អ៊ីន សុ​ភិន​ រំលឹក​សារ​ឈឺចាប់​ឆ្អែត​នឹង ​ប៉ែន ចំ​រ៉ុ​ង ​ថា​ចង់​ប្រល័យ​ជី​វិ​ត​ចៅ​គាត់


រាជធានី​ភ្នំពេញ ៖ មិនដឹង​ជា​មានការ​ដក់ចិត្ត​ឈឺ​បែប​ណា​ទេ​បានជា​លោក​ អ៊ីន សុ​ភិន ​បាន​បង្ហោះ​សា​សែន​ឈឺចិត្ត​ក្រោយ​ឃើញ​ចៅស្រី​ធំធាត់​ចម្រើន​វ័យ​បែរជា​លោក​នឹក​រឿង​អតីតកាល​បង្កើត​បានជា​កំ​ដៅ​ឆេះ​ចេញពី​ចិត្ត​ម្តងទៀត​។ ការ​លើក​ឡើង​របស់​លោក អ៊ុ​ន សុ​ភិន នៅ​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៤ ខែមីនា បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើលជា​ថ្មីនៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

លោក អ៊ុ​ន សុ​ភិន បាន​លើក​ឡើង​ថា «ចៅស្រី​សំណ​ប់​ចិត្ត​របស់​តា ពេល​នេះ​ចៅ​មាន​អាយុ ០១​ឆ្នាំ​០៥​ខែ​ហើយ ចៅ​មាន​តំលៃ​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ជីវិត​របស់​តា ចៅ​ជា​ឱសថ​អាច​ព្យាបាល​ជំងឺ​មួយ​រយ​មុខរប​ស់តា​អោយ​ជា នឹង​ធ្វើ​អោយ​តា​មាន​សេចក្ដីសុខ​បំផុត​ក្នុង​ជីវិត តាំងពី​ចៅ​នៅ​ក្នុង​ពោះ​ម្ដាយ​ចៅ​រហូត​ដល់​ពេល​នេះ​។ ចុះបើ​ចៅ​ធំ​ដឹងក្ដី​ឡើង​ពេល​ដែល​ចៅ​ដឹង​ថា​:
-​ឪពុក​របស់​ចៅ​ជា​ឃាតករ​ចង់​សំលាប់​កូន​ខ្លួនឯង ដោយ​អោយ​ម្ដាយ​ចៅ​ទំលាក់​កូន​ចោល​តាំងពី​ចៅ​អាយុ​៣​ខែ​ក្នុង​ពោះ​តើ​ចៅ​មាន​អារ​ម្ម​ណ៏​យ៉ាងណា​ចំពោះ​ឪពុក​ម្នាក់​នេះ?
-​ឪពុក​ចៅ​ធ្វើបាប​ម្ដាយ​ចៅ​ដោយ​រត់​ចោល​ទាំង​ចៅ​នៅ​ក្នុង​ពោះ​៣​ខែ​តើ​ម្ដាយ​ចៅ​លំបាក​ប៉ុណ្ណា?
-​ឪពុក​ចៅ​ដើរ​និយាយ​ប្រាប់​គេ​ថា​ពេល​ដែល​ចៅ​កើតមក​នឹង​មិន​មាន​រូប​កាយ​គ្រប់​លក្ខ​ណះ​ទេ​ដោយ​ម្ដាយ​ចៅ​ជា​មនុស្ស​មិន​គ្រប់ទឹក ឆ្កួត​មិនដឹង​អី​។
-​ឪពុក​ចៅ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​លែង​ម្ដាយ​ចៅ​នឹង​មិន​ទទួលស្គាល់​ចៅ​នៅ​មុខ​តុលាការ​ពេល​ចៅ​អាយុ​០៤​ខែ​ក្នុង​ពោះ ម្ដាយ​ចៅ​ខំ​អង្វរ​យ៉ាងណា​ក៏​ឪពុក​ចៅ​មិន​ព្រម ពេល​នោះ​ចៅ​ក៏​ក្លាយជា​ទារក​កំព្រា​ឪពុក​តាំងពី​ពេល​នោះ​មក​៕ ម្ដាយ​ចៅ​ខំ​កាត់​កេ​រ៏​កាត់​ខ្មាស់​លះបង់​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ឪពុក​ចៅ​តែ​ទីបំផុត​ម្ដាយ​ចៅ​បាន​ត្រឹមតែ​ទទួល​ភាព​អាម៉ាស់​នឹង​ថោកទាប​បំផុត​នៅ​នឹង​មុខ​តុលាការ​នឹង​មុខ​មហាជន​រាប់​លាន​នាក់​។ ​ម្ដាយ​ចៅ​ប្រឹង​តស៊ូ​លំបាក​ទាំង​ផ្លូវ​កាយ​ផ្លូវចិត្ត​មក​ទល់​ពេល​នេះ​ដើម្បី​រូប​ចៅ​ដោយ​ត្រូវ​ប​ក្យ​ពួក​របស់​ឪ​ពុ​ចៅ​ដើ​រនិយាយ​បរិហារ​កេ​រ្ត៏​ខុស​ពី​ការ​ពិត​តើ​ម្ដាយ​ចៅ​ឈឺចាប់​ប៉ុណ្ណា? មានរឿង​ជា​ច្រើន​ទៀត​ដែល​ឪពុក​ចៅ​បាន​ធ្វើ​មក​លើ​ម្ដាយ​ចៅ​និង​រូប​ចៅ​ផ្ទាល់​។

ពេល​ដែល​ចៅ​បានដឹង​ទ​ង្វើ​ដ៏​ថោកទាប​របស់​ឪពុក​ចៅ​តើ​ចៅ​មាន​អារ​ម្ម​ណ៏​យ៉ាងណា​ចំពោះ​ឪពុក​របស់​ចៅ?
ពេល​នេះ​ឪពុក​ចៅ​និយាយ​ថា​គេ​ស្រលាញ់​ចៅ កូន​សំណ​ប់​ចិត្ត​ឪពុក ឪពុក​នឹក​កូន​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន តើ​ចៅ​យល់​ឃើញ​នឹង​មាន​អារ​ម្ម​ណ៏​យ៉ាងណា? ​តើ​អាច​ទទួលស្គាល់​ឪពុក​នេះ​បាន​ទេ? ​តា​ម្នាក់​នេះ​និង​ខំ​មើល​ចៅ​អោយ​បាន​ល្អ​បំផុត​៕​ »

រឿងរ៉ាវ​មួយ​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​អំឡុង ​ដា​លី​ស ព​ពោះ​ហើយ​ស្រាប់តែ​កើតរឿង​ប្រេះឆា​គ្នា​ទៅ​វិញ​បន្ទាប់​ពី​ ដា​លី​ស​ នឹក​ស្តាយក្រោយ​ស្រឡាញ់​គ្នា​ចិត្ត​ឯង​ហើយ​ជ្រុល​អស់​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ