ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​និក​ព្យាបាល​ភាព​ខឹង​ឆេវឆាវ​របស់​កុមារតូច​ៗ

6 ឆ្នាំ មុន

ភាព​ខឹង​ឆេវឆាវ​គឺជា​ផ្នែក​មួយ​ធម្មតា​នៃ​ការ​លូតលាស់​របស់​ក្មេង ។ ក្មេង​ៗ​ជា​ច្រើន​អាច​នឹង​ដណ្តើម​របស់​លេង​ពី​មិត្ត​រួម​ថ្នាក់ វ៉ៃ​គេ ឬ​ស្រែក​គំហក​ដាក់​គេ ខ្លាំង​ៗ​ទៀត​ផង ។ កាលណា​ក្មេង​កាន់តែ​ក្មេង​គឺ​គេ​នៅ​តែ​ត្រូវការ​សិក្សា​អំពី​ជំនាញ​ថ្មី​ៗ​ជា​ច្រើន​ចាប់ពី​ការ​ប្រើ​ពាក្យ​សម្តី​និយាយ​ធម្មតា​រហូត​ដល់​ប្រយោគ វែង​ៗ ។…

ភាព​ខឹង​ឆេវឆាវ​គឺជា​ផ្នែក​មួយ​ធម្មតា​នៃ​ការ​លូតលាស់​របស់​ក្មេង ។ ក្មេង​ៗ​ជា​ច្រើន​អាច​នឹង​ដណ្តើម​របស់​លេង​ពី​មិត្ត​រួម​ថ្នាក់ វ៉ៃ​គេ ឬ​ស្រែក​គំហក​ដាក់​គេ ខ្លាំង​ៗ​ទៀត​ផង ។ កាលណា​ក្មេង​កាន់តែ​ក្មេង​គឺ​គេ​នៅ​តែ​ត្រូវការ​សិក្សា​អំពី​ជំនាញ​ថ្មី​ៗ​ជា​ច្រើន​ចាប់ពី​ការ​ប្រើ​ពាក្យ​សម្តី​និយាយ​ធម្មតា​រហូត​ដល់​ប្រយោគ វែង​ៗ ។ ប៉ុន្តែ​គេ​អាច​នឹង​ងាយ​មាន​ភាពស៊ាំ​ចិត្ត​ដោយសារ​តែ អ្វី​ៗ​ដែល​គេ​កំពុង​តែ​ព្យាយាម​ហើយ​នោះ បែរជា​មិន​បាន​សម្រេច ។

ដូច្នេះ​មិន​ខ្វល់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ខឹង​ទេ ព្រោះ​វា​ទំនងជា​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ខាង​ខួរក្បាល​របស់​គេ ប៉ុន្តែ​អ្វី​ដែល​ល្អ​នោះ​គឺ​ត្រូវ​ឲ្យ​មាន​ជំនាញ​ក្នុង​ការ​ប្រើ​ភាព​ខឹង​នោះ​ជា​មួយនឹង​ពាក្យ​សម្តី​ចៀស​ជាង​ប្រើ​ដៃជើង​ដោះស្រាយ​បញ្ហា ។ អ្វី​ដែល​កាន់តែ​សំខាន់​ណោះ​គឺ​ជួយ​ឲ្យ​គេ​ដឹង​អំពី​រឿង​នេះ​ឲ្យ​បាន​លឿន ។

លើក​ជា​ឧទាហរណ៍
មិន​ខ្វល់​ថា​គេ​ខឹង​បែប​នេះ ចូរ​មិន​ត្រូវ​ព្យាយាម​ស្រែក​ដាក់ ឬ​វ៉ៃ​គេ ឬ​ប្រាប់​ថា​កូន​ឯង​ជា​ក្មេង​មិនល្អ​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​ក្លាយទៅជា​វិធី​ដែល​ជំរុញ​ឲ្យ​គេ​កាន់តែ​ធ្វើ​ចរិត​ឆេវឆាវ ឬ​កាច​នេះ​កាន់តែ​ខ្លាំង​ទៀត ។ ផ្ទុយ​ទៅ​វិញ​ចូរ​បង្កើត​ជា​គំរូ​ដ៏​ល្អ​តាម​រយៈ​ការ​គ្រប់គ្រង​កំហឹង​របស់​អ្នក និង​ទាញ​គេ​ចេញពី​សកម្មភាព​ឆេវឆាវ​ដែល​កូន​កំពុង​តែ​ធ្វើ ។

ប្រតិកម្ម ភ្លាម​ៗ
ចូរ​ព្យាយាម​ឆ្លើយ​តប ភ្លាម​ៗ​នៅ​ពេល​អ្នក​ឃើញ​កូន​ឆេវឆាវ ឬ​កាច ។ ចូរ​កុំ​ព្យាយាម​រង់ចាំ​រហូត​ដល់​គេ​វាយ​បងប្អូន​ខ្លួន ហើយ​ទើប​ចាប់ផ្តើម​ទៅ​បញ្ឈប់​គេ ។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ចាប់​គេ​ចេញ​ឆ្ងាយ​ពី​គ្នា និង​បន្លប់​រឿង​ដែល​ធ្វើ​ឲ្យ​គេ​ខឹង​នោះ​វិញ ។

និយាយ​ជាមួយ​កូន
ចូរ​ឲ្យ​កូន​បន្ធូរ​អារម្មណ៍​សិន​ចាំ​ពិភាក្សា​ថា​មាន​អ្វី​កើតឡើង ។ ពេលវេលា​ដ៏​ល្អ​បំផុត​ដែល​ធ្វើ​ធ្វើ​រឿង​នេះ​គឺ​ក្រោយ​ពី​គេ​បង្ក​បញ្ហា​រួច ប៉ុន្តែ​មុន​ពេល​គេ​ភ្លេច អ្វី​ៗ​ទាំងអស់ យក​ល្អ​គួរ​តែ​ពិភាក្សា​ជាមួយ​នៅ​រយៈពេល​៣០​ទៅ​១​ម៉ោង​ក្រោយ ។ ចូរ​ឲ្យ​គេ​ពន្យល់​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ឈ្លោះ​គ្នា និង​ណែនាំ​គេ​កុំ​ឲ្យ​ប្រើ​ដៃជើង​ដាក់​គ្នា ប៉ុន្តែ​ចូរ​យកដៃ​ជើង​នោះ​ទៅ​ជះ​លើ​ខ្នើយ ឬ​ពូក​វិញ​ទៅ ។

ឲ្យ​រង្វាន់​លើកទឹកចិត្ត​នៅ​ពេល​មាន​អាកប្បកិរិយា​ល្អ
យក​ល្អ​គួរតែ​កុំ​យកចិត្តទុកដាក់​ទៅ​លើ​អាកប្បកិរិយា អាក្រក់​ៗ​ដែល​កូន​ធ្វើ ។ ចូរ​មើល​អ្វី​ដែល​គេ​ធ្វើ​ល្អ​ខ្លះ​ផង ។ អ្នក​អាច​ប្រាប់​ថា អ្នក​ពិតជា​មាន​មោទនភាព​ណាស់​នូវ​អ្វី​ដែល​កូន​ធ្វើ​ការងារ​សាលា​បាន​ល្អ ។ អ្នក​ក៏​អាច​រៀបចំ​ជា​កាដូរ​សម្រាប់​គេ​ជា​ពិសេស​ផង​ដែរ​នៅ​ពេល​ដែល​គេ​បាន​ធ្វើ​អ្វីមួយ​ដែល​ល្អ​គ្រប់គ្រាន់​នឹង​ទទួល​រង្វាន់ ។

បង្រៀន​ឲ្យ​ចេះ​ទទួលខុសត្រូវ
បើសិនជា​ភាព​ឆេវឆាវ​របស់​កូន​ធ្វើ​ឲ្យ​ខូច​របស់របរ​របស់​នរណា​ម្នាក់ ឬ​មាន​ភាព​រញ៉េរញ៉ៃ អ្នក​គួរតែ​ជួយ​កែប្រែ​កំហុស​មក​ត្រឹមត្រូវ​វិញ ។ ឧទាហរណ៍​គេ​អាច​យក​របស់របរ​ដែល​បែក​នោះ​មក​ផ្គុំ​ចូល​គ្នា​វិញ ឬ​បោសសំអាត​ភាព​គគ្រិច ឬ​ប្រឡាក់​ដែល​គេ​បាន​ធ្វើ ។ មិន​ត្រូវ​យក​កំហុស​នេះ​ដើម្បី​ដាក់ទោស​ដល់​គេ​ទេ ប៉ុន្តែ​ត្រូវ​បង្រៀន​គេ​អំពី​របៀប​ក្នុង​ការ​ទទួលខុសត្រូវ​លើ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ ថា​តើ​វា​មាន​ផលវិបាក​បែប​ណា​ចំពោះ​ខ្លួនឯង និង​អ្នក​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ