ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុំក្លិន​ឈ្ងៀម​ៗ​ចេញ​ទៅ​មើល​ស្រាប់តែ​ស្រែក​ផ្អើល​ឆោឡោ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​បាន​ឆាបឆេះ​ឈើ​កែ​ច្នៃ​ធ្វើ​ជា​ទ្វារ​ដែល​ដាក់​ចំហុយ​នៅ​ក្នុង​ឡ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​ក្បែរ​នឹង​ស្តុ​ប​ឧក​ញា ម៉ុង រិ​ទ្ធី តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុងភូមិ​បា​យ៉ាប…

រាជធានី​ភ្នំពេញ ៖ ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​បាន​ឆាបឆេះ​ឈើ​កែ​ច្នៃ​ធ្វើ​ជា​ទ្វារ​ដែល​ដាក់​ចំហុយ​នៅ​ក្នុង​ឡ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​ក្បែរ​នឹង​ស្តុ​ប​ឧក​ញា ម៉ុង រិ​ទ្ធី តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ម្ចាស់​ដេប៉ូ​លក់​ឈើ​ដែល​រង​ការ​ឆាបឆេះ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ធុំក្លិន​ឈ្ងៀម និង​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញ​មក​ពី​ក្នុង​ឡ​សម្រាប់​ចំហុយ​ទ្វារ​កែ​ច្នៃ​ដែល​មាន​ហំ​ទំ​៦​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ មាន​ដាក់​ទ្វារ​ឈើ​នៅ​ក្នុង​ចំហុយ​ជិត​៣០​គីប ស្ថិត​នៅ​ខាងក្រោយ​ដេប៉ូ ។

ខណៈ​ធុំក្លិន​ឈ្ងៀម និង​មាន​ផ្សែងហុយ​បែប​នេះ​គាត់​ក៏​បាន​ចេញ​ទៅ​មើល​ស្រាប់​តែ​ឃើញ​មាន​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​ចេញ​មក​ពី​ក្នុង​ឡ​ចំហុយ​នោះ ហើយ​គាត់​ក៏​ស្រែក​ឆោឡោ​នាំ​គ្នា​ដងទឹក​ទៅ​ជះ​ពន្លត់ និង​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​អន្តរាគមន៍ ។

សមត្ថកិច្ច​មូលដ្ឋាន​មក​ដល់​កន្លែង​កើតហេតុ​បាន​ទាក់ទង​ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ចំនួន​៦​គ្រឿង​បាន​ធ្វើការ​បាញ់​ពន្លត់​អស់ទាំង​ចំនួន​៦​គ្រឿង និង​ចំណាយពេល​អស់​រយៈពេល​មួយ​ម៉ោង​ទើប​រលត់​ជា​ស្ថាពរ​គឺ​រលត់​ទៅ​វិញ​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល ។

បើ​តាម​សម្តី​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​អគ្គី​ភ័យ​ខាងលើ​នេះ​មិន​បង្ក​ឱ្យ​មានការ​ឆេះ​រាល​ដាល​ដល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង​នោះ​ទេ គឺ​គ្រាន់តែ​រង​ការ​ខូច​ទ្វារ​ឈើ​ដែល​ដាក់​ចំហុយ​នៅ​ខាងក្នុង​ឡ​ឆេះ​អស់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ចំពោះ​មូលហេតុ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ