ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​1​រូប​ទៀត​ជាប់​សង្ស័យ​ពុក​រលួយ

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អតីត​ប្រ​ធានាធិ​បតី​កូរ៉េ​ខាងត្បូង លោក LEE MYUNG BAK កាលពី​ថ្ងៃ​ទី​១៤ មីនា ត្រូវ​បាន​អយ្យការ​កោះហៅ​មក​សាកសួរ​លើ​ការ​ចោទប្រកាន់​ពី​រឿង​ពុក​រលួយ…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អតីត​ប្រ​ធានាធិ​បតី​កូរ៉េ​ខាងត្បូង លោក LEE MYUNG BAK កាលពី​ថ្ងៃ​ទី​១៤ មីនា ត្រូវ​បាន​អយ្យការ​កោះហៅ​មក​សាកសួរ​លើ​ការ​ចោទប្រកាន់​ពី​រឿង​ពុក​រលួយ ។ លោក​ជា​អតីត​ប្រមុខរដ្ឋ​ចុង​ក្រោយ​គេ ដែល​នៅរ​ស់ត្រូវ​ឡើង​តុលាការ ។

អយ្យការ​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​៦ មីនា កោះហៅ​អតីត​ប្រធានាធិបតី​អភិរក្សនិយម​អាយុ​៧៦​ឆ្នាំ ជាប់​សង្ស័យ​ថា ទទួល​ប្រាក់​សំណូក​ជា​ច្រើន​លាន​អឺ​រ៉ូ ។ ការ​សម្រេច​នេះ​មាន​ន័យ​ថា អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​៤​រូប ហើយ​ត្រូវ​តាមដាន​ស៊ើបអង្កេត ឬ​ត្រូវ​កាត់ទោស​ដោយ​តុលាការ ។

ពេល​ទៅ​ដល់​ទីស្នាក់ការ​អយ្យការ​ក្រុង​សេ​អ៊ូ​ល លោក LEE MYUNG BAK ថ្លែង​ថា ខ្ញុំ​តឹងចិត្ត​ខ្លាំង​ណាស់ ។ ខ្ញុំ​មានការ​ខកចិត្ត​ទាំងស្រុង​ដែល​ធ្វើ​ឱ្យ​ប្រជាជន​មានការ​ព្រួយ​បារម្ភ ។ លោក LEE ដែល​ដឹកនាំ​កូរ៉េ​ខាងត្បូង​រវាង​ឆ្នាំ​២០០៨ និង​២០១៣ កាលពី​ពេល​មុន​នេះ​ធ្លាប់​បានឱ្យ​ដឹង​ថា លោក​ចាត់​ទុក​ការ​ស៊ើបអង្កេត​នេះ​ថា​ជា​ការ​សងសឹក​ខាង​នយោបាយ​មួយ ។

នា​ថ្ងៃ​ទី​១៤ មីនា លោក LEE អះអាង​ថា នេះ​នឹង​ជា​លើក​ចុង​ក្រោយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​អតីត​ប្រមុខរដ្ឋ​មួយ​រូប​ត្រូវ​អយ្យការ​កោះហៅ ។ ក្នុង​ឋានៈ​ជា​អតីត​ប្រធានាធិបតី ខ្ញុំ​មាន​ពាក្យពេចន៍​ច្រើន​និយាយ​ពី​រឿង​នេះ ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​ធ្វើការ​ថ្លឹងថ្លែង​ចំពោះ​ពាក្យពេចន៍​ខ្ញុំ ។

នៅ​កូរ៉េ​ខាងត្បូង​បណ្តា​ប្រធានាធិបតី​តែង​មាន​បញ្ហា​ខាង​តុលាការ​រហូត​ដល់​ជាប់គុក​ក្រោយ​ពេល​អាណត្តិ​ត្រូវ​បញ្ចប់ ហើយ​ជា​រឿយ​ៗ​ក្រោយ​ការ​ផ្លាស់​ប្តូរ​នយោបាយ​មួយ ។

លោកស្រី PARK GEUN HYE ដែល​ឡើង​បន្ត​តំណែង​ពី​លោក LEE បច្ចុប្បន្ន​កំពុង​ជាប់​ឃុំឃាំង​រង់ចាំ​សាលក្រម​កាត់ទោស​លោកស្រី ដែល​គេ​ទាមទារ​ឱ្យ​ដាក់គុក​លោកស្រី​៣០​ឆ្នាំ ដោយសារ​រឿងអាស្រូវ​ពុក​រលួយ​ដែល​នាំ​ឱ្យ​លោកស្រី​ធ្លាក់​ពី​តំណែង ។ អតីត​ប្រធានាធិបតី លោក ROH MOO HYUN បាន​ធ្វើ​អត្តឃាត​ដោយ​លោត​ទម្លាក់​ខ្លួន​ពី​ទី​ខ្ពស់​មួយ ក្រោយ​ពី​លោក​ស្តាប់​ការ​ចោទប្រកាន់​ពី​រឿង​ពុក​រលួយ​ក្នុង​ឆ្នាំ​២០០៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ