ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើការ​ជាមួយ​គ្នា​សោះ ! លួច​កា.ប់សម្លា.ប់​ខណៈ​កំពុង​ដេក​លក់

6 ឆ្នាំ មុន
  • កំពង់ធំ

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​បុរស​ម្នាក់​ជា​កម្មក​ធ្វើការ​រោង​ពុ​ម្ភ​ឯកជន បាន​កាប់សម្លាប់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​០៨​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​មួយ​កន្លែង​ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ…

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​បុរស​ម្នាក់​ជា​កម្មក​ធ្វើការ​រោង​ពុ​ម្ភ​ឯកជន បាន​កាប់សម្លាប់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​០៨​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​មួយ​កន្លែង​ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ករណី​មនុស្សឃាត​ដោយ​ចេតនា កាប់​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ខាងលើ​នេះ បាន​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ចៀន សុខ​ចាន់ ហៅ​ចាន់​រះ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​តា​ប្រុ​ក ស្រុក​ចំការលើ ខេត្តកំពង់ចាម ជាមួយនឹង​ជន​រង​គ្រោះ​ឈ្មោះ យា​ត សុផល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​នាក់​បាន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​ដោយ​ធ្វើ​ជា​កម្មករ​រោង​ពុ​ម្ភ​នៅផ្ទះ​ឈ្មោះ តាំង ផេង ភេទ​ប្រុស នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។

សូម​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ អ្នក​ទាំង​២​បាន​ដេក​ស្នាក់​នៅ​ជាមួយ​និង​កម្មករ​ចំនួន​៨​នាក់​ផ្សេង​ទៀត នៅ​ពេល​ក្រោក​ពី​ដេក​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​បាន​ដើរ​ជាន់​ដៃ​ជប​សង្ស័យ​ដោយ​អ​ចេតនា ហើយ​ក៏​បាន​ប្រកែក​គ្នា​យ៉ាង​តឹងសរសៃក​រដាក់​គ្នា​មួយសន្ទុះ ក៏​ចប់​ទៅ ហើយ​ជន​រង​គ្រោះ និង​កម្មករ​ដ៏​ទៃ​ទៀត​ក៏​បាន​នាំ​គ្នា​ទៅ​ធ្វើការ​នៅ​រោង​ពុ​ម្ភ ចំណែក​ជន​ដៃដល់​ពុំ​បាន​ទៅ​ធ្វើការ​ទេ លុះដល់​ពេល​ល្ងាច​កម្មករ​ទាំងអស់​បាន​មក​ផ្ទះ ហើយ​ជនសង្ស័យ​ក៏​នៅផ្ទះ​ដែរ ពុំ​ទៅ​ណា​ទេ ហើយ​ក៏​បាន​ដេក​ក្នុង​មុង​ជាមួយ​គ្នា​ដូច​សព្វមួយដង ខណៈ​ពេល​កំពុង​តែ​ដេក​លក់​យ៉ាង​ស្កប់ស្កល់​ទាំងអស់​គ្នា ជនសង្ស័យ​ក៏​បាន​យក​កាំបិត​កាប់​ទៅ​លើក​.​ក​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម ពេល​នោះ​កម្មករ​ផ្សេង​ៗ​ទៀត ក៏​បាន​ក្រោក​ឆោឡោរ​ឡើង ឃើញ​ដូចនេះ​ជន​ដៃដល់​ក៏​រត់​ចេញពីផ្ទះ ហើយ​កម្មករ​ទាំងអស់​ក៏​នាំ​គ្នា​ដេញ​តាម​ចាប់​រហូត​មក​ដល់​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស​ង្ដា​ត់​ដំរី​ជាន់​ខ្លា ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា គេ​ធ្វើ​នេះ​ដោយសារ​តែ​ខឹង​នឹង​ជន​រង​គ្រោះ​បាន​វាយ​គេ​ជាំភ្នែក​ម្ខាង​កាលពី​រូបគេ​បាន​ឈ្លោះប្រកែក​គ្នា​កន្លង​មក លុះ​យប់​ឡើង​ពេល​គេ​ដេក​លក់​អស់​ក៏​បាន​យក​កាំបិត​កាប់​ស្មៅ​កាប់​ជន​រង​គ្រោះ​តែ​ម្តង ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​លំនៅ​ដ្ឋា​ន​របស់​ខ្លួន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ឬ​ឯ​ជនសង្ស័យ​កំពុង​តែ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

https://www.youtube.com/watch?v=kLCzRURy2Io

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ