ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​តែ​1ពែង​ជួយ​ឱ្យ​ថាម​ពល​ខួរ​ក្បាល​បាន​ប្រ​សើរ

13 ឆ្នាំ មុន

តាម​ការ​សិក្សា​ថ្មី​មួយចុង​ក្រោយ​បំផុត​ ​បាន​អះ​អា​ង​ថា​ ផឹក​តែ​១ពែង ​អាចជួយ​ឲ្យ​អ្នក​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​បាន​រហ័ស​ជាង​មុន​។ លទ្ធផល​នៃ​ការ​សិក្សា​បាន​រក​ឃើញ​ថា​ សមាស​ធាតុ​ពី​ធម្មជាតិ​ ដែល​គេ​រក​ឃើញ​នៅក្នុង​ទឹក​តែ​១ពែង ​អាចជួយ​ឲ្យ​ថាម​ពល​ខួរក្បាលបាន​ល្អ​ប្រសើរ​ជាង​មុន​ ហើយ​​​ជួយ​បង្កើន​ភាព​វាង​វៃ​​ថែម​ទៀត។
នៅក្នុង​ការសិក្សា​នោះ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិ​និត្យ​មើល​ពី​ប្រ​សិទ្ធ​ភាព​​នៃ​សារ​ធាតុ​ គីមី​ដ៏​សំខាន់​ទាំង​ឡាយ ​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ទឹក​តែ​ ចំពោះ​កត្តា​ផ្លូវ​ចិត្ត​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ពិ​សោធន៍​វ័យ​ក្មេង​ ចំនួន​៤៤នាក់​ ។

តាម​ការ​សិក្សា​ថ្មី​មួយចុង​ក្រោយ​បំផុត​ ​បាន​អះ​អា​ង​ថា​ ផឹក​តែ​១ពែង ​អាចជួយ​ឲ្យ​អ្នក​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​បាន​រហ័ស​ជាង​មុន​។ លទ្ធផល​នៃ​ការ​សិក្សា​បាន​រក​ឃើញ​ថា​ សមាស​ធាតុ​ពី​ធម្មជាតិ​ ដែល​គេ​រក​ឃើញ​នៅក្នុង​ទឹក​តែ​១ពែង ​អាចជួយ​ឲ្យ​ថាម​ពល​ខួរក្បាលបាន​ល្អ​ប្រសើរ​ជាង​មុន​ ហើយ​​​ជួយ​បង្កើន​ភាព​វាង​វៃ​​ថែម​ទៀត។
នៅក្នុង​ការសិក្សា​នោះ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិ​និត្យ​មើល​ពី​ប្រ​សិទ្ធ​ភាព​​នៃ​សារ​ធាតុ​គីមី​ដ៏​សំខាន់​ទាំង​ឡាយ ​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ទឹក​តែ​ ចំពោះ​កត្តា​ផ្លូវ​ចិត្ត​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ពិ​សោធន៍​វ័យ​ក្មេង​ចំនួន​៤៤នាក់​ ។

សមាសធាតុ​សកម្ម​នៅ​ក្នុង​តែ​មាន​ដូចជា​អាស៊ីដ​អាមីណូ​(L-theanine)​ ចាប់​ផ្តើម​មាន​ប្រសិទ្ធភាព​បន្ទាប់ពី​ផឹក​បាន ​២០​ទៅ​៧០​នាទី ។ អ្នក​សិក្សា​បាន​រក​ឃើញ​ទៀត​ថា​ ភាព​វាង​វៃ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ពិ​សោធន៍​បាន​ឡើង​ខ្ពស់​ទៀត​ផង។​
ឯការ​សិក្សា​មួយ​ផ្សេង​ទៀត​របស់​អ្នក​វិទ្យា​សាស្ត្រ​ហូឡង់​ទៅ​លើ​មនុស្ស​អាយុ​ក្រោម​៤០​ឆ្នាំ​​ដែល​បាន​ចុះ​ផ្សាយ​នៅក្នុង​កាសែត​ Nutritional Neuroscience បាន​អះ​អាង​ផងដែរ​ថា តែ​អាច​ជួយ​កាត់​បន្ថយ​អាការ​នឿយ​ហត់​បាន​ទៀត​ផង​។
ចំណែក​ការ​សិក្សា​ដទៃ​ទៀត​ បាន​អះ​អាង​ថា​ កា​រ​ផឹក​ទឹក​តែ​មាន​លទ្ធភាព​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​នឹង​ជំងឺ​បេះ​ដូង​ និង​ជំងឺ​មហារីក​បាន​។ លើសពី​នេះ​ការ​ផឹក​ទឹក​តែ​ទៀង​ទាត់​​រយៈ​ ​ពេល​១០​​ឆ្នាំ​ឡើង​ទៅ​អាចជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ​។

វេជ្ជ​បណ្ឌិត​ទីម បុន​មក​ពី​ក្រុម​ហ៊ុន​Tea Advisory Panelបាននិយាយ​ថា​ ការ​រក​ឃើញ​ថ្មី​ៗ​ចុង​ក្រោយ​នេះ ​បាន​គាំ​ទ្រ​​លទ្ធផល​​ចំពោះ​ការ​សិក្សា​លើក​មុន​ដែល​បាន​បង្ហាញ​ថាផឹក​តែ​ខ្មៅ​(តែ​ធម្មតា) ​២​ពែង​​ក្នុង​១ថ្ងៃ​ជួយ​ធ្វើ​ឲ្យ​ល្អ​ប្រ​សើរ​នូវ​លទ្ធភាព​ប្រុង​ប្រ​យ័ត្ន​ចំពោះ​សកម្ម​ភាព​ដែល​កំពុង​ធ្វើ​។ លោក​បាន​បន្ថែម​ថា៖«ដូច្នេះ​ការ​សិក្សា​ខាង​ដើម​នេះ ​វា​បាន​ផ្តល់​ជា​ភស្តុតាង​ដែល​ថា​ ការ​ផឹក​តែ​ពិត​ជា​អាច​ជួយ​កែ​លំអមុខ​ងារ​យល់​ដឹង​របស់​យើង​បាន​ ជា​ពិសេស​ជួយ​ឲ្យ​មាន​ការ​ប្រ​យ័ត្ន​បាន​ល្អ​​ក្នុង​អំឡុង​ពេល​បំពេញ​កាតព្វ​កិច្ច​» ៕