ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​កំពុង​រង​គ្រោះ​ដោយ​សំរាម​របស់​ក្រុមហ៊ុន សុខ សម្បត្តិ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់​ភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ជា​ច្រើន​គ្រួសារ​កំពុង​ជួប​ទុក្ខ កង្វល់ ព្រោះ​ចាប់តាំងពី​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​យក​សំរាម​ទៅ​ចាក់ចោល​ក្នុងភូមិ ដែល​ពួក​គាត់​កំពុង​រស់នៅ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់​ភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ជា​ច្រើន​គ្រួសារ​កំពុង​ជួប​ទុក្ខ កង្វល់ ព្រោះ​ចាប់តាំងពី​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​យក​សំរាម​ទៅ​ចាក់ចោល​ក្នុងភូមិ ដែល​ពួក​គាត់​កំពុង​រស់នៅ គ្មាន​អនាម័យ គ្មាន​កប់​ក្នុង​រណ្តៅ ចោល​ពាស​វាល​ពាស​កាល​ក្នុង​ព្រៃ ធ្វើ​ឲ្យ ចោល​ក្លិន​ស្អុយរលួយ​ដូច​គំរង់ និង​លើស​ពី​នេះ សត្វ​រុញ​បាន​កើត​ពេញបន្ទុក​ក្នុងភូមិ ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ​ត្រូវ​បង្ខំចិត្ត​ចង​មុង ដើម្បី​ពិសា​បាយ ហើយ​កូនចៅ កើត​ជំងឺ​រាគ​រូស​ទៀត​ផង ដែល​បញ្ហា​នេះ​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត មន្ទីរ​ពាក់ព័ន្ធ សូម​មាន​វិធានការ​បន្ទាន់ ដើម្បី​ជួយ​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា​។ ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​កន្លែង​ចាក់សំរាម​បាន​បញ្ជាក់​ថា ចាប់តាំងពី​ក្រុមហ៊ុន​ប្រមូល​សំរាម ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​យកស​ម្រាម​មក​ចាក់​នៅ​ក្នុង​ព្រៃ​ជាប់​ភូមិ​នេះ ប្រជាពលរដ្ឋ​បាន​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ព្រោះតែ​ក្លិន​យ៉ាង​ស្អុយ​ចេញពី​គំនរ​សំរាម ធ្វើ​ឲ្យ​ពួក​គាត​ពិបាក​ទ្រាំ​។

ម្យ៉ាងវិញទៀត ក្នុងភូមិ​បាន​កើត​សត្វ​រុយ ខ្មៅ​មី​ដេរដាស គ្រប់កន្លែង ធ្វើ​ឲ្យ​ពួក​គាត់​ត្រូវ​ចង​មុង គ្រប​លើ​ម្ហូបអាហារ ក្នុង​ផ្ទះបាយ និង​សួ​ម្បី​តែ​ហូប​បាយ​ក៏​ត្រូវ​ចង​មុង​ដែរ​។ សូ​ម្បី​តែ​ពួក​គាត់​ធ្លាប់​ដេក​ថ្ងៃ នៅ​លើ​អង្រឹង ក្រោម​ដើមឈើ​ក៏​មិន​អាច​ដេក​បាន​ដែរ បើ​ចង់​ដេក​លុះត្រាតែ​ចង​មុង​។ ហេតុនេះ​ហើយ ពួក​គាត់ ជា​ប្រជាពលរដ្ឋ សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ ឯកឧត្តម​អភិបាលខេត្ត សូម​មេត្តា​ជួយ​ដោះស្រាយ​ទុក្ខ លំបាក​ឲ្យ​ពួក​គាត់​ផង​។ ជាមួយ​គ្នា​នេះ​ដែរ លោកស្រី ជៀស ហួរ មេ​ភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា កាលពី​ពាក់កណ្តាល​ខែកុម្ភៈ មាន​ក្រុមហ៊ុន​ប្រមូល​សំរាម ដែល​មាន​ថៅកែ​ឈ្មោះ សុខ ស​ម្ប​តិ្ត បាន​មក​ស្នើ​សុំ​ដល់​គាត់​ថា គេ​(​សុខ សម្បត្តិ ) មាន​ដី ក្នុងភូមិ​ព្រៃ​ក្រោល​នេះ ហើយ​សុំ​ចាក់សំរាម​លើ​ដី​របស់​ខ្លួន ពេល​នោះ​លោកស្រី​ប្រាប់​ថា រឿង​ចាក់សំរាម ក្នុង​ដី​របស់​ខ្លួន​វា​មិន​ខុស​អី​នោះ​ទេ វា​ជា​សិទ្ធ​របស់​បុគ្គល ប៉ុន្តែ​បើ​ការ​ចាក់សំរាម​វា​មាន​ក្លិនស្អុយ កើតជា​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ វា​ជា​សិទ្ធ​របស់​ប្រជាពលរដ្ឋ​អាច​ប្តឹង ជំទាស់​ហាម​ចាក់សំរាម​បាន​។

 ក្រោយមក​បន្ទាប់​មានការ​ចាក់សំរាម​មិន​ដល់​មួយ​ខែ​ផង បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​១២​គ្រួសារ ដែល​រស់នៅ​ជិត​នោះ​ផ្ទាល់ និង​ជា​ច្រើន​គ្រួសារ​ទៀត​ឆ្ងាយ​ពី​ទីនោះ​ជាង​៦-៧​រយ​ម៉ែត្រ ឬ​១​គីឡូម៉ែត្រ ក៏​ប៉ះពាល់​ដែរ ព្រោះតែ​ក្លិនស្អុយ និង​កើត​សត្វ​រុយ​ពេញ​ក្នុងភូមិ​។ សូ​ម្បី​ពិសា​បាយ​ក៏​ត្រូវ​ចង​មុង​ដែរ ម្យ៉ាងវិញទៀត ក៏​មាន​ក្មេង​អាយុ​៦​ឆ្នាំ បាន​កើត​ជំងឺ​រាគ​រូស​ដែរ ពេល​ថ្មី​ៗ​នេះ ហេតុនេះ​ហើយ​ក្នុង​នាម​លោកស្រី ជា​មេ​ភូមិ ក៏​សូម​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត សូម​មេត្តា​ជូ​យ​ទុក្ខ​លំបាក របស់​ប្រជាពលរដ្ឋ​ផង​។ សូម​បញ្ជាក់​ថា ភ្នាក់ងារ​យើង​បាន​ចុះ​ថត​ដល់​កន្លែង​ចាក់សំរាម​កាលពី រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ បានឃើញ​ការ​ចាក់សំរាម របស់​ក្រុមហ៊ុន​បាន​ចាក់ ក្រៅ​រណ្តៅ​ដី​ពេញ​ព្រៃ មាន​ក្លិន​ន​ស្អុយ​ពី​បាក​ទ្រាំ និង​សត្វ​រុយ​ហើរ​មក​តោង រោម ខ្មៅ​ងងឹត ដែល​មិន​អាច​ទ្រាំ​បាន ថត​បណ្តើរ​រត់​បណ្តើរ នេះ​គ្រាន់តែ​ទៅ​ថត​យក​រូបភាព​មួយ​ភ្លែត​ផង ចុះបើ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​វិញ​តើ​ពិបាក​យ៉ាងណា?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ