ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​តម្កល់​ទោស​លោក សម រ​ង្ស៊ី ដាក់​ពន្ធនាគារ​ដដែល​បទ​បរិហា​កេរ្តិ៍​សាធារណៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​លោក​ជំ​ទោ​វ គី​ម សុ​ត្ថា​វី ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ និង​តំណាង​មហាអយ្យការ​លោក ឈួ​ន ចាន់​ថា បាន​បើក​សវនាការ​លើ​សំណុំរឿង​ជនជាប់ចោទ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​លោក​ជំ​ទោ​វ គី​ម សុ​ត្ថា​វី ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ និង​តំណាង​មហាអយ្យការ​លោក ឈួ​ន ចាន់​ថា បាន​បើក​សវនាការ​លើ​សំណុំរឿង​ជនជាប់ចោទ សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ពី​បទ​បរិហារកេរ្តិ៍ ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

សវនាការ​នេះ​ដែរ ត្រូវ​បាន​លោក​មេធាវី សំ សុ​គង់ មេធាវី​ការពារ​ឲ្យ​លោក សម រ​ង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យសុំ​ពន្យារពេល​សវនាការ​សិន ដោយសារ​លោក​មាន​បញ្ហា​សុខភាព ដែល​ត្រូវ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។ ដោយ​សំអាង​ថា លោក​មេធាវី សំ សុ​គង់ បាន​ដាក់​សារ​ណា​ការពារ​កូនក្តី រួច​ហើយ​ចឹ​ង​លោកស្រី​ចៅក្រម​ក៏​បាន​សម្រេច​មិន​លើក​សវនាការ​នេះ ដោយ​សម្រេច​បន្ត​សវនាការ​នេះ​តែ​ម្តង ។ នា​ពេល​សវនាការ​លោក គី តិច មេធាវី​តំណាង​ដោយ​អ​ណ្ណិ​តរបស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​តប​នឹង​សារ​ណា​របស់​មេធាវី សំ សុ​គង់ ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ សម រ​ង្ស៊ី មួយ​ចំនួន រួច​ក៏​បាន​ស្នើ​សុំ​ឲ្យ​លោក​ចៅក្រម​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទាំងមូល ។

តំណាង​មហាអយ្យការ​លោក ឈួ​ន ចាន់​ថា ធ្វើ​សេចក្តីសន្និដ្ឋាន​ក៏​ស្នើ​សុំ​ឲ្យ​លោកស្រី​ចៅក្រម​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទាំងមូល ។

ក្រោយ​ពី​បញ្ចប់​សវនាការ​រួច លោកស្រី​ចៅក្រម​ក៏​បាន​ថយ​ទៅ​ពិចារណា​ជាង​កន្លះ​ម៉ោង រួច​ក៏​បាន​សម្រេច​ប្រកាស​សា​ដីកា ១- ទទួល​បណ្តឹង​សារទុក្ខ​របស់​មេធាវី សំ សុ​គង់ ធ្វើ​ត្រូវ​តាម​ទម្រង់​ច្បាប់​ដែល​អាចយ​កមក​បើក​សវនាការ​ជំនុំជម្រះ​បាន ២- បដិសេធ​បណ្តឹង​សារទុក្ខ​របស់​មេធាវី សំ សុ​គង់ ៣- សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុក្ខ​ជា​បានការ​ដដែល ។

សូម​ជម្រាប​ថា ទាំង​សាលាឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​៨​ខែ ពិន័យ​១០​លាន​រៀល និង​សង​សំណង​១០០​រៀល ទៅ​ឲ្យ​ដើមបណ្តឹង​ដដែល ចំពោះ​ករណី​ចោទប្រកាន់ រាជរដ្ឋាភិបាល​កម្ពុជា​ថា នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់ លោក កែម ឡី ៕

កែសម្រួលដោយ