ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​ចង់​ឈ្នះ​ចិត្ត​មិត្ត បុរស​ម្នាក់​សន្លប់​អស់​៤២០​ថ្ងៃ

6 ឆ្នាំ មុន

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​២៨​ឆ្នាំ ធ្លាក់ខ្លួន​ជិះរទេះ​រុញ​មួយ​ជីវិត ដោយសារ​តែ​ការ​ចង់​ឈ្នះ​ចិត្ត​មិត្តភក្តិ​នៅ​ពេល​ជប់លៀង​។ Sam…

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​២៨​ឆ្នាំ ធ្លាក់ខ្លួន​ជិះរទេះ​រុញ​មួយ​ជីវិត ដោយសារ​តែ​ការ​ចង់​ឈ្នះ​ចិត្ត​មិត្តភក្តិ​នៅ​ពេល​ជប់លៀង​។

Sam Ballard កាលពី​២០១០ បាន​លេប​ខ្យង​ហាន​មួយ​ទាំង​នៅ​រស់ ក្រោយ​ពេល​មិត្តភក្តិ​ផ្ចាញ់​ឲ្យ​លេប​។ គេ​ធ្វើ​ដូចនេះ ដោយ​ចាត់ទុកជា​ការ​លេងសើច​តែ​ប៉ុណ្ណោះ​។ តែ​ក្រោយ​មក ក៏​ធ្លាក់ខ្លួន​ឈឺ ហើយ​ក៏​រត់​ទៅ​ពេទ្យ​។ គ្រូពេទ្យ​រក​ឃើញ​ថា រូបគេ​មាន​ជំងឺ​រលាក​ខួរ​ក្បាល ដែល​បង្ក​ឡើង​ដោយ​បរាសិត​ម្យ៉ាង​ហៅ​ថា Angiostrongylus Cantonensis​។ វា​មិន​ងាយ​កើត​លើ​មនុស្ស​ទេ​។ តែបើ​កើត​ហើយ​នោះ គឺ​ធ្ងន់ធ្ងរ​មែនទែន​។

ក្នុង​ករណី​របស់ Sam គឺ​គេ​បាន​សន្លប់​អស់​រយៈពេល​៤២០​ថ្ងៃ​។ ក្រោយ​ពី​ការ​សន្លប់ គេ​ភ្ញាក់​ឡើង​វិញ ជាមួយនឹង​ដៃជើង​ដែល​មិន​អាច​កម្រើក​បាន​ទាំងអស់​។ សូ​ម្បី​តែ​ការ​ហូប​ចុក ក៏​ត្រូវការ​ដាក់​បញ្ចូល​បំពង់​ចូល​ក្នុង​ពោះ​ដែរ ដោយសារ​តែ​រូបគេ​មិន​អាច​បញ្ជា​រាង​កាយ​បាន​។ ជា​ញឹកញាប់ Sam តែងតែ​ប្រកាច់ ដោយសារ​តែ​ក្តៅខ្លួន​ពេក​។

នៅ​ពេល​នេះ Sam ធ្លាក់ខ្លួន​អង្គុយ​នៅ​លើ​រទេះរុញ ហើយ​ត្រូវ​ជួល​អ្នក​មើលថែ​មក​ដល់​ផ្ទះ​ទៀត​ផង​។ ម្តាយ​របស់ Sam ពេល​នេះ ជំពាក់​លុយ​ថ្លៃ​មើលថែ ដល់​ទៅ​៤២០០០​ដុល្លារ​។ នេះ​ពិតជា​នៅ​មិន​នៅ យក​ទុក្ខ​ដាក់ខ្លួន​មែន​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ