ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បដិសេធ​រាល់​ការ​សម្រួល​រឿង​លក់​ដី

6 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ អា​បេ អះអាង​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​១៤ មីនា ថា ទាំង​ភរិយា​លោក​ទាំង​រូប​លោក​ផ្ទាល់​ពុំ​បាន​លូកដៃ​ចូល​ក្នុង​ការ​លក់​ដី​សាធា​រណៈ​​ដ៏​ចម្រូងចម្រាស់​ឡើយ ។…

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ អា​បេ អះអាង​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​១៤ មីនា ថា ទាំង​ភរិយា​លោក​ទាំង​រូប​លោក​ផ្ទាល់​ពុំ​បាន​លូកដៃ​ចូល​ក្នុង​ការ​លក់​ដី​សាធា​រណៈ​​ដ៏​ចម្រូងចម្រាស់​ឡើយ ។ រឿង​នោះ​នាំ​ឱ្យ​ពួក​ប្រឆាំង​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោកតា​រ៉ូ អាសូ ជា​មនុស្ស​ជំនិត​បំផុត​របស់​ប្រមុខ​រដ្ឋាភិបាល​លាលែង​ចេញពី​តំណែង ។

លោក​ស៊ី​ន​ហ្សូ អា​បេ និង​លោកតា​រ៉ូ អា​សូរង​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្រោយ​ពី​ក្រសួង​ហិរញ្ញ​វត្ថុ​និយាយ​កាលពី​ថ្ងៃ​ទី​១២ មីនា ថា បាន​កែប្រែ​ឯកសារ​ទាំងឡាយ​ទាក់ទិន​នឹង​ការ​ធ្វើ​សម្បទាន​លើ​ដី​ទាំងនោះ​ដល់​អ្នកគ្រប់គ្រង​សាលារៀន ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោកស្រី​អា​គី​យ៉ា អា​បេ ភរិយា​នាយក​រដ្ឋមន្ត្រី ។

នៅ​មុខ​សភា​លោក​អា​បេ ថ្លែង​ថា បើ​គេ​សិក្សាលើ​ឯកសារ​ទាំងនេះ ទោះជា​មុន​ការ​កែប្រែ​វាបង្ហាញ​យ៉ាង​ច្បាស់​ថា ភរិយា​ខ្ញុំ និង​រូប​ខ្ញុំ ពុំ​បានចូល​ឡូ​កឡំ​ទេ ។ នាយក​រដ្ឋមន្ត្រី​អះ​អាង​​ថា លោកនឹង​សុំ​លាលែង​ចេញពី​តំណែង ប្រសិនបើ​មាន​ភស្តុ​តាង​នានា​បង្ហាញ​ផ្ទុយ​ពី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ