ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​តាម​ម្ចាស់​ពី​ផ្ទះ​ដល់​ពេទ្យ ទោះ​ម្ចាស់​ស្លា.ប់ក៏មិន​ទៅណា

6 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​មួយ​ក្បាល បាន​អង្គុយ​នៅ​ខាង​មុខ​មន្ទីរពេទ្យ ដែល​ម្ចាស់​របស់​ខ្លួន​ត្រូវ​គេ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់ ដោយ​មិនដឹង​សោះ​ថា…

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​មួយ​ក្បាល បាន​អង្គុយ​នៅ​ខាង​មុខ​មន្ទីរពេទ្យ ដែល​ម្ចាស់​របស់​ខ្លួន​ត្រូវ​គេ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់ ដោយ​មិនដឹង​សោះ​ថា ម្ចាស់​បាន​ស្លាប់​បាត់​អស់​រយៈពេល​៤​ខែ​ទៅ​ហើយ​។

សត្វ​ឆ្កែ​នោះ​បាន​បង្ហោះ​ខ្លួន​នៅ​មុខ​មន្ទីរពេទ្យ Santa Casa de Novo Horizonte នៅ​ឯ​ទីក្រុង Sao Paolo នៅ​យប់​ថ្ងៃ​ដែល​ម្ចាស់​របស់​វា​ត្រូវ​បាន​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​។ ក្រោយមក​ទើប​ខាង​រថយន្ត​សង្គ្រោះ​បន្ទាន់​ប្រាប់​ថា វា​រត់​តាម​ឡានពេទ្យ​តាំងពី​ផ្ទះ​វារ​ហូត​មក​ដល់​ពេទ្យ​។

ម្ចាស់​របស់​វា ដែល​ជា​ជនអនាថា បាន​ស្លាប់​ដោយសារ​តែ​របួស ដែល​ចាក់​គ្នា​នោះ​ធំ​ពេក។ តាំងពី​ខែតុលា ដែល​ម្ចាស់​វា​ស្លាប់​មក សត្វ​ឆ្កែ​មួយ​ក្បាល​នោះ​មិន​បាន​ទៅ​ណា​ក្រៅពី​នៅ​ចាំ​ខាង​មុខ​ពេទ្យ ដោយ​ក្នុង​ចិត្ត​រំពឹង​ថា​នឹង​ឃើញ​ម្ចាស់​។ ក្រោយ​ពី​បានឃើញ​សត្វ​ឆ្កែ​នោះ​នៅ​រង់ចាំ​ខាង​មុខ​ពេទ្យ​ជា​ប្រចាំ បុគ្គលិក​ចាប់ផ្តើម​ឲ្យ​ចំណី​វា​ស៊ី និង​មើលថែ​វា​។

ខាង​អង្គការ​សង្គ្រោះ​សត្វ​ឆ្កែ បាន​នាំ​វា​ទៅ​រក​ម្ចាស់​ថ្មី​ដែរ តែ​ក្រោយមក​វា​ក៏​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ​មក​មន្ទីរពេទ្យ​វិញ​។ ដោយ​មិន​អាច​ឈរ​មើល​បាន អ្នក​ទទួលភ្ញៀវ​នៅ​មន្ទីរ​ពេទ្យ​​នោះ ក៏​យក​វា​ទៅ​ចិញ្ចឹម រហូត​មក​ដល់​ពេល​នេះ​។ គិត​ទៅ​តាំងពី​ខែតុលា រហូត​ដល់​ពេល​ដែល​គេ​យក​ទៅ​ចិញ្ចឹម គឺ​រយៈពេល​៤​ខែ​គត់​។ នេះ​ពិតជា​ទឹកចិត្ត​ស្រឡាញ់​របស់​សត្វ​ឆ្កែ មាន​ទៅ​លើ​ម្ចាស់​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ