ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ទំនើប Nissan នឹង​មាន​តាំង​បង្ហាញ​ជា​ច្រើន​ទីតាំង​ក្នុង​ខែមីនា​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Tan Chong Motor Cambodia នឹង​ចូលរួម​ពិព័រណ៍​រថយន្ត​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​​ទី ២៣ ដល់​ថ្ងៃ​ទី ២៥…

​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Tan Chong Motor Cambodia នឹង​ចូលរួម​ពិព័រណ៍​រថយន្ត​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​​ទី ២៣ ដល់​ថ្ងៃ​ទី ២៥ ខែមីនា​ឆ្នាំ ២០១៨​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ ​កម្មវិធី Nissan Showshow នឹង​រៀបចំ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី ៣០ ខែមីនា​ដល់​ថ្ងៃ​ទី ១ ខែមេសា​ឆ្នាំ 2018 ទីកន្លែង​ដែល​រថយន្ត​ថ្មី​ម៉ាក Nissan Navara Premium និង Nissan X-Trail នឹង​ត្រូវ​បាន​តាំង​បង្ហាញ​ជូន​អតិថិ​ជន ដូច្នេះ​អ្នកចូលរួម​នឹង​ត្រូវ​បាន​ស្វាគមន៍​ដើម្បី​បើក​សាកល្បង​រថយន្ត Nissan ទំនើប​នេះ។​

សម្រាប់​ខេត្តសៀមរាប​វិញ ក៏​មានការ​តាំង​បង្ហាញ​នូវ​រថយន្ត Nissan ទំនើប​នៅ​ឡាក់​គី​ម៉ល​សៀមរាប ចាប់ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ១៨ ខែមីនា​ ឆ្នាំ ២០១៨ បន្ទាប់​មក​ក្រុមហ៊ុន​នឹង​រៀប​ចំ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Nissan សម្រាប់​អតិថិជន​របស់​ខ្លួន​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃ​ទី ២៤-២៥ ខែមីនា ឆ្នាំ ២០១៨ នេះ​ផង​ដែរ​។​

​ភ្ជាប់​ជាមួយនឹង​ពិធី​បុណ្យចូលឆ្នាំ​ប្រ​ពៃណី​​ខ្មែរ ក្រុមហ៊ុន Tan Chong Motor Cambodia យើងខ្ញុំ​ សូម​អញ្ជើញលោក​អ្នក​មក​ចូលរួម​ក្នុង​កម្មវិធី​សិរី​រុងរឿង​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​របស់​ក្រុមហ៊ុន​យើងខ្ញុំ នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប​។​

​សម្រាប់​អតិថិជន​ដែល​មាន​បំណង​ចូលរួម​កម្មវិធី​សិរី​រុងរឿង​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​របស់​ក្រុមហ៊ុន​នៅ​ខេត្តសៀមរាប សូម​អញ្ជើញ​ទៅ​កាន់ Nissan Siem Reap Showroom នៅ​ថ្ងៃ​ទី ១៧ ខែមីនា ឆ្នាំ​២០១៨ ដែល​កម្មវិធី​នឹង​ចាប់ផ្តើម​នៅ​វេលា​ម៉ោង ៤ រសៀល​តទៅ ។ សម្រាប់​រាជធានី​ភ្នំពេញ អតិថិ​ជន​អាច​អញ្ជើញ​ចូលរួម​កម្មវិធី​សិរី​រុងរឿង​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​របស់​ក្រុមហ៊ុន​នៅ​សណ្ឋាគារ Cambodiana នៅ​ថ្ងៃ​ទី ២៤ ខែ​មីនា ចាប់ពី​ម៉ោង ៤ រសៀល​តទៅ ។​

​សូម​បញ្ជាក់​ថា ​លោក​អ្នក​ដែល​អញ្ជើញ​ចូលរួម​កម្មវិធី​នេះ​នឹង​ទទួល​បាន​នូវ​ភាព​សប្បាយ​​រីករាយ​ជាមួយ​សមាជិក​ក្រុម​គ្រួសា​របស់​លោក​អ្នក ក៏​ដូច​ជា​ឱកាស​នៃ​ការ​បើក​សាក​ល្បង​រថយន្ត Nissan ទំនើប ក៏​ដូច​ជា​ការ​ទទួល​បាន​នូវ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់ និង​ម្ហូបអាហារ​ដ៏​រសជាតិ​ជា​ច្រើន​មុខ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ