ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ឆ្លាម​ព្រលះ​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​ផ្ងារ​ធ្វើ​ឲ្យ​ម្ចាស់​រ៉ឺ​ម៉ក​បាក់ជើង​ម្ខាង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​ស្រី​២​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ដោយសារ ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​អ្នក​បើក​រ៉ឺ​ម៉ក​របួស​ធ្ងន់ធ្ងរ បាក់ជើង​ឆ្វេង និង​អ្នក​រួម​ដំណើរ​រង​របួសស្រាល ។…

ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​ស្រី​២​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ដោយសារ ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​អ្នក​បើក​រ៉ឺ​ម៉ក​របួស​ធ្ងន់ធ្ងរ បាក់ជើង​ឆ្វេង និង​អ្នក​រួម​ដំណើរ​រង​របួសស្រាល ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ព្រឹក ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤២- ១៤៣ ស្ថិត​ក្នុងភូមិ ដើម​ពោធិ៍ ឃុំ ស្វាយ​តា​យាន ស្រុក កំពង់​រោ​ទិ៍ ខេត្ត ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះ ថ្នាក់​ចរាចរណ៍​នេះ បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-8746 អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ពី​កន្លែង​កើតហេតុ បាត់​ស្រមោល (​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​) ។

បើ​តាម​អ្នក​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រ៉ឺ​ម៉ក​ធ្វើ​ដំណើរ​ទិស​ដៅ​ពី​លិចទៅ​កើត រីឯ​រថយន្ត​បង្កហេតុ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​សណ្តោង​រឺ​ម៉ក ពណ៌​ក្រហម ស្លាក​លេខ​គ្មាន ចំ​ពីក្រោយ​រ៉ឺ​ម៉ក បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើ តែ​ម្តង ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​ខាងលើ​មានឈ្មោះ កឺ​ក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ដឹក​បន្លែ ។ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប្រ​សូត្រ​១ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង រង​របួសធ្ងន់ បាក់ជើង​ខាងឆ្វេង (​មិន​ពាក់មួក​សុ​វត្តិភាព​) និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ហ៊ីង ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​បន្លែ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួសស្រាល (​មិន​ពាក់មួក​សុវត្ថិភាព​) ។ មូលហេតុ រថយន្ត​ប្រើប្រាស់​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

ចំណែក​អ្នក​រង​របួស​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ។ ចំពោះ​មធ្យោបាយ ទាំង​ពីរ​គ្រឿង យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ