ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​វប្បធម៌​ថ្ងៃនេះ​មិនមែន​មាន​សារៈសំខាន់​តែ​ថ្ងៃនេះ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ “​ទិវា​វប្បធម៌​ថ្ងៃនេះ​មិនមែន​មាន​សារៈសំខាន់​តែ​ថ្ងៃនេះ ឬ​នៅ​ទី​នេះនោះ​ទេ គឺ​មាន​សារៈសំខាន់ ទូ​ទាំង​ប្រទេស ដល់​គ្រប់​ស្រទាប់​មហាជន ពិសេស​ស្រទាប់​យុវវ័យ​“ ។ ឯកឧត្តម…

ខេត្តកំពង់ឆ្នាំង ៖ “​ទិវា​វប្បធម៌​ថ្ងៃនេះ​មិនមែន​មាន​សារៈសំខាន់​តែ​ថ្ងៃនេះ ឬ​នៅ​ទី​នេះនោះ​ទេ គឺ​មាន​សារៈសំខាន់ ទូ​ទាំង​ប្រទេស ដល់​គ្រប់​ស្រទាប់​មហាជន ពិសេស​ស្រទាប់​យុវវ័យ​“ ។ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពិធី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២០ នៅ​សា​លាន​យោ​យ​បាយ ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយ​មាន​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ និង​សិស្សានុសិស្ស​ចូលរួម សរុប​ជាង​៥០០​នាក់​។ ឯកឧត្តម​បាន​បន្ត​ថា ទិវា​វប្បធម៌​ជាតិ​លើក​ទី​២០ ឆ្នាំ​នេះ គឺ​ក្រោម​ប្រធានបទ (​យុវជន​ដើម្បី​វប្បធម៌​ជាតិ​) ហេតុនេះ​ហើយ យុវជន​របស់​យើង​ត្រូវ​តែ​ចេះ​ស្រឡាញ់ គោរព ថែរក្សារ អភិរក្ស និង​អភិវឌ្ឍន៍ នូវ​វប្បធម៌​ជាតិ របស់​យើង អោយ​បាន​ស្ថិតស្ថេរ គង់វង្ស​យូ​អង្វែង និង ច្នៃប្រឌិត​ដើម្បី​អភិវឌ្ឍន៍​បន្ថែម​ទៀត​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ទិវា​វប្បធម៌​ជាតិ​ជា​ទិវា​មួយ​ដ៏​សំខាន់ របស់​ប្រទេស​ជាតិ​ដែល​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​ដល់​គុណូបក្ការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​បុព្វបុរស​នៃ​យើង​ដែល​បាន​ទុក​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប និង​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​មិន​អាច​កាត់ថ្លៃ​បាន​ដល់​ចំ​កូនចៅ​ជំនាន់​ក្រោយ​។

ទិវា​វប្បធម៌​ជាតិ​នេះ គឺជា​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ ការ​ផ្ទេរ​ចំណេះដឹង និង​ការ​បំផុសស្មារតី​ឲ្យ ស្រឡាញ់​វប្បធម៌ និង​មនសិការ​ជាតិ​ដល់ ប្រជាពលរដ្ឋ និង​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដើម្បី​ចូលរួម​កា​ពារ​បាន​គង់វង្ស​នូវ​សម្បត្តិ​វប្បធម៌​ជាតិ និង​វប្បធម៌​ចម្រុះ​នៃ​សហគមន៍​ជនជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រក្សា​បាន​នូវ​ឯករាជ្យ​ជាតិ សាមគ្គីភាព សន្តិភាព​និង​ការ​អភិវឌ្ឍន៍​។ វប្បធម៌​ជាតិ​ដែល​ជា​ប្រភព​ធនធាន​មិន​ចេះ​រីងស្ងួត​ប្រកបដោយ​សក្កា​នុ​ពល ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម តាម​រយៈ​ការ​បង្កើត​សេវាកម្ម និង​ផលិតកម្ម​វប្បធម៌​ស​ម្រា ប់​គោលបំណង​ពាណិជ្ជកម្ម និង​ទេសចរណ៍​។ បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ថែរក្សា​ការពារ និង​អភិរក្ស​មរតក​វប្បធម៌ ដូច​ជា​អ្នក​ច្រៀង​ចាប៉ី​ដង​វែង អ្នក​ច្រៀង​អា​យ៉ៃ​ជាដើម ដែល​ចាត់​ទុក​ពួក​គាត់​ថា ជា​មរតក​មនុស្ស​រស់ ដែល​យុវជន​ទាំងអស់​ត្រូវ​តែ​រៀនសូត្រ​យក​ស្នាដៃ​ល្អ​របស់​គាត់ រក្សា​ទុកជា​មរតក​វប្បធម៌ របស់​ខ្មែរ​ពិត​ៗ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

ឯកឧត្តម​ក៏​បាន​សំណូមពរ ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវ យកចិត្តទុកដាក់ ថែរក្សា​កា​ពារ​ទួល​បុរាណ ដែល​មាននៅ​ក្នុង​ខេត្ត ដូច​ជា​ប្រាសាទ​កំពង់ព្រះ ទួល​បុរាណ​សំរោង​សែន វត្ត​ត្រឡែងកែង និង​វត្ត​កំពង់ត្រឡាច​ក្រោម​ជាដើម​។ ដែល​សុទ្ធតែ​ជា​ស្នាដៃ​របស់​បុព្វ​បុ​រ ស​យើង​តាំងពី​សម័យ​បុរាណ​ដែល​យើង​ចាំបាច់​ត្រូវ​តែ​រក្សា​ការពារ​ឲ្យ​បាន​គង់វង្ស ដើម្បី​ទេសចរណ៍​មក​លេង​កម្សាន្ត និង​ស្វែង​យល់​អំពី​វប្បធម៌​របស់​ជាតិ​របស់​យើង​។ ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ ប៉ា​ល់ យឿ​ន អភិបាលរង​ខេត្ត ក៏​បាន​សំណូមពរ​ដល់​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ទាំងអស់ សូម​ធ្វើ​ជា​គំរូ​ក្នុង​ការ​ថែរក្សា​ការពារ​វប្បធម៌​របស់​ជាតិ មានការ​ស្លៀកពាក់ ការ​សម្តែង​សិល្បៈ​ជា​ខ្មែរ ការ​រក្សា​អក្សរសាស្ត្រ​ជាតិ និង​ការ​ការពារ​បេតិកភណ្ឌ​របស់​ជាតិ ឲ្យ​បាន​គង់វង្ស​។ សូមកុំ​ប្រព្រឹត្ត​នូវ​អំពើ​ពា​លា​អាវាសែ ប្រើប្រាស់​គ្រឿង​ស្រវឹង និង​ថ្នាំ​ញៀន ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ