ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​តម្កល់​សំណុំរឿង​លោក ស៊ុត ឌី​ណា ពាក់ព័ន្ធ​ករណី​ខុស​នីតិវិធី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិ​នា​នេះ បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ទុក្ខ​ជា​បានការ​ដដែល​លើ​សំណុំរឿង​លោក ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ពាក់ព័ន្ធ​ករណី​ខុស​នីតិវិធី…

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិ​នា​នេះ បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ទុក្ខ​ជា​បានការ​ដដែល​លើ​សំណុំរឿង​លោក ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ពាក់ព័ន្ធ​ករណី​ខុស​នីតិវិធី ។

សវនាការ​នៅ​តុលាការ​កំពូល​ដែល​មាន​លោក​ជំទាវ គី​ម ស​ត្ថា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល និង​តំណាង​មហាអយ្យការ​លោក ចាន់ តារា​រស្មី បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​នេះ​ដែរ ដោយសារ ជនជាប់ចោទ ស៊ុត ឌី​ណា មិន​បាន​ធ្វើ​លិខិត​ផ្ទេរ​សិ​ទិ្ធ​ឲ្យ​មេធាវី ដើម្បី​ពឹងពាក់ ទើប​សាលាឧទ្ធរណ៍​សម្រេច​មិន​ចាត់ការ​បណ្តឹង​របស់​លោក ស៊ុត ឌី​ណា ដោយ​សំអាង​ថា បណ្តឹង​នេះ​ធ្វើ​ឡើង​ខុស​នីតិវិធី​ច្បាប់ ។

សូម​ជម្រាប​ថា លោក កោ វ​ណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៦ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ស៊ុត ឌី ណា ដាក់​ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​១០​លាន​រៀល ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ ។ ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ឈ្មោះ ស៊ុត ឌី​ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ រំលោភ​អំណាច បទបញ្ញត្តិ ដែល​មាន​ចែង​ក្នុង​មាត្រា ៣៥ ស្តី​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ និង​បទ​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ បទបញ្ញត្តិ ដែល​មាន​ចែង​ក្នុង​មាត្រា​៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ ។

គួរ​បញ្ជាក់​បន្ត​ទៀត​ថា លោក ស៊ុត ឌី​ណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៦ ខៈណៈ​ពេល​រូប​លោក​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ចូល​មក​ប្រទេស​កម្ពុជា ៕

កែសម្រួលដោយ