ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់ទាំង​ស្រុង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំ​ពង​ស្ពឺ ៖ ផ្ទះ​ឈើ​ចំនួន​០២​ខ្នង គ្រឿង​សិប្បកម្ម​មួយ​ចំនួន​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង ។ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ទប់ស្កាត់​មិន​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៣​រថយន្ត ។ គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥៩​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ខែ​មិ​នា…

ខេត្ត​កំ​ពង​ស្ពឺ ៖ ផ្ទះ​ឈើ​ចំនួន​០២​ខ្នង គ្រឿង​សិប្បកម្ម​មួយ​ចំនួន​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង ។ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ទប់ស្កាត់​មិន​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៣​រថយន្ត ។ គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥៩​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​រោង​សិប្បកម្ម​កែ​ឆ្នៃ​ឈើ​ដែល​ឆាបឆេះ​មានឈ្មោះ ទីវ ទ្រី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា មិន​មាន​អ្នក​ណា​ដឹង​ថា បណ្តាល​មក​ពី​បញ្ហា​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ ទើបបាន​ភ្លើង​ឆាបឆេះ​បែប​នេះ ។ ពេល​កើតហេតុ​ម្ចាស់​បាន​រាយ​ការ​មក​សមត្ថកិច្ច ដើម្បី​សុំ​ការ​អន្តរាគមន៍​យក​រថយន្ត​បាញ់​ទឹក​ទៅ​ពន្លត់ ក្នុង​ការ​ពន្លត់​នេះ​ដែរ សមត្ថកិច្ច​ប្រើប្រាស់​អស់​ទឹក​ចំនួន​០៣​រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​ភ្លើង​មិន​ឆ្លង​រាលដាល​ទៅ​ផ្ទះ​អ្នក​ដ៏​ទៃ ។ ហេតុការណ៍​នេះ​ដែរ ផ្ទះ​តៀម​ចំនួន​០២​ខ្នង ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ឆេះ​អស់ទាំង​ស្រុង និង​សម្ភារ​ដែល​នៅ​ក្នុងផ្ទះ​មាន​ទ្វារ ដែល​ធ្វើ​ពី​ឈើ ឆេះ​ខូចខាត​អស់​មួយ​ចំនួន​ធំ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ទើប​ដឹង​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ផ្ទុះ​ទុ​ស្សេ ខ្សែភ្លើង ។

ទោះជា​បែប​នេះ​ក្តី ក៏​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ព្រមទាំង​ម្ចាស់​បាន​ថ្លែងអំណរគុណ យ៉ាង​ខ្លាំង​ចំពោះ​កងកម្លាំង​នគរបាល​ស្រុក​ក៏​ដូច​ជា លោក​អភិបាលស្រុក​ដែល​បាន​យកចិតទុកដាក់​អន្តរាគមន៍​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ