ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ស ខេ​ង ចាត់​ក្រុមការងារ​ស៊ើបអង្កេត​ករណី​ហិ.ង្សា​ឈាន​ដល់​ការ​ផ្ទុះអាវុធ​នៅ​ស្រុក​ស្នួល

6 ឆ្នាំ មុន
  • ក្រចេះ

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេរ​ភាគី ​ជាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សប្រចាំ​នៅ​កម្ពុជា ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា សម្តេច​បាន​ចាត់​ឱ្យ​ក្រុមការងារ​ចម្រុះ​មួយ…

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេរ​ភាគី ​ជាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សប្រចាំ​នៅ​កម្ពុជា ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា សម្តេច​បាន​ចាត់​ឱ្យ​ក្រុមការងារ​ចម្រុះ​មួយ បើក​ការ​ស៊ើបអង្កេត​បន្ថែម លើ​ករណី​ហិង្សា​រហូត​ដល់​ការ​ផ្ទុះអាវុធ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ផាត សុ​ផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្ដរជាតិ ​ដែល​ត្រូវ​បាន​គេហទំព័រ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះ​ផ្សាយ​នា​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ ២០១៨ ។

តាម​គេហទំព័រ​ដដែល​ឱ្យ​ដឹង​ថា បើ​ទោះបី​ទទួល​បាន​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ខេត្តក្រចេះ​យ៉ាងណា​ក៏​ដោយ តែ​សម្ដេច ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ចាត់​ឱ្យ​ក្រុមការងារ​ចម្រុះ​មួយ​បើក​ការ​ស៊ើបអង្កេត​បន្ថែម លើ​ករណី​ហិង្សា​រហូត​ដល់​ការ​ផ្ទុះអាវុធ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។

បើ​តាម​លោក ផាត សុ​ផានិត ឱ្យ​ដឹង​ដូចនេះ​ក្រោយ​បញ្ចប់​ជំនួប​រវាង​សម្ដេច ស ខេ​ង ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច ស ខេ​ង កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ។លោក​បន្ត​ថា ក្នុង​ជំនួប​នោះ​លោកស្រី រ៉ូ​ណា ស្មី​ត បាន​សួរ​ទៅ​សម្តេច ស ខេ​ង ថា​តើ​មាន​ទទួល​បាន​ព័ត៌មាន​បន្ថែម​ទៀត​ទេ​ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​២​នាក់​រង​របួស​ជុំវិញ​បញ្ហា​ដីធ្លី ។
«​សម្ដេច ស ខេ​ង បាន​ថ្លែង​ថា សម្ដេច​ក៏​ទទួល​បាន​របាយការណ៍​បឋម​មួយ​ចំនួន​ដែរ ប៉ុន្ដែ​សម្ដេច​បាន​ចាត់​ក្រុមការងារ​ពី​ក្រសួងមហាផ្ទៃ​មាន​ទាំង​ខាង​នគរបាល មាន​ទាំង​ខាង​អធិការកិច្ច ទៅ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៅ​លើ​ករណី​ដែល​កើតឡើង​នៅ​ក្រចេះ​នេះ ហើយ​មក​ដល់​ពេល​នេះ​សម្ដេច​ក៏​មិន​ទាន់​បាន​ទទួល​​របាយ​ការណ៍​​ពី​ក្រុមការងារ ដែល​បញ្ជូន​ទៅ​នេះ​ទេ ហើយ​បើ​ទទួល​បាន​យ៉ាងណា​នោះ​សម្ដេច​នឹង​ធ្វើការ​បន្ដ​ទៀត»។

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៨ មាន​អំពើ​ហិង្សា​មួយ បាន​ផ្ទុះ​ឡើង​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នូល​ខេត្តក្រចេះ ខណៈ​កម្លាំង​សមត្ថកិច្ច អាជ្ញាធរព្យាយាម​បំបែក​ប្រជាពល​រដ្ឋ​ដែល​​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​៧៦ ។ការ​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​បិទផ្លូវ​បាន​កើតឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ក្រោម​ការ​ដឹកនាំ​របស់​លោក ជា សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ ចុះ​ទៅ​រុះរើ​សំណង់​តូច​ៗរបស់​ពួក​គាត់​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ