ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាបាល​ភាព​តានតឹង​អារម្មណ៍​អាច​បន្ថយ​ការ​ស្លា.ប់​ដោយ​គាំងបេះដូង

6 ឆ្នាំ មុន

ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​ព្យាបាល​ទៅ​លើ​ភាព​តានតឹង​អារម្មណ៍​ដែល​យើង​និយម​ហៅ​ថា ស្ត្រេ​ស​នោះ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ទៅ​នឹង​ការ​គាំង​បេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ការ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ។ ប្រហែលជា​៣០​ភាគរយ​នៃ​ជំងឺ​គាំងបេះដូង​អាច​ជាប់​ទាក់ទង​ទៅ​នឹង «​កត្តា​ចិត្តសាស្ត្រ​សង្គម (psychosocial factors)» រួម​ទាំង…

ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​ព្យាបាល​ទៅ​លើ​ភាព​តានតឹង​អារម្មណ៍​ដែល​យើង​និយម​ហៅ​ថា ស្ត្រេ​ស​នោះ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ទៅ​នឹង​ការ​គាំង​បេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ការ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ។

ប្រហែលជា​៣០​ភាគរយ​នៃ​ជំងឺ​គាំងបេះដូង​អាច​ជាប់​ទាក់ទង​ទៅ​នឹង «​កត្តា​ចិត្តសាស្ត្រ​សង្គម (psychosocial factors)» រួម​ទាំង ការ​មាន​ភាព​តានតឹង​រ៉ាំរ៉ៃ​រាល់ថ្ងៃ ដូច​ជា ភាព​ក្រីក្រ ឬ​បញ្ហា​សតិអារម្មណ៍ (​ការ​ធ្លាក់​ទឹកចិត្ត (depression) និង​ជម្លោះ ។

លោក​វេជ្ជបណ្ឌិត Mats Gulliksson មក​ពី​សាកលវិទ្យាល័យ​ពេទ្យ Uppsala ការ​ព្យា​បាល​ផ្នែក​សតិ​ស្មារតី (psychological treatment) សម្រាប់​បង្ការ​ការ​លាប់ ឬ​កើតឡើង​វិញ​នៃ​បញ្ហា​បេះដូង យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​ទៅ​នឹង​ការ​ព្យាបាល​ដោយ​ថ្នាំ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​ដែរ ។

ការ​សិក្សា​របស់​ក្រុម​លោក​វេជ្ជបណ្ឌិត Gulliksson បាន​កត់សម្គាល់​ទៅ​លើ​មនុស្ស​ប្រុស​ស្រី ចំនួន​៣៦២​នាក់ ដែល​មាន​ជំងឺ​បេះដូង តាម​រយៈ​ការ​ព្យាបាល​ធម្មតា​, ការ​ព្យាបាល​ដោយ cognitive behavioral និង​ការ​មើលថែ​ធម្មតា​ដោយ​គ្មាន​ការ​ព្យាបាល ។ អ្នកជំងឺ​បាន​ទទួល​ការ​ព្យាបាល ដែល​មាន​រយៈពេល​២​ម៉ោង​ម្តង ចំនួន​២០​ដង​ក្នុង​មួយ​ឆ្នាំ ។

ក្រោម​ការ​តាមដាន​ជិត​៨​ឆ្នាំ​រួច​មក អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ៖ ក្រុម​ដែល​ទទួល​ការ​ព្យាបាល​ភាព​តានតឹង​អារម្មណ៍ មាន​២៣ នាក់​បាន​ស្លាប់​, ៦៩​នាក់​បាន​ជួប​ប្រទះ​ទៅ​នឹង​ព្រឹត្តិការណ៍​នៃ​ជំងឺ​សរសៃឈាម​-​បេះដូង និង ៤១​នាក់​មាន​ជំងឺ​គាំងបេះដូង ។ ទោះបីជា​យ៉ាងនេះ​ក្តី ក្នុង​ចំណោម​អ្នក​ដែល​មិន​បាន​ចូលរួម​ទទួល​ការ​ព្យាបាល​នេះ គេ​ឃើញ​ថា​មាន​២៥ នាក់​បាន​ស្លាប់​, ៧៧​នាក់​មាន​ជំងឺ​សរសៃឈាម​-​បេះដូង​ប្រភេទ​ណាមួយ និង​៥១​នាក់​ទៀត​ទទួល​ការ​វាយប្រហារ​ពី​ការ​គាំងបេះដូង ។

បើ​ប្រៀបធៀប​ទៅ​ជាមួយ​ក្រុម​ផ្សេង​ទៀត អ្នក​ទទួល​ការ​ព្យាបាល​ភាព​តានតឹង​អារម្មណ៍​មាន​ភាគរយ​នៃ​អ្នក​ស្លាប់​តិច​ជាង​៤១ និង​ភាគរយ​នៃ​អ្នក​ដែល​មាន​ជំងឺ​គាំងបេះដូង​តិច​ជាង​៤៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ