ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ ព្រោះតែ​កំណើន​ផលិតកម្ម​

6 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ព្រោះតែ​ការ​ផលិត​ប្រេង​ឆៅ​នៅ​សហរដ្ឋអាមេរិក​មាន​កំណើន​មិន​ឈប់​ឈរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ ។ តម្លៃ​ប្រេង West Texas Intermediate…

ទីក្រុង​សិង្ហ​បុរី ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ព្រោះតែ​ការ​ផលិត​ប្រេង​ឆៅ​នៅ​សហរដ្ឋអាមេរិក​មាន​កំណើន​មិន​ឈប់​ឈរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ ។

តម្លៃ​ប្រេង West Texas Intermediate របស់​សហរដ្ឋអាមេរិក ស្មើ​៦១,២០​ដុល្លារ​ក្នុង​១​ធុង ធ្លាក់​ចុះ​១៦​សេន ឬ​០,២% ។ រីឯ​តម្លៃ​ប្រេង​ឆៅ Brent វិញ ស្មើ​៦៤,៨០​ដុល្លារ​ក្នុង​១​ធុង ធ្លាក់​ចុះ​១៥​សេន ឬ​០,២% ។

ធនាគារ ANZ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ៖« តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ ខណៈ​មានការ​ព្រួយបារម្ភ​ពី​ផលិតកម្ម​កើនឡើង​នៅ​សហរដ្ឋអាមេរិក ហើយ​វា​អាច​នឹង​បង្កើន​ចំនួន​ប្រេង​ស្តុក​ទុក​របស់​សហរដ្ឋអាមេរិក​កាន់តែ​ខ្ពស់​ថែម​ទៀត » ។

កាលពី​ចុងឆ្នាំ​២០១៧ ផលិតកម្ម​ប្រេង​ឆៅ​អា​មេ​រិ​កបាន​កើនឡើង​លើស​ពី​១០​លាន​ធុង​ទៅ​ទៀត​ក្នុង​១​ថ្ងៃ គឺ​ច្រើន​ជាង​ផលិតកម្ម​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ច្រើន​ជាងគេ​លើ​ពិភពលោក ។

យោង​តាម​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា នា​ចុងឆ្នាំ​២០១៨​នេះ ផលិតកម្ម​នៅ​សហរដ្ឋអាមេរិក​នឹង​កើន​លើស​ពី​១១​លាន​ធុង​ក្នុង​១​ថ្ងៃ ហើយនឹង​យកឈ្នះ​ប្រទេស​រុ​ស្ស៊ី។ ផលិតកម្ម​កើនឡើង​ក្នុង​ប្រទេស​នេះ ភាគច្រើន​គឺ​មក​ពី​ផលិតកម្ម​ប្រេង​ថ្ម​សែ​ល ។

រដ្ឋបាល​ព័ត៌មាន​ថាមពល​អា​មេ​រិ​ក (EIA) បាន​និយាយ​ក្នុង​របាយការណ៍​ផលិតកម្ម​ប្រចាំ
ខែ ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ផលិតកម្ម​ប្រេង​ឆៅ​របស់​អា​មេ​រិ​ក​ពី​ថ្ម​សែ​ល នឹង​កើនឡើង​ប្រមាណ​១៣​ម៉ឺន​១​ពាន់​ធុង​ក្នុង​១​ថ្ងៃ​នា​ខែមេសា មក​ស្មើ​៦,៩៥​លាន​ធុង​ក្នុង​១​ថ្ងៃ ។

រដ្ឋបាល​ព័ត៌មាន​ថាមពល​អា​មេ​រិ​ក​បន្ត​ថា ការ​កើនឡើង​នេះ គឺ​ច្រើន​ជាង​កំណើន​ក្នុង​ខែមីនា ដែល​ស្មើ​១០​ម៉ឺន​៥​ពាន់​ធុង​ក្នុង​១​ថ្ងៃ មក​ស្មើ ៦,៨២​លាន​ធុង​ក្នុង​១​ថ្ងៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ