ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​ប្រកាស​ពី​ការ​ដកខ្លួន​របស់​ប្រទេស​ចេញពី​តុលាការ CPI

6 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ប្រកាស​នា​ថ្ងៃ​ទី​១៤ មីនា ពី​ការ​ដកខ្លួន​ថយ​របស់​ប្រទេស​លោក​ពី​សន្ធិសញ្ញា​បង្កើត​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ CPI…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ប្រកាស​នា​ថ្ងៃ​ទី​១៤ មីនា ពី​ការ​ដកខ្លួន​ថយ​របស់​ប្រទេស​លោក​ពី​សន្ធិសញ្ញា​បង្កើត​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ CPI ដែល​ប៉ុនប៉ង​រករឿង​លោក​លើ​នយោបាយ​សម្លាប់​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន ។

ក្នុង​សេច​ក្តី​ប្រកាស​មួយ ប្រធានាធិបតី​រូប​នេ​ះ​អះអាង​ថា ខ្ញុំ​សូម​ប្រកាស​ថា ហ្វ៊ី​លី​ពី​ន​ដកខ្លួន​ថយចេញពី​លក្ខន្តិកៈ​ក្រុង​រ៉ូ​ម​ដែល​មាន​សុពលភាពភ្លាម​ៗ ។

តុលាការក្រុង​ឡា​អេ​នេះ​ប្រកាស​កាលពីដើម​ខែកុម្ភៈ ថា នឹង​បើក​ការ​ពិនិត្យ​ដំបូង​ជា​ដំណាក់កាល​មួយ​មុន​ការ​ស៊ើបអង្កេត​លើ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក DUTERTE ថា នយោបាយ​ញ៉ាំង​ឱ្យ​មានការ​ព្រួយបារម្ភ​ក្នុង​ជួរ​សហគមន៍​អន្តរជាតិ ។
ជាប់​ឆ្នោត​កាលពី​ឆ្នាំ​២០១៦ លោក DUTERTE បាន​សន្យា​លុប​បំបាត់​ចោលការ​រត់ពន្ធ
គ្រឿង​ញៀន​រួច​មក​ទល់​ពេល​នេះ ប៉ូលិស​សម្លាប់​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន និង​អ្នក​សេព​គ្រឿងញៀន​អស់​ជាង​៤.០០០​នាក់ហើយ​។

មុន​នេះ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ធ្លាប់​គំរាម​ពី​ការ​ចាប់​ពួក​អ្នក​ជំនាញការ​ខាង​សិទ្ធិ​មនុស្ស អ​.​ស​.​ប គ្រវាត់​ឱ្យ​ក្រពើ​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ