ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺ​ម៉ក​ម៉ូតូ​បែក​កង់​ធ្លាយ​ចេញ​បញ្ជី​បង់ប្រាក់​តាម​ផ្លូវ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សកម្មភាព​លួច​ដឹក​ជញ្ជូន​ដើម​រាំង យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨A និង​ផ្លូវជាតិ​លេខ​១ បាន​កើត​មាន​ជា​ហូរហែរ និង​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដោយពេល​ខ្លះ​គេ​លួច​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម​បាន​ដោយ​ជោគជ័យ និង​តិចតួច​ណាស់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន…

ខេត្តព្រៃវែង ៖ សកម្មភាព​លួច​ដឹក​ជញ្ជូន​ដើម​រាំង យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨A និង​ផ្លូវជាតិ​លេខ​១ បាន​កើត​មាន​ជា​ហូរហែរ និង​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដោយពេល​ខ្លះ​គេ​លួច​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម​បាន​ដោយ​ជោគជ័យ និង​តិចតួច​ណាស់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន ដោយសារ តែ​មធ្យោបាយ​ដឹក​ជញ្ជូន​ខូច​កណ្តាលផ្លូវ ឬ​ដោយសារ​ការ​ចរចារ​មិន​ត្រូវ​គ្នា​រវាង​ឈ្មួញ និង​សមត្ថកិច្ច​តាម​ផ្លូវ​ជាដើម ។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិ​នា ថ្មី​ៗ​នេះ មាន​ពលរដ្ឋ​បាន​រាយការណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​ថា ឃើញ​គេ​យក​ដើម​រាំង​ដ៏​ធំ​មួយ​ដើម ទៅ​លាក់​ទុក​នៅ​ក្នុង​វត្ត​ស្វាយ​បូ​ព្រឹក ហៅ​វត្ត​ចិន​យ៉ង ដែល​ស្ថិត​ក្នុងភូមិ​ឆ្កែ​កូន ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​មេព្រៃ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង ហើយ​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នោះ លោក​មេព្រៃ​ក៏​បាន​ហៅ​មន្ត្រី​ជលផល​ឲ្យ​មក​ទទួលយក​ដើម​រាំង​នោះ ដែល​មាន​ទំហំ​ជិត​១​ម៉ែត្រ បណ្ដោយ​ប្រហែល​៣​ម៉ែត្រ រួម និង​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង ដែល​ឈ្មួញ​ដឹក​ចេញពី​ស្រុក​ស៊ី​ធរ​កណ្ដាល បំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ចៃដន្យ​រ៉ឺ​ម៉ក​បែក​កង់​ទើប​បើក​ចូល​មក​លាក់​ក្នុង​វត្ត ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សមត្ថកិច្ច​បាន​លួច​បង្ហើប​ប្រាប់​ថា ពេល​ដែល​ឃើញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ស្រាប់តែ​អ្នកបើកបរ​រ៉ឺ​ម៉ក​ដឹក​ដើម​រាំង​នោះ រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​លិខិតឆ្លងដែន​មួយ​ច្បាប់ ជា​របស់​អ្នក​បើក​រ៉ឺ​ម៉ក​ឈ្មោះ សំ ណា​រិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​រមាស​ហែក ខេត្តស្វាយរៀង ព្រម​ជាមួយ និង​ក្រដាស​មួយ​សន្លឹក​ដែល​សរសេរ​រៀបរាប់​ពី​តម្លៃ​សេវា​ត្រូវ​បង់ ជូន​អស់លោក​មន្ត្រី​ជំនាញ​នៅ​តាម​ផ្លូវ តាំងពី​ទីតាំង​ដឹក​ចេញ រហូត​ដល់​ឆ្លង​ព្រំដែន ដែល​សរុប​ទាំងអស់ គឺ​ដល់​ទៅ​៣​លាន​រៀល ក្នុង​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា « បង​អឿ​៩០​ម៉ឺន​រៀល ស្វាយ​អ​ន្ទ​រ​១​លាន ១០​ម៉ឺន​រៀល​កំចាយមារ និង​រមាស​ហែក​១​លាន​រៀល ព្រំដែន​៨០​ម៉ឺន​រៀល ប៉ុស្តិ៍​ដូង​១០​ម៉ឺន​រៀល ជលផល​១០​ម៉ឺន​រៀល ថ្លៃ​រ៉ឺ​ម៉ក​៦០​ម៉ឺន​រៀល កម្មករ​៧៨​ម៉ឺន​រៀល សរុប​ការ​ចំណាយ​មួយ​ជើង​អស់​៣​លាន​រៀល » ។

ទោះជា​យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មានការ​បកស្រាយ​ណាមួយ​ពី​ស្ថាប័ន​ដែល​មានឈ្មោះ​ពាក់ព័ន្ធ​យក​លុយ​ពី​ក្រុម​ឈ្មួញ​ខាងលើ​នេះ​ទេ ។ ចំណែក​ដើម​រាំង​មួយ​ដើម​នេះ ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ជា​ខ្លា​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ