ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ពិធីបើកការដ្ឋានជុសជុលផ្លូវក្រាលល្បាយថ្មភ្នំប្រវែង៣៩០០ម៉ែត្រ ស្ថិតនៅឃុំបឹងតាព្រហ្មភ្ជាប់ឃុំអូជ្រៅ ស្រុកព្រៃនប់ និងការសួរសុខទុក្ខ ព្រមទាំងមានអំណោយកំដរដៃជូនចាស់ជរាទីទ័លក្រចំនួន៥គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់ ប្រធានក្រុមកាងារចុះជួយឃុំ ប្រធានមន្ទីរអភិវឌ្ឃន៍ជនបទ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង១០០នាក់។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម បានប្រគល់ផ្ទះ១ខ្នង និងគ្រោងធ្វើផ្ទះ១ខ្នងទៀត ជូនគ្រួសារចាស់ជរាក្រីក្រក្នុងចំណោម៥គ្រួសារខាងលើ។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានឧបត្ថម្ភថវិកាដល់សូរ៉ាវចំនួន៣ផងដែរ សារ៉ាវធំ២ ក្នុង១សារ៉ាវទទួលបានថវិកា៨០ម៉ឺនរៀល និងសារ៉ាវតូច១ ទទួលបានថវិកា៤០ម៉ឺនរៀល៕
ចែករំលែកព័តមាននេះ