កម្មវិធី Cambodia & Laos Media Fam Trip ត្រូវបានបញ្ចប់ដោយជោគជ័យ
ម៉ាឡេស៊ី ៖ ដំណើរកម្សាន្តរបស់ភ្នាក់ងារព័ត៌មាន កម្ពុជានិង ឡាវ (Cambodia & Laos Media Fam…
ម៉ាឡេស៊ី ៖ ដំណើរកម្សាន្តរបស់ភ្នាក់ងារព័ត៌មាន កម្ពុជានិង ឡាវ (Cambodia & Laos Media Fam…
ម៉ាឡេស៊ី ៖ ដំណើរកម្សាន្តរបស់ភ្នាក់ងារព័ត៌មាន កម្ពុជានិង ឡាវ (Cambodia & Laos Media Fam Trip)ជាង១០ស្ថាប័នបានបញ្ចប់ហើយកាលពីថ្ងៃទី៨ មីនា ២០១៨ថ្មីៗកន្លងទៅនេះ ដែលកម្មវិធីនេះរៀបចំដោយក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី របស់ក្រសួងទេសចរណ៍ និងវប្បធម៌ម៉ាឡេស៊ី និងចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្នុងគោលបំណងបង្ហាញអំពីសមទ្ធផលថ្មីៗ និងពង្រីកវិស័យទេសចរណ៍របស់ម៉ាឡេស៊ី ក៏ដូចជាដើម្បីទាក់ទាញ់ភ្ញៀវទេសចរអោយទៅទស្សនាកាត់តែច្រើននៅប្រទេសម៉ាឡេស៊ីផងដែរ៖
១ – Kuala Lumpur៖
– KL Tower កម្ពស់៤២០ម៉ែត្រ នៅកណ្តាលរដ្ឋធានីកូឡាឡាំពួរ សម្រាប់មើលទេសភាពរដ្ឋធានីនេះទាំងមូលនេះ,
– KLCC អគារភ្លោះដ៏ខ្ពស់បំផុតរបស់ម៉ាឡេស៊ី ហើយជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់បំផុតរបស់ក្រុងកូឡាឡាំពួ។
២ – Melaka៖ តំបន់ប្រវត្តិសាស្ត្រទេសចរណ៍វប្បធម៌ ដូចជា សារមន្ទីរ Kompleks Muzium Maritim…
៣ – Port Dickson៖ គឺជាតំបន់ទេសចរណ៍មាត់សមុទ្រភាគខាងលិចប្រទេសម៉ាឡេស៊ីភាគខាងត្បូងនៃទីក្រុងកូឡាឡាំពួរ ។
៤ – Sunway Lagoon៖ ដែលសំបូរទៅដោយមជ្ឈមណ្ឌលកម្សាន្តបែបទំនើប ពោរពេញដោយការច្នៃប្រឌិត ដូចជា Sunday Lagoon Theme Part, i-city Shah Alam, MinNature។
៥ – Putrajaya៖ ដែលជាតំបន់ រដ្ឋបាលប្រទេសរបស់ម៉ាឡេស៊ី។
នៅក្នុងទស្សនកិច្ច និងទេសចរណ៍នេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា-ឡាវ ត្រូវបានក្រុមហ៊ុន ឡានទេសចរណ៍ (Kopetro Travel & Tours) ជាអ្នកមគ្គុទេស ទេសចរណ៍ផងដែរ ហើយត្រូវបានសណ្ឋាគារលំដាប់ផ្កាយ៥ផ្តល់ការស្នាក់នៅប្រចាំនៅតំបន់នីមួយៗផងដែរ ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៦ មានភ្ញៀវទេសចរជាង២៦.៨លាននាក់ បានទៅធ្វើដំណើរទៅលេងប្រទេសម៉ាឡេស៊ី ដែលផ្តល់ចំណូលដល់ប្រទេសអាស៊ានមួយនេះ ចំនួន៨២.១ពាន់លានរីងហ្គីត ដែលស្មើនឹងប្រមាណជាង២១ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយក្រសួងទេសចរណ៍ម៉ាឡេស៊ី បានដាក់ផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានជាង ៣៣លាននៅឆ្នាំ២០១៨នេះ។
AirAsia គឺជាសេវាដឹកជញ្ជូនមានតម្លៃទាបឈានមុខគេក្នុងពិភពលោក ដែលមានជើងហោះហើរត្រង់ទៅម៉ាឡេស៊ី, ភ្នំពេញ-កូឡាឡាំពួរ (៣ដងជារៀងរាល់ថ្ងៃ), សៀមរាប-កូឡាឡាំពួរ (២ ដងជារៀងរាល់ថ្ងៃ), ព្រះសីហនុ-កូឡាឡាំពួរ (៤ ដងក្នុងមួយសប្តាហ៍) ៕
ចែករំលែកព័តមាននេះ