ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​មួយ​ខ្សែ​ប្រវែង​១,២០០​ម៉ែត្រ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្លូវ​មួយ​ខ្សែ​ប្រវែង​១,២០០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ស្ថាបនា​ចាក់​កៅស៊ូ (DBST) រួម​ទាំង​ធ្វើការ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកភ្លៀង ក្រោម​គម្រោង​ថវិកា​របស់​សាលាខេត្ត​សៀមរាប ប្រចាំឆ្នាំ​២០១៧ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ធំ​ទៅ​ភ្ជាប់​ផ្លូវ​វាង​ក្រុង…

ខេត្តសៀមរាប ៖ ផ្លូវ​មួយ​ខ្សែ​ប្រវែង​១,២០០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ស្ថាបនា​ចាក់​កៅស៊ូ (DBST) រួម​ទាំង​ធ្វើការ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកភ្លៀង ក្រោម​គម្រោង​ថវិកា​របស់​សាលាខេត្ត​សៀមរាប ប្រចាំឆ្នាំ​២០១៧ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ធំ​ទៅ​ភ្ជាប់​ផ្លូវ​វាង​ក្រុង ស្ថិត​នៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ស្ថាបនា​ដោយ​ក្រុមហ៊ុន លី​សាំង​លេង ត្រូវ​បាន​បើក​ការដ្ឋាន នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ នេះ ក្រោម​អធិបតី​របស់​លោក ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ចៅសង្កាត់​រួម​ទាំង​ប្រជាពលរដ្ឋ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ មាន​ផ្លូវ គឺ​មាន​ក្តី​សង្ឃឹម និង​ជា​នយោបាយ​ឈ្នះ​ៗ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​ការ​វិនិយោគ​លើ​សំណង់​សន្តិភាព​ដ៏​រឹង​មាំ​នៅ​កម្ពុជា ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​ការ​ចាប់​ដៃគូ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ការ​អភិវឌ្ឍន៍ វា​គឺជា​ការ​ប្រើប្រាស់​នយោបាយ​ឈ្នះ​ៗ ដើម្បី​វិនិយោគ​លើ​វិស័យសេដ្ឋកិច្ច ។

តាម​ការ​បញ្ជាក់​របស់ លោក សូរ ប្លា​តុង អភិបាល នៃ​គណៈ​អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ការ​ដឹក​ជញ្ជូន​កសិផល​របស់​ប្រជា​កសិករ​ទៅ​កាន់​ទីផ្សារ មាន​ប្រវែង​១,២០០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ដោយ​ធ្វើការ​ចាក់​កៅស៊ូ (DBST) ។

មាន​ប្រសាសន៍​សំណេះសំណាល​នោះ​ដែរ លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​ក៏​បាន​លើក​ឡើង​អំពី​គម្រោង​ជា​ច្រើន​របស់​សាលាខេត្ត​សៀមរាប ក្នុង​ការ​ជួសជុល និង​ស្ថាបនា​ផ្លូវ​នៅ​ក្នុង​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង ផ្លូវ​ចាក់​កៅស៊ូ (DBST) ឬ​ចាប់​បេ​ទី​ម​ផង​ដែរ ។ លោក​ក៏​បាន​លើក​ឡើង​នូវ​អនុសាសន៍​ល្អ​ៗ​មួយ​ចំនួន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ដែល​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ ពី​ការ​គិតគូរ​ខ្ពស់​ប្រកបដោយ​ចក្ខុវិស័យ ដើម្បី​វឌ្ឍន៍ភាព​សង្គម កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ។ សំខាន់​ដោយ​ខេត្តសៀមរាប​ជា​ខេត្ត​នៃ​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​នៅ​លើ​ពិភពលោក​ចូល​មក​ទស្សនា​កម្សាន្ត ហើយ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ជ្រាវ​នេះ ក៏​ជា​តំបន់កសិកម្ម​មួយ​ក្នុង​ការ​ផលិត​បន្លែ​យក​ទៅ​កាន់​ទីផ្សារ​ក្នុង​ក្រុង​ផង​ដែរ ។

លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង​ថា ពិធី​សម្ភោ​ធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ ក្នុង​គោលបំណង​ពង្រឹង​នូវ​ហេ​ដ្ឋា​រចនា​សម្ព័​នរូ​ប​វ័​ន្ត​របស់​ខេត្ត ក្នុង​ស្ថានភាព​បច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និង​ការ​កើនឡើង​ចរាចរ​យ៉ាង​គំហុក ព្រមទាំង​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ និង​ជួយ​សម្រួលការ​កកស្ទះ​ចរាចរ​ដឹក​ជញ្ជូន ព្រមទាំង​លើក​នូវ​សោភ័ណ​ភាព​ក្រុង​ឲ្យ​ស្រស់​ត្រកាល​ទៀត​ផង ។ ក្នុង​នោះ​ដែរ លោក​ក៏​បាន​បញ្ជាក់​ថា នយោបាយ​ដែល​ល្អ គឺ​នយោបាយ​ការពារ​សន្តិភាព ជំរុញ​ការ​អភិវឌ្ឍន៍​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់​ធ្វើការ​ស្ថាបនា​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ​ប្រភេទ (DBST) ឲ្យ​ធានា​បាន​នូវ​គុណភាព​ប្រើប្រាស់ ព្រមទាំង​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​ផង​ដែរ ។

លោក​ក៏​បាន​សំណូមពរ និង​ការ​អា​ព្យា​ស្រ័យ​ចំពោះ​ប្រជាពលរដ្ឋ​មាន​លំនៅ​ដ្ឋា​ន​នៅ​តាម​ដងផ្លូវ​នេះ នៅ​ពេល​ការ​ស្ថាបនា​ផ្លូវ​របស់​ក្រុម​វិស្វកម្ម​តែង​មានការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​បងប្អូន អំពី​សុខភាព អនាម័យ ។ ក៏​ប៉ុន្តែ​នៅ​ពេល​ផ្លូវ​នេះ​រួចរាល់​ហើយ​នោះ ផ្លូវ​នេះ​នឹង​ជួយ​សម្រួល​ដល់​ភាព​កកស្ទះ​ចរាចរ និង​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ដែល​បងប្អូន​ផលិត​បាន​យក​ទៅ​កាន់​ទីផ្សារ ។ ម្យ៉ាងទៀត​សូម​ឲ្យ​អាជ្ញាធរ​ក្រុង​-​សង្កាត់​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ផ្លូវ​នេះ និង​ធ្វើ​ឲ្យ​ដងផ្លូវ​ប្រកប​ទៅ​ពណ៌​បៃតង គឺ​ត្រូវ​រួម​គ្នា​ធ្វើការ​ដាំ​ដើមឈើ​មាន​តម្លៃ ក្នុង​ការ​លើក​នូវ​សោភ័ណ​ភាព​ក្រុង​បុរាណ​យើង​ទៀត​ផង ។

លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​នូវ​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​បញ្ហា​ការ​យក​ដី​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កម្ម​សិទ្ធ និង​សាងសង់​លំនៅ​ដ្ឋា​ន​នោះ រាជរដ្ឋាភិបាល​ក៏​ដូច​អាជ្ញាធរ​ខេត្ត មិន​អនុញ្ញាត​ឲ្យ​រស់នៅ​ទីនោះ​ឡើយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​នូវ​សោភ័ណ​ភាព និង​បង្ក​ភាព​អនាធិបតេយ្យ និង​បង្ក​អសន្តិសុខ​ទៀត​ផង ។ ម្យ៉ាងទៀត​សូម​បងប្អូន​ត្រូវ​ចូលរួម​សហ​ការណ៍​ជាមួយ​អាជ្ញាធរ មន្ត្រី​ជំនាញ ក្នុង​ការ​ស្ថាបនា​ផ្លូវ​ឲ្យ​បាន​រួចរាល់​មុន​រដូវវស្សា​ចូល​មក​ដល់ ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ