ​បញ្ជាក់​របស់​លោក​យិ​ន សូ​វ៉ា​ត ឈើ​ដែល​យក​មក​ប្រើប្រាស់​នេះ​ជា​ប្រភេទ​ឈើ​គគីរ ដែល​តាម​ការ​ប៉ាន់ស្មាន​សរុប​ប្រហែល​ជាង​៧០​ម៉ែត្រ​គីប ដែល​វា​អាច​រក្សា​គុណ​ភាព​បាន​ពី​៦​ទៅ​៧​ឆ្នាំ ។ ក្រុមការងារ​កំពុង​មមាញឹក​រៀបចំ​គម្រោង​នេះ ដោយ​រំពឹង​ថា វា​នឹង​រួចរាល់​នៅ​មុន​រដូវវស្សា ឬ​មុន​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ក្នុង​ខែមិថុនា ខាង​មុខ ៕

អត្ថបទសរសេរ ដោយ